ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញបើកឡានឆ្លងកាត់ ខំបក់ដៃហៅ​​ឱ្យ​ជួ​យ​ បែរ​ជា​ប៉ះចំ​ក្រុម​ជន​​មានល្បិច​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ បុរសម្នាក់​បែកកង់រថយន្ត លុះឃើញ​រថយន្ត​របស់ក្រុម​ជនសង្ស័យ​បើកឆ្លង​កាត់​ ក៏បក់ដៃ​ហៅ​ក្នុង​គោលបំណងសុំខ្ចីសោ និង​ដែកដូយ ​ដើម្បី​ដូរកង់ តែចៃដន្យ​កង់សាគួនោះខូចទៀត​ ទើប​បុរសរងគ្រោះ​បាន​ពឹង​ក្រុមជនសង្ស័យ​ឱ្យ​ជួយ​យកកង់​ទៅសប់នៅក្បែរនោះ និង​ឱ្យទូរស័ព្ទ​មួយទៀត​​ដើម្បី​ទុកចុចបំភ្លឺផ្លូវ…

ខេត្ត​កណ្តាល ​៖ បុរសម្នាក់​បែកកង់រថយន្ត លុះឃើញ​រថយន្ត​របស់ក្រុម​ជនសង្ស័យ​បើកឆ្លង​កាត់​ ក៏បក់ដៃ​ហៅ​ក្នុង​គោលបំណងសុំខ្ចីសោ និង​ដែកដូយ ​ដើម្បី​ដូរកង់ តែចៃដន្យ​កង់សាគួនោះខូចទៀត​ ទើប​បុរសរងគ្រោះ​បាន​ពឹង​ក្រុមជនសង្ស័យ​ឱ្យ​ជួយ​យកកង់​ទៅសប់នៅក្បែរនោះ និង​ឱ្យទូរស័ព្ទ​មួយទៀត​​ដើម្បី​ទុកចុចបំភ្លឺផ្លូវ ​ស្រាប់តែ​ក្រុមជនសង្ស័យ​យក​ទូរស័ព្ទ​នោះ​រួច​ឡើង​ជិះ​រថយន្ត​គេច​បាត់ ។ បន្ទាប់មក​បុរសរងគ្រោះ​ក៏​រាយការណ៍​​ប្រាប់សមត្ថកិច្ច​​ពីភិនភាគរថយន្ត​របស់​ក្រុមជនសង្ស័យ ​ទើប​​ឃាត់ខ្លួន​​ជនសង្ស័យ​បានទាំង​៣នាក់​​តែម្តង ។​

​ករណីឃាត់ខ្លួនក្រុមជនសង្ស័យទាំង​៣នាក់​ខាងលើនេះ​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង​១​និង​៤០​នាទី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

តាម​ប្រភពពី​សមត្ថកិច្ច​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហូ​យ តាក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​ នៅ​ភូមិ​តា​ងូវ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែក​​ជនសង្ស័យ​ទាំង​៣​នាក់​​ខាងលើ រួម​មាន ១​-ឈ្មោះ​ប៉ុ​ល បូ​រិ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ២-ឈ្មោះ វ៉ុ​ន គា​រ៉ា​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​៣-ឈ្មោះ ឈាង ម៉េ​ង​ហុ​ក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ពិ​តាន​ រស់នៅ​ភូមិ​ត្បូង​អង្គ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

តាម​ប្រភពពីសមត្ថកិច្ច​ស្រុកអង្គស្នួលបាន​ឱ្យ​ដឹង​បន្ត​ថា មុនពេល​​កើតហេតុ ជន​រង​គ្រោះ​បាន​បើកបរ​​រថយន្ត​​មួយគ្រឿង​ម៉ាក​សាំ​យ៉ុ​ង លុះ​ពេល​ធ្វើដំណើរ​មក​ដល់​ចំណុច​ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ស្រាប់តែ​​រថយន្ត​​បាន​បែក​កង់​ក្រោយ ហើយ​ជនរងគ្រោះ​​គ្មាន​សោ​ និង​គ្មាន​​ដែក​ដូ​យសម្រាប់​ដូរកង់នោះទេ​ ។

តាមប្រភពដដែលបាន​បន្តទៀត​ថា ភ្លាមៗ​នោះ​​ជនរងគ្រោះ​ក៏​ឃើញ​ក្រុម​ជនសង្ស័យ​ចំនួន​​៣នាក់​​ជិះ​រថយន្ត​​មួយ​គ្រឿង ម៉ាក​ហុងដា​មី​នី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AF-៨៣០៥ បើកទៅ​ហួស​បន្តិច រួច​បក​ក្រោយមក​វិញ ពេលនោះ​​ជនរងគ្រោះ​​ក៏​បាន​បក់ដៃ​ក្នុង​គោល​បំណងសុំ​​ខ្ចី​សោ និង​ដែក​ដូ​យ ដើម្បីដូរកង់រថយន្ត ។ ខណៈ​កំពុង​​ដោះ​ដូរនោះ​ ចៃដន្យ​កង់​សា​គួរ​ខូច​ទៀត ទើបជនរងគ្រោះ​ក៏​ពឹង​ឱ្យ​ក្រុម​ជនសង្ស័យ​យក​កង់​ទៅ​សប់​នៅ​ក្បែរ​នោះ ​ដោយ​ជន​រង​គ្រោះ​បានឱ្យ​ទូរស័ព្ទ​​មួយគ្រឿង​ទៅ​ជនសង្ស័យ​ឈ្មោះ វ៉ុ​ន គា​រ៉ា​ន ទុក​ចុច​បំភ្លឺ​ផ្លូវ​ដើម្បី​​ទៅ​សប់កង់​ ពេល​ជនសង្ស័យ​បាន​ទូរស័ព្ទ​រួច​ក៏​រត់ឡើង​ជិះ​រថយន្ត​គេច​បាត់​តែ​ម្តង ។

ក្រោយមក​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​វិទ្យុ​​មួយ​ប្រាប់ពីភិនភាគ​រថយន្ត​របស់​ក្រុម​ជនសង្ស័យ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្ទាក់​ឃាត់ លុះពេល​សមត្ថកិច្ច​ស្រុក​អង្គស្នួល​កំពុង​ល្បាត ក៏ប្រទះឃើញ​រថយន្ត​​មួយគ្រឿងដូចភិនភាគ​​ខាងលើ​ ទើប​​ជិះ​ដេញ​តាម​ទាន់​នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​ឆែកឆេរ​រក​ឃើញ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ ព្រមទាំង​ឃាត់ខ្លួន​ក្រុមជនសង្ស័យ​ទាំង​៣នាក់​។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ វ៉ុ​ន គា​រ៉ា​ន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​រត់ឡើង​រថយន្ត ហើយ​ប្រគល់​ទូរស័ព្ទ​នោះ​ទៅ​ឱ្យ​មិត្ត​ភក្តិ​របស់​ខ្លួន​ប្រាកដមែន​ ហើយ​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​បែប​​នេះ​ច្រើន​​ដង​រួច​មក​ហើយ ដើម្បី​យក​លុយ​ទិញ​ថ្នាំ​ញៀន​មក​ប្រើប្រាស់ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ