ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​១​មេ​ធំ លិច​ភូមិ​ជា​ច្រើន​ក្នុង​ស្រុក​​សាលា​ក្រៅ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ភ្លៀវ​ធ្លាក់​១​មេ​ធំ បាន​ធ្វើ​ឱ្យ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ខ្នង​នៅ​ក្នុងស្រុក​សាលា​ក្រៅ ត្រូវ​បាន​ទឹក​ហូរ​ចូល និង​លិច​ដល់​ពាក់កណ្តាល​សសរ​​ខាងក្រោម​ផ្ទះ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ភ្លៀវ​ធ្លាក់​១​មេ​ធំ បាន​ធ្វើ​ឱ្យ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ខ្នង​នៅ​ក្នុងស្រុក​សាលា​ក្រៅ ត្រូវ​បាន​ទឹក​ហូរ​ចូល និង​លិច​ដល់​ពាក់កណ្តាល​សសរ​​ខាងក្រោម​ផ្ទះ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ហើយ​ត្រូវ​បាន​លោក​អភិ​បាលខេត្ត​ប៉ៃលិន ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជំនន់ ដោយសារ​ទឹកភ្លៀង​ជន់​លិច​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៩ និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម ឆ្ពោះទៅ​ផ្សារ​ឃែ​រ ។

សេចក្តីរាយការណ៍​បន្ត​ថា អាជ្ញាធរ​បាន​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៩ ចាប់ពី​រង្វង់​មូល​ស្រុក​សាលា​ក្រៅ ដល់​ផ្សារ​សាលា​ក្រៅ ស្ថិត​ក្នុងភូមិ​បឹង​ត្រកួន ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ស្ថានភាព​ទឹក​មានការ​ជន់​ឡើង​ខ្លាំង រហូត​ហូរ​កាត់​ផ្លូវថ្នល់ និង​បណ្តាល​ឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្បែរ​ៗ​នោះ​ផង​ដែរ ។ លុះ​រហូត​មក​ដល់​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ដដែល​នោះ ទឹក​នៅ​ចំណុច​នេះ​ក៏​បាន​ស្រក​ចុះ​អស់​វិញ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​ទឹកបាន​ស្រក​នៅ​ចំណុច​ខាងលើ​នេះ ស្រាប់តែ​ទឹកជំនន់​បន្ត​ទៅ​ចំណុច​ផ្លូវ​ក្រាល​ក្រួស​ក្រហម​នៅ​ផ្សារ​ឃែ​រ ស្ថិត​ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ មាន​សភាព​ទឹក​ឡើង​ខ្លាំង​រហូត​ហូរ​កាត់​ផ្លូវថ្នល់​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ជម្រៅ​ប្រហែល​០.៥ ម៉ែត្រ បណ្តាល​ឱ្យ​លិច​ចំការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ រហូត​មក​ទល់​ពេល​យប់​នៅ​បន្ត​លិច​នៅឡើយ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ កម្លាំង​ចម្រុះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ជួយ​សម្រួល​​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា ចម្លង​អ្នក​ដែល​ជួប​បញ្ហា​នៅ​ចំណុច​ខាងលើ និង​បាន​ផ្អាក​យានជំនិះ​មួយ​ចំនួន​ឱ្យ​ត្រឡប់​ក្រោយ​វិញ ដើម្បី​បញ្ជៀ​ស​នៅ​គ្រោះថ្នាក់​ណាមួយ​ដែល​កើត​ឡើង​ដោយ​យថាហេតុ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ