ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ប្រទាល​កន្ទុយក្រពើ​សម្រាប់​​ស្បែក

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​របស់​ប្រទាល​កន្ទុយ​ក្រ​ពើ​លើ​ស្បែក​។ តើ​មាន​អ្វី​ខ្លះទៅ? ១-ក្រោយ​ពេល​ដែល​អ្នក​លុបមុខ​រួច អ្នក​អាច​យក​ប្រទាល ​កន្ទុយ​​ក្រពើ​មក​បិទ​លើ​មុខ​បាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​សំណើម និង​ស ក្រៅពី​នេះ​វា​អាច​ការពារ​មុខ​អ្នក​មិន​ឲ្យ​កើត​ស្នាម​ជ្រួញ ថែម​ទាំង​ភ្លឺ​រលោង…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​របស់​ប្រទាល​កន្ទុយ​ក្រ​ពើ​លើ​ស្បែក​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ក្រោយ​ពេល​ដែល​អ្នក​លុបមុខ​រួច អ្នក​អាច​យក​ប្រទាល ​កន្ទុយ​​ក្រពើ​មក​បិទ​លើ​មុខ​បាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​សំណើម និង​ស ក្រៅពី​នេះ​វា​អាច​ការពារ​មុខ​អ្នក​មិន​ឲ្យ​កើត​ស្នាម​ជ្រួញ ថែម​ទាំង​ភ្លឺ​រលោង ទន់ នឹង​មាន​ទម្ងន់​ទៀត​ផង​។

២-វា​នឹង​ជួយ​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ឆាប់​ចាស់​ដោយសារ​តែ​វា​មាន​សារធាតុ​ម្យ៉ាងដែ​លអាច​ធ្វើ​ឲ្យ​កោសិកា​ស្បែក​មិន​ងាយ​ចាស់​ឡើយ​។

៣-នៅ​ពេល​ដែល​អ្នក​ចេញ​ទៅ​ក្រៅ អ្នក​មិនបាច់​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ក៏​បាន​ដែរ អ្នក​អាច​លាប​ផលិតផល​ដែល​ធ្វើ​ពី​ប្រទាល​កណ្តុ​យ​ក្រពើ នោះ​វា​នឹង​អាច​ជួយ​ការពារ​កម្តៅថ្ងៃ​មិន​ឲ្យ​ប៉ះ​ត្រូវ​មុខ​អ្នក​ដែល​អាច​ធ្វើ​ឲ្យ​ក្រហម​មុខ​បាន​។

៤-នៅ​ពេល​ដែល​អ្នក​ត្រូវ​ថ្ងៃ​ច្រើន ហើយ​មុខ​ឡើង​ក្រហម អ្នក​អាច​យក​ប្រទាល​ ​កន្ទុយ​​ក្រពើ​ដាក់​ក្នុង​ទូរ​ទឹកកក បន្ទាប់​មក​យក​មក​បិទ​លើ​មុខ នោះ​ស្បែក​អ្នក​នឹង​ជួយ​សង្គ្រោះ​បាន​។

៥-នៅ​ពេល​ដែល​អ្នក​កើត​មុន អ្នក​អាច​យក​វា​មក​បិទ​ក៏​បាន​ដែរ នោះ​មុន​អ្នក​នឹង​រៀប​តូច​ទៅ​វិញ​ជា​មិន​ខាន​ឡើយ​។

៦-នៅ​ពេល​ដែល​មុខ​អ្នក​ប្រតិកម្ម អ្នក​អាច​លាប​ប្រទាល​កណ្តុ​យ​ក្រពើ​បាន ព្រោះ​វា​អាច​ជួយ​បំបាត់​នៅ​ការ​ប្រតិកម្ម​ទាំងនេះ​ដែល​មាន​លើ​មុខ​អ្នក​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ