ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​ពី​របៀប​ទាយ​ទឹកតូច ឬ​ធំ​របស់​ចាស់​បុរាណតិច​មើល៍

4 ឆ្នាំ មុន
  • ភ្នំពេញ

ចាស់​បុរាណ​ខ្មែរ​លោក​បាន​ចំណាំ និង​ពិសោធន៍​ជា​ច្រើន​លើក​ច្រើន​គ្រា​ចំពោះ​ការ​មើល​នឹង​ដឹង​ជា​មុន​អំពី ទឹកជំនន់​ប្រចាំឆ្នាំ តើ​តិច ឬ​ច្រើន ធំ​ឬ​តូច​ដើម្បី​ងាយស្រួល​សម្រប​ការ​ធ្វើស្រែ និង​សាបព្រោះ ស្ទូង ប្រភេទ​ស្រូវ​ណា​ដែល​សម​ស្រប​ទៅ​នឹង​របប​ទឹកជំនន់​ក្នុង​ឆ្នាំ​នោះ ។…

ចាស់​បុរាណ​ខ្មែរ​លោក​បាន​ចំណាំ និង​ពិសោធន៍​ជា​ច្រើន​លើក​ច្រើន​គ្រា​ចំពោះ​ការ​មើល​នឹង​ដឹង​ជា​មុន​អំពី ទឹកជំនន់​ប្រចាំឆ្នាំ តើ​តិច ឬ​ច្រើន ធំ​ឬ​តូច​ដើម្បី​ងាយស្រួល​សម្រប​ការ​ធ្វើស្រែ និង​សាបព្រោះ ស្ទូង ប្រភេទ​ស្រូវ​ណា​ដែល​សម​ស្រប​ទៅ​នឹង​របប​ទឹកជំនន់​ក្នុង​ឆ្នាំ​នោះ ។

យោង​តាម​សៀវភៅ «​កម្រង​ឯកសារ ស្តី​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​» របស់​លោក​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ លើក​ឡើង​ថា ក្រោយ​ពី​បាន​សង្កេត​សម្គាល់​ឃើញ​ថា មានការ​ពិតប្រាកដ​ច្បាស់​លាស់​អាច​ទុកជា​បានការ​ហើយ​នោះ ទើប​គាត់​ប្រារព្ធ​ចងក្រង​ជា​ក្បួនខ្នាត​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​មើល និង​អនុវត្ត​ជា​ហូរហែ​រៀងដរាប​មក ។

លោក​បាន​វាស់​កម្រិត​ទឹកជំនន់​តាម​កម្ពស់​រូប​គោ ដែល​មាន​សញ្ញា​សម្គាល់​នៅ​លើ​រូប​គោ​ស្រាប់ ។

ដើម្បី​មាន​មូលដ្ឋាន​សម្រាប់​យក​មក​មើល​តាម​កម្រិត​លេខ​នៅ​លើ​រូប​គោ លោក​ឱ្យ​មើល​មហា​សង្ក្រាន្ត ឬ​មើល​ក្នុង​ប្រតិទិន​ឱ្យ​ដឹង​ថា មួយ​កើត​ខែ​ពិសាខ នៅ​ចំ​លើ​ថ្ងៃ​អ្វី ហើយ​ទើប​លោក​ឱ្យ​ទាយ​តាម​លេខ​នៅ​លើ​រូប​គោ គឺ​ថ្ងៃអាទិត្យ​លេខ​១, ថ្ងៃ​ចន្ទ លេខ​២, ថ្ងៃ​អង្គារ​លេខ​៣, ថ្ងៃ​ពុធ លេខ​៤, ថ្ងៃ​ព្រហស្បតិ៍ លេខ​៥, ថ្ងៃ​សុក្រ លេខ​៦, ថ្ងៃ​សៅរ៍ លេខ​៧ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ