ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ CIMB ចុះ​បម្រើសេវា​កម្ម​ដល់​អតិថិជន​ដោយ​ផ្ទាល់​ក្នុង​ទិវា​ថ្លែងអំណរគុណ​អតិថិជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី (​ធនា​គារ CIMB)…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី (​ធនា​គារ CIMB) បាន​រៀបចំ​ប្រារព្ធ​ទិវា​ថ្លែងអំណរគុណ​អតិថិជន ក្នុង​ឱកាស​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​គ្រប់​សាខា​ទាំង​១៤​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ ឆ្លើយ​តប​នឹង​ការ​បន្ត​គាំទ្រ​របស់​អតិថិ​ជន ដែល​ជំរុញ​ឲ្យ​ធនាគារ មាន​ភាព​រីក​ច្រើន​ជា​លំដាប់ ធនាគារ CIMB បាន​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​បង្កើត​នូវ​បរិយាកាស​រីករាយ​ប្លែក​ខុស​ពី​ពេល​មុន​ៗ ដោយ​មានការ​តុបតែង​ក្នុង​សាខា និង​សម្លៀក​បំពាក់​របស់​បុគ្គលិក បែប​ប្រពៃណី​ខ្មែរ ព្រមទាំង​ការ​ផ្តល់​ជំនូន​អនុស្សាវរីយ៍​ដល់​គ្រប់​អតិថិជន​ដែល​បាន​អញ្ជើញ​មក​កាន់​សាខា​ណាមួយ​របស់​ធនាគារ​ផង​ដែរ ។

ក្នុង​ឱកាស​នេះ​ដែរ ធនាគារ CIMB បាន​ផ្តល់​នូវ​បទ​ពិសោធន៍​សេវាកម្ម​បម្រើ​អតិថិជន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​មានការ​បម្រើ​សេវាកម្ម​ធនាគារ នៅ​បញ្ជរ​សាខា​ដោយ​ផ្ទាល់​ពី​សំណាក់​គណៈ​គ្រប់​គ្រង​របស់​ធនាគារ រួម​មាន​ប្រធាន​នាយក​ប្រតិបត្តិ (CEO) ទៀត​ផង ។ កម្មវិធី​នេះ​មិន​ត្រឹមតែ​បង្កើត​នូវ​ឱកាស​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ជួរ​មុខ​របស់​ធនាគារ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្កើត​នូវ​ដំណើរការ​ទទួលយក​មតិយោបល់​អតិថិជន​ដោយ​ផ្ទាល់​ផង​ដែរ។ តាម​រយៈ​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​ជាមួយនឹង​អតិថិជន គណៈ​គ្រប់គ្រង​របស់​ធនាគារ​អាច​យល់​ដឹង​កាន់តែ​ច្បាស់ អំពី​ចំណុច​ខ្វះខាត​នានា ដែល​អតិថិជន​ចង់​ឲ្យ​កែតម្រូវ ។ ដូច្នេះ​ធនា​គារ​អាច​កែ​លម្អ និង​នាំ​យក​សេវាកម្ម​បម្រើ​អតិថិជន​ដ៏​ល្អ​ប្រសើរ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិ​ជន។

លោក ប៊ុ​ន យី​ន ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ CIMB បាន​មាន​ប្រសាសន៍​ថា​៖ «​នៅ​ធនាគារ CIMB អតិថិជន គឺជា​អ្វី​ដែល​យើង​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្លាំង​បំផុត ។ ការ​បន្ត​គាំទ្រ​របស់​អតិថិជន បាន​រួមចំណែក​ដល់​ភាព​រីក​ចម្រើន ដោយ​ឥត​ឈប់​ឈរ​របស់​ធនាគារ តាំងពី​បើក​ដំណើរការ​ដំបូង ។ ហើយ​កម្មវិធី​ថ្ងៃនេះ គឺជា​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ធនាគារ និង​អតិថិជន​ដោយ​ផ្ទាល់​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ និង​យល់​ដឹង​អំពី​តម្រូវការ​របស់​អតិថិជន ។ ហើយ​គោល​ដៅ​របស់​ធនាគារ គឺ​ចង់​ផ្តល់​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ចោះ​ដល់​អតិថិជន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ថ្ងៃ​ណា​ក៏​ជា​ទិវា​ថ្លែងអំណរគុណ​អតិថិជន​ដែរ ។ នេះ​គឺជា​អ្វី​ដែល​យើង​យកចិត្តទុកដាក់ និង​សម្តែង​ការ​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​អតិថិជន​យើង​ក៏​ដូច​ជា​ការ​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជាមួយ​គ្នា ដើម្បី​សម្រេច​បាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​ភាព​ជួបជុំ​រីករាយ​ទាំងអស់​គ្នា​» ។

លោក វិសាល ដែល​ជា​អតិថិជន​មួយ​រូប​របស់​ធនាគារ CIMB បាន​បង្ហាញ​ចំណាប់អារម្មណ៍​ផ្ទាល់​ខ្លួន​ថា​៖ «​ថ្ងៃនេះ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​មែនទែន ហើយ​ខ្ញុំ​មិន​បាន​រំពឹង​ថា មានកម្ម​វិធី​ធនាគារ​ពិសេស​​ដូច្នេះ​ឡើយ ។ ខ្ញុំ​បាន​ប្រើប្រាស់​សេវាកម្ម​ធនាគារ CIMB តាំងពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ ។ សេវាកម្ម​ដែល​ខ្ញុំ​តែងតែ​ប្រើប្រាស់ និង​ពេញចិត្ត​បំផុត​នោះ គឺ​សេវាកម្ម​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស។ ដោយសារ​ធនាគារ CIMB មាន​បណ្តាញ​សាខា​ក្នុង​តំបន់​អាស៊ាន ការ​ផ្ទេរ​ប្រាក់​របស់ខ្ញុំ គឺ​ពិតជា​ងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​មែនទែន ហើយ​បុគ្គលិក​ខាង​ធនាគារ​ក៏​ផ្តល់​សេវាកម្ម និង​ជួយ​សម្រួល​ដល់​ខ្ញុំ​ផង​ដែរ ។ ខ្ញុំ​សូម​សរសើរ​ដែល​ធនាគារ CIMB យកចិត្តទុកដាក់​ខ្ពស់​ដល់​អតិថិជន​ដូច្នេះ ហើយ​ព្រមទាំង​មានការ​ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ​អតិថិជន​នេះ​ទៀត​ផង​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អតិថិជន​រាប់រយ​នាក់​ដែល​បាន​ចូលរួម​ប្រារព្ធ​ទិវា​ថ្លែងអំណរគុណ​អតិថិ​ជន ក្នុង​ឱកាស​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​គ្រប់​សាខា​របស់​ធនាគារ CIMB ទូ​ទាំង​ប្រទេស​អំឡុង​​ពេល​មួយ​ថ្ងៃនេះ ។ នេះ​គឺជា​លើក​ទី​៣ ហើយ​ដែល​ធនាគារ CIMB បាន​រៀបចំ​ព្រឹត្តិការណ៍​រំភើប​រីករាយ​បែប​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បន្ត​គាំទ្រ​របស់​អតិថិជន​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ដែល​ជួយ​ជំរុញ​ឲ្យ​ធនាគារ CIMB មានការ​រីក​ចម្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គិត​ចាប់តាំងពី​ពេល​បើក​ដំណើរការ​អាជីវកម្ម​ដំបូង ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១០ ។ ក្នុង​នាម​ជា​ធនាគារ ដែល​យក​ចិត្តទុកដាក់​ខ្ពស់​លើ​អតិថិជន ធនាគារ CIMB នឹង​ផ្តល់​ជូន​កម្មវិធី​ថែរក្សា​ទំនាក់​ទ​ន​ង​ជាមួយនឹង​អតិថិជន​ជា​ច្រើន​ទៀត​នា​ពេល​ខាង​មុខ​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ