ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​-​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រឡង​ជ្រើសរើស​បេក្ខជន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​កាលពី​ព្រឹក​​ទី​២២​ កញ្ញា​ បាន​បើក​សម័យ​ប្រឡង​ជ្រើសរើស​បេក្ខជន​បញ្ចូល​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ី​វិល​ក្រសួងមហាផ្ទៃ​ ដែល​ត្រូវធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ។ ដោយឡែក ​សំរាប់​រាជធានី​ភ្នំ​ពេញ…

រាជធានី​ភ្នំពេញ​ ៖​ ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​កាលពី​ព្រឹក​​ទី​២២​ កញ្ញា​ បាន​បើក​សម័យ​ប្រឡង​ជ្រើសរើស​បេក្ខជន​បញ្ចូល​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ី​វិល​ក្រសួងមហាផ្ទៃ​ ដែល​ត្រូវធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ។ ដោយឡែក ​សំរាប់​រាជធានី​ភ្នំ​ពេញ ការ​ប្រឡង​ធ្វើ​ឡើង​នៅ​វិទ្យាល័យ​ជា​ស៊ី​ម​សន្ធរ​ម៉ុ​ក ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌទួលគោក ​។

សម័យ​ប្រឡង​នេះ​ ធ្វើ​ឡើង​ដោយ​មានការ​អញ្ជើញ​ចូលរួម​កាត់​វិញ្ញាសារ​ប្រឡង​ដោយ​លោក​ប្រាក់ ​សំ​អឿ​ន​អគ្គនាយក​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ លោក​កើត ​ឆែ​ អភិបាលរង​រាជធានី​ភ្នំពេញ ​រួមនិង​មន្ត្រី​ពាក់​ព​ន្ធ័​មួយ​ចំនួន​​ទៀត​ ។

ចំពោះ​ចំនួន​ក្របខណ្ឌ​មន្ត្រីរាជការ​ត្រូវ​ជ្រើសរើស​សំរាប់​ឆ្នាំ​២០១៩​ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ រួម​មាន
ក្រប​ខ​ណ្ឌមន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ចំនួន​៦៨​នាក់​,​ ក្រប​ខ​ណ្ឌមន្ត្រី​ក្រមការ​៧០​នាក់​,​ ក្រប​ខណ្ឌ​លេខាធិការ​រដ្ឋ បាល​លេខាធិការដ្ឋាន​រដ្ឋបាល​ចំនួន​៩៤​នាក់​,​ ស្មៀនឃុំ-សង្កាត់​ចំនួន​៣៧​នាក់ ​សរុប​មាន​ចំនួន​២៦៩​នាក់​។

ដោយឡែក ​ក្នុង​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ​ចំនួន​ត្រូវ​ជ្រើសរើស​៤៥​នាក់​ ។ ប្រឡង​នេះ​ ធ្វើ​ឡើង​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២២​ កញ្ញា​ ​លើ​វិញ្ញាសារ​ចំនាញ​ឯកទេស​រយៈពេល​១​ម៉ោង​៣០​នាទី​ភាសា អង់គ្លេស​១​ម៉ោង​៣០​នាទី​សំរាប់​ក្រប​ខណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ និង​ក្រប​ខ​ណ្ឌមន្ត្រី​ក្រមការ​។

​ចំពោះ​ក្រប​ខ​ណ្ឌលេខាធិការ​រដ្ឋបាល​មាន​វិញ្ញាសារ​ចំណេះដឹង​ទូទៅ​,​ចំណេះដឹង​កិច្ចការរដ្ឋបាល​និង​គណិត​វិទ្យា​រយៈពេល​១​ម៉ោង​ និង​៣០​នាទី​,​និង​ក្រប​ខ​ណ្ឌស្មៀនឃុំ​-សង្កាត់​មាន​វិញ្ញាសារ​ចំណេះដឹង​ទូទៅ ​និង​ចំណេះដឹង​កិច្ចការរដ្ឋបាល​ឃុំ​សង្កាត់​រយៈពេល​១​ម៉ោង​៣០​នាទី​និង​វិញ្ញាសារ​តែងសេចក្តី​ឬ​សរសេរ​លិខិត​រដ្ឋបាល​រយៈពេល​១​ម៉ោង​និង​៣០​នាទី​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ