FIFA20 ធ្វើ​ស៊ី​បាត់ Ronaldo ជា​គ្រូបង្វឹក Man Utd ទិញ​កីឡាករ Messi


តាម​ប្រភព​ព័ត៌មាន Give Me Sport បានឱ្យ​ដឹង​ថា ហ្គេ​ម​បាល់ទាត់​ដ៏​ល្បីល្បាញ​របស់​ក្រុមហ៊ុន EA Sports ឈ្មោះ​ថា FIFA20 នឹង​ដាក់​ចេញ​ឱ្យ​លេង​នៅ​ស​ប្តា​ហ៍​ក្រោយ​ជា​ផ្លូវការ ខណៈ​ដែល​មាន​មនុស្ស​មួយ​ចំនួន​អាច​ទិញ​យក​មក​លេង​នៅ​ពេល​នេះ​បាន ។

នៅ​ក្នុង​ហ្គេ​ម​នេះ គេ​បាន​កំណត់​ឱ្យ Messi ឈរ​នៅ​លើ​លំដាប់​ខ្ពស់​បំផុត​នៃ​តារាង​ដែល​លើស​ទាំង Ronaldo ទៅ​ទៀត ។ កាលពី​ខែ​មុន គេ​បាន​បែកធ្លាយ​មក​ថា កីឡាករ​ទាំង​ពីរ​នាក់​អាច​នឹង​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្លិប​ណាមួយ​ក្នុង​ហ្គេ​ម​នេះ ។

តាម​រយៈ​វី​ឌី​អូ​មួយ​បង្ហោះ​លើ YouTube ដោយ TheMasterBucks បានឱ្យ​ឃើញ​ថា Ronaldo ធ្វើ​ជា​គ្រូបង្វឹក​របស់​ក្លិប​បិសាច​ក្រហម Manchester United ខណៈ​ដែល Messi នៅ​ធ្វើ​ជា​កីឡាករ ។ វី​ឌី​អូ​នោះ​បាន​បង្ហាញ​ពី​សកម្មភាព​របស់ Ronaldo ទិញ​យក Messi មក​លេង​នៅ Man Utd ។

គេ​ឃើញ Messi នៅ​ក្នុង​វី​ឌី​អូ​ហ្គេ​ម​នោះ​ចម្លែក​មែនទែន ដោយសារ​តែ​កម្ពស់​របស់​គេ​ស្មើ​ទៅ​នឹង Ronaldo ។ Man Utd ក្នុង​ហ្គេ​ម​បាន​សម្រេចចិត្ត​ទិញ Messi ក្នុង​តម្លៃ​១២០​លាន​ដុល្លារ ហើយ​មាន​ថ្លៃ​ប្រាក់​ប្រចាំ​ស​ប្តា​ហ៍ ៣៨​ម៉ឺន​ថែម​ទៀត​ផង តែ​វា​ជា​តម្លៃ​ទាប​ជាង​ប្រាក់​នៅ Barcelona មែនទែន​សព្វថ្ងៃ ព្រោះ​ពេល​នេះ​គឺ​ស្មើនឹង ៦៤​ម៉ឺន​ដុល្លារ ៕

ប្រភព ៖ givemesport , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ