ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ26-29កញ្ញា កម្ពុជាបន្តភ្លៀងពីតិច ទៅ​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៩ ខែកញ្ញា កម្ពុជា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ។​ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៩ ខែកញ្ញា កម្ពុជា​នឹង​បន្ត​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ។​

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី២៣ ដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩​ថា បន្ទាប់​ពី​ការ​សង្កេត ពិនិត្យ​និង​តាមដាន​ជា​ប្រចាំ បង្ហាញ​ឲ្យ​ឃើញ​ថា អាកាសធាតុ​ក្នុង​តំបន់​មាន ការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ដែល​តម្រូវ​ឲ្យ​មានការ​ជូនដំណឹង​បន្ថែម​ជា​បន្តបន្ទាប់ ។

ដោយសារ​ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងលើ បាន​ធ្លាក់​ចុះ​សង្កត់​លើ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ធ្វើ​ឲ្យ​ប្រព័ន្ធ​ធ្លាក់​រំកិល​ចុះ​មក​ក្រោម​អូស​បន្លាយ​លើ​ភាគ​ខាងត្បូង​នៃ​កម្ពុជា​យើង​សា​ជា​ថ្មី ។ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ៖

១-​នៅ​បណ្តា​រាជធានី​-​ខេត្ត ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន និង​ផ្នែកខ្លះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។ ដោយឡែក​នៅ​ថ្ងៃ​ទី​២៤-២៥ខែកញ្ញា ភ្លៀង​មាន​ភាព​រអាក់រអួល​បន្តិច ។ ២-​នៅ​តំបន់​មាត់សមុទ្រ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ។

ជាមួយ​គ្នា​នេះ សេចក្តីជូនដំណឹង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំនន់​ទឹកភ្លៀង ដែល​អាច​កើត​មាន​ជា​ពិសេសនៅ​ថ្ងៃ​ទី​២៦-២៩ ខែកញ្ញា ឆ្នាំ​២០១៩ ។

អត្ថបទសរសេរ ដោយ