ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ស្រុក​-​ក្រុង​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទៅ​៥​ស្រុក​-​ក្រុង និង​មានការ​ជម្លៀស​ប្រជាពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព​រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​។ សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ៥​ស្រុក​-​ក្រុង​ដែល​កំពុង​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយ​សារ​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ហូរ​ពី​ប្រទេស​ថៃ​រួម​មាន ១-​ឃុំ​ស្លរ​ក្រាម…

ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទៅ​៥​ស្រុក​-​ក្រុង និង​មានការ​ជម្លៀស​ប្រជាពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព​រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩​។

សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ៥​ស្រុក​-​ក្រុង​ដែល​កំពុង​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយ​សារ​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ហូរ​ពី​ប្រទេស​ថៃ​រួម​មាន ១-​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក បណ្តាល​ឱ្យ​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ និង​លិច​ផ្លូវ​កាត់​ផ្តាច់​មាន​៣​ទៅ​៤​ខ្សែ ប្រវែង​ជាង​ជិត​៤០​គីឡូ​ម៉ែត្រ និង​លិច​កសិផល​ប្រជា​កសិករ ក្នុង​នោះ​មាន​ស្រូវ និង​ចំការ​ដំឡូង​មី បាន​រង​ការ​ខូចខាត​។

២-​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក បណ្តាល​ឱ្យ​លិចលង់​ផ្ទះសំបែង​ប្រជាពលរដ្ឋ និង​ផ្លូវ ហើយ​កសិផល ក្នុង​នោះ​មាន​ស្រូវ​និង​ដំឡូង​មី បាន​រង​ការ​ខូចខាត​។ ៣-​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ បណ្តាល​ឱ្យ​លិច​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​រស់នៅ​តាម​បន្ទាត់​ព្រំដែន ត្រូវ​បាន​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ជិត​១០០​គ្រួសារ និង​លិច​កសិផល ក្នុង​នោះ​មាន​ស្រូវ​និង​ដំឡូង​មី​បាន​រង​ការ​ខូចខាត​។

៤-​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បណ្តាល​ឱ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​រក​ទីទួល​សុវត្ថិភាព និង​៥-​ឃុំ​ចំនួន​២ ក្នុងស្រុក​ភ្នំស្រុក បណ្តាល​ឱ្យ​លិច​ស្រូវ​ប្រជាពលរដ្ឋ​ជិត​១.០០០​ហិកតា​។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថានភាព​ទឹកជំនន់​ដែល​ជន់​លិច​បណ្តាល​មក​ពី​ជំនន់​ទឹកភ្លៀង​ដែល​ភ្លៀង​និង​ទឹក​ហូរ​ពី​ប្រទេស​ថៃ​បណ្តាល​ឱ្យ​លិច​ស្រុក​-​ក្រុង​ជាប់​ជាយ​ដែន និង​លិច​ផ្ទះ​ប្រជាពលរដ្ឋ វត្ត​អា​រ៉ា​ម សាលារៀន និង​កសិផល​ព្រមទាំង​ផ្លូវ​ជា​ច្រើន​ខ្សែ​ផង​ដែរ​។ ដោយឡែក​ស្ថានភាព​ទឹកស្ទឹង​សិរី​សោភ័ណ​មាន​កម្ពស់​១១,៤៤​ម៉ែត្រ និង​ស្ថានភាព​ទឹកស្ទឹង​មង្គល​បូ​រី​មាន​កម្ពស់​១២,២០​ម៉ែត្រ ខណៈ​ស្ថានភាព​កម្ពស់​ទឹក​បែប​នេះ គឺ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​។

ពេល​មាន​ជំនន់​ទឹកភ្លៀង​បណ្តាល​ឱ្យ​ជន់​លិច​ផ្ទះសំបែង​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​ក្នុងស្រុក​-​ក្រុង​ដែល​ជាប់​ជាយ​ដែន និង​ជម្លៀស​ប្រជាពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព គេ​ឃើញ​វត្តមាន​លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ដុតដៃដុតជើង​យ៉ាង​សកម្ម ព្រមទាំង​ដឹកនាំ​កម្លាំង​ចុះ​ជួយ​អន្តរា​គមន៍​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ ហើយ​នាំ​យក​អំណោយ​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​នៅ​លើ​ទីទួល​សុវត្ថិភាព​ផង​ដែរ​៕ (​កែសម្រួល​ដោយ​៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ