ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​អាច​ជួយ​អ្នក​មិន​ឲ្យ​កើត​មហា​រីក​សុដន់

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ជួយ​អ្នក​មិន​ឲ្យ​កើត​មហារីក​ក្នុង​ពេល​មក​រដូវ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​គួរតែ​កែ​ចោល​ទម្លាប់​មិនល្អ​របស់​អ្នក ដោយ​គួរតែ​រក្សា​ចិត្ត​ឲ្យ​សប្បាយ មិន​ផ្តល់​សម្ពាធ​ដល់​ផ្លូវចិត្ត​អ្នក ហើយ​អ្នក​គួរតែ​ធ្វើ​ជា​មនុស្ស​ដែល​មាន​ចរិត​រួសរាយ មាន​អ្វី​និយាយ​ចេញ​មក ទើប​អាច​ចៀស​ពី​ការ​កើត​មហារីក​សុដន់​។ ជា​ពិសេស…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ជួយ​អ្នក​មិន​ឲ្យ​កើត​មហារីក​ក្នុង​ពេល​មក​រដូវ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​គួរតែ​កែ​ចោល​ទម្លាប់​មិនល្អ​របស់​អ្នក ដោយ​គួរតែ​រក្សា​ចិត្ត​ឲ្យ​សប្បាយ មិន​ផ្តល់​សម្ពាធ​ដល់​ផ្លូវចិត្ត​អ្នក ហើយ​អ្នក​គួរតែ​ធ្វើ​ជា​មនុស្ស​ដែល​មាន​ចរិត​រួសរាយ មាន​អ្វី​និយាយ​ចេញ​មក ទើប​អាច​ចៀស​ពី​ការ​កើត​មហារីក​សុដន់​។ ជា​ពិសេស អ្នក​គួរតែ​ចូល​គេង​ពី​ព្រលឹម មិន​គួរ​ធ្វើការ​យប់​ៗ​ឡើយ​។

២-នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍មិនល្អ អ្នក​គួរតែ​រក​មនុស្ស​ម្នាក់​មក​និយាយ​ជាមួយ​អ្នក ដោយ​និយាយ​ចេញ​មក​ឲ្យ​អស់ មិន​គួរ​លាក់​ក្នុង​ចិត្ត​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក ជា​ពិសេស ផ្នែក​សុដន់​តែ​ម្តង​។

៣-អ្នក​គួរតែ​រៀប​ការ​ក្នុង​អាយុ​ដែល​ត្រឹមត្រូវ មិន​គួរ​ចាស់​ពេក​ឡើយ ព្រោះ​ក្រោយ​ពេល​ដែល​អ្នក​រៀប​ការ​រួច អ្នក​នឹង​អាច​មាន​ផ្ទៃពោះ ហើយ​បំបៅ​ទឹកដោះ​ដល់​កូន​។ ការ​បំបៅ​ទឹកដោះ​អ្នក​ដល់​កូន អាច​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ក្នុង​ការ​កើត​មហារីក​សុដន់​បាន​យ៉ាង​ងាយ​។

៤-ក្នុង​ពេល​ធម្មតា អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​ធ្វើ​ពី​ស្រូវ​សាលី ពពួក​សណ្តែក ផ្លែ​ឈើ និង​បន្លែ​ជា​ច្រើន​ទៀត ដើម្បី​មិន​ងាយ​ប្រឈម​មុខ​នឹង​ការ​កើត​មហារីក​សុដន់​។ ជា​ពិសេស អ្នក​គួរតែ​កាត់​បន្ថយ​ញ៉ាំ​អាហារ​ដែល​បំពង​ខ្លាញ់ អាហារ​អាំង ព្រមទាំង​អាហារ​កំប៉ុង ទើប​មិន​ធ្វើ​ឲ្យ​អ្នក​កើត​មហារីក​សុដន់​បាន​។

៥-អ្នក​គួរតែ​ហាត់ប្រាណ​ខ្លះ ដោយ​មិន​គួរ​ខ្ចិ​ល​ឡើយ ព្រោះ​ការ​ធ្វើ​ចលនា អាច​ជួយ​អ្នក​ឲ្យ​ចៀស​ពី​ជំងឺ​ទាំងឡាយ ជា​ពិសេស គឺ​មហារីក​សុដន់​តែ​ម្តង​។ ដូចនេះ អ្នក​គួរតែ​ធ្វើ​តាម​នេះ ទើប​អ្នក​មិន​ប្រឈម​មុខ​នឹង​មហារីក​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ