ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​ពួក​ហ៊ូ​ធី​អាច​វាយប្រហារ​ទីតាំង​ប្រេង​បាន?

4 ឆ្នាំ មុន

ប្រទេស​អ៊ីរ៉​ង់ ៖ ប្រមុខ​ការទូត​អ៊ីរ៉​ង់​លោក​MOHAMMAD JAVAD ZARIF អះអាង​កាលពី​ថ្ងៃ​ទី​២២​កញ្ញា​ថា ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​បាន​ពឹង​លើ​បណ្ដា​គ្រឿង​សព្វាវុធ​របស់​អតីត​ប្រធានាធិបតី​យេ​ម៉ែ​ន​លោក​អា​លី​អាប់​ដាល់​ឡា​ហ៍​សា​ឡេ​ហ៍ ដើម្បី​អាច​វាយប្រហារ​បណ្ដា​ទីតាំង​ប្រេងកាត​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​អា​មេ​រិ​ក​CBS លោក​ZARIF​គូសបញ្ជាក់​ថា…

ប្រទេស​អ៊ីរ៉​ង់ ៖ ប្រមុខ​ការទូត​អ៊ីរ៉​ង់​លោក​MOHAMMAD JAVAD ZARIF អះអាង​កាលពី​ថ្ងៃ​ទី​២២​កញ្ញា​ថា ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​បាន​ពឹង​លើ​បណ្ដា​គ្រឿង​សព្វាវុធ​របស់​អតីត​ប្រធានាធិបតី​យេ​ម៉ែ​ន​លោក​អា​លី​អាប់​ដាល់​ឡា​ហ៍​សា​ឡេ​ហ៍ ដើម្បី​អាច​វាយប្រហារ​បណ្ដា​ទីតាំង​ប្រេងកាត​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​អា​មេ​រិ​ក​CBS លោក​ZARIF​គូសបញ្ជាក់​ថា ពួក​ហ៊ូ​ធី​ជា​អ្នក​ទទួល​មរតក​រាល់​អាវុធ ដែល​លោក​សា​ឡេ​ហ៍​បាន​ទិញ​ជាមួយ​ប្រាក់​ជំនួយ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុងអំឡុងពេល​ដ៏​យូរ​នៃ​ការ​កាន់​អំណាច​របស់​លោក​។ បើ​តាម​អ្វី​ដែល​ខ្ញុំ​ដឹង ពួក​យេ​ម៉ែ​ន​មាន​បច្ចេកវិទ្យា​និង​ចំណេះដឹង​ដែល​អាច​ឲ្យ​ពួក​គេ​បង្កើន​ថែម ចម្ងាយ​បាញ់​នៃ​បណ្ដា​មី​ស៊ី​ល​របស់​លោក​សា​ឡេ​ហ៍​ដែល​ពួក​គេ​មាន​ក្នុង​ដៃ​។

ពេល​ឲ្យ​លោក​ធ្វើ​អត្ថាធិប្បាយ​ពី​ព័ត៌មាន​នានា​ដែល​ថា ការ​វាយប្រហារ​បណ្ដា​ទីតាំង​ប្រេង​ទាំងនោះ​ធ្វើ​មក​ពី​ទិស​ខាងជើង មិនមែន​មក​ពី​យេ​ម៉ែ​ន លោក​ZARIF​បាន​ឆ្លើយ​តប​ថា ពុំ​មាន​ភស្ដុ​តាង​ណាមួយ​ត្រូវ​បាន​បង្ហាញ​ឡើយ​ចំពោះ​រឿង​នោះ​។ ពួក​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​លេង​ឆាកកំប្លែង​មួយ តែ​គេ​មិន​អាច​បង្ហាញ​ភស្ដុ​តាង​។ គេ​អះអាង​ថា​អាវុធ​ដែល​ប្រើ​វាយប្រហារ​ជា​របស់​អ៊ី​រ៉​ង់​តែ​ពុំ​បង្ហាញ​ភស្ដុ​តាង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ