ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ខ្លះ​ជម្លៀស​ពលរដ្ឋ​ចេញ​បណ្តើរ​ៗ​ហើយ​ព្រោះតែ​ជំនន់​ទឹកភ្លៀង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​ជាប់​គ្នា​ក្លាយជា​ជំនន់​ទឹកភ្លៀង​ជន​លិច​៦​ស្រុក​-​ក្រុង ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​ដំណាំ​កសិកម្ម និង​កសិផល​ក្នុង​ខេត្តបន្ទាយមានជ័យ ។ ជាក់ស្តែង​ក្រុង​សិរី​សោភ័ណ ក្រោយ​មាន​ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​ជន​លិច និង​ប៉ះពាល់…

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​ជាប់​គ្នា​ក្លាយជា​ជំនន់​ទឹកភ្លៀង​ជន​លិច​៦​ស្រុក​-​ក្រុង ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​ដំណាំ​កសិកម្ម និង​កសិផល​ក្នុង​ខេត្តបន្ទាយមានជ័យ ។

ជាក់ស្តែង​ក្រុង​សិរី​សោភ័ណ ក្រោយ​មាន​ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​ជន​លិច និង​ប៉ះពាល់ ផ្ទះសម្បែង និង​ផ្លូវ​អាជ្ញាធរ​ក្រុង​.​សង្កាត់​បាន​ចុះ​កាយ​បើកមុខ​ទឹក​ដែល​ប្រជាពលរដ្ឋ​ចាក់​លុប​ប្រព័ន្ធ​ទឹក ដើម្បី​រំដោះ​ទឹកជំនន់ ។

ដោយ​តាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តបន្ទាយមានជ័យ​ដល់​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ ខេត្តបន្ទាយមានជ័យ​ក្នុង​ចំណោម​៩​ស្រុក​.​ក្រុង មាន​៦​ស្រុក​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង បណ្តាល​ឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ត្រូវ​រំដោះ​រក​ទីទួល​សុវត្ថិភាព និង​លិច​ផ្លូវ​ដំណាំ​កសិកម្ម ។

១.​ក្រុង​សិរី​សោភ័ណ​ប៉ះពាល់​៤​សង្កាត់​មាន​សង្កាត់​ទឹក​ផ្លា អូរ​អំបិល ព្រះ​ពន្លា កំពង់ស្វាយ​ដែល​បណ្តាល​ជន​លិច​ផ្ទះសម្បែង និង​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត ផ្លូវត្រូវ​បាន​ហូរ​កាត់ ហើយ​អ ជ្ញា​ធរ​កំពុង​កាយ​រំដោះ​ប្រព័ន្ធ​ទឹក ។ ២.​ស្រុក​ស្វាយចេក​ប៉ះពាល់​៣​ឃុំ មាន​ឃុំ​ស្លរ​ក្រាម ស្វាយចេក តា​បែន បណ្តាល​លិច​ផ្ទះ​ប្រជាពលរដ្ឋ និង​ដាច់​ផ្លូវ​ដំណាំ​កសិកម្ម​មាន​ដំឡូង​មី ស្រូវ និង​ដំណាំ​ផ្សេង​ៗ​ទៀត ។

៣.​ស្រុក​ថ្មពួក​ប៉ះពាល់​ឃុំ​បន្ទាយ​ឆ្មាំ បណ្តាល​លិច​ផ្លូវ និង​ដាច់​ផ្លូវ​ដំណាំ​កសិកម្ម​មាន​ស្រូវ​និង​ដំឡូង​មី ។ ៤.​ស្រុក​អូរ​ជ្រៅ​ប៉ះពាល់​ឃុំ​អូរ​បី​ជាន់​មាន​២​ភូមិ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​១២៥​ខ្នង​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​២១​គ្រួសារ នៅ​សាលាឃុំ​អូរ​បី​ជាន់ និង​លិច​ដំណាំ​កសិកម្ម​មាន​ដំឡូង​មី ដោយ​ជំនន់​ទឹកភ្លៀង​ធ្លាក់​ពី​ថៃ និង​ក្នុងស្រុក ។ ៥.​ស្រុក​ភ្នំ ស្រុក​ប៉ះពាល់​២​ឃុំ មាន​ស្ពាន​ស្រែង និង​ឃុំ​ប៉ោយ​ចារ បណ្តាល​លិច​ស្រូវ​ជាង​៨០០​ហិ​កតា ។ ៦.​ក្រុង​ប៉ោយ​ប៉ែ​ត​ប៉ះពាល់​សង្កាត់​ប៉ោយ​ប៉ែ​ត បណ្តាល​លិច​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្លូវទឹក​ហូរ​កាត់​ផ្លូវ​បេតុង​៣​ខ្សែរ​ប្រវែង​ជាង​២០០​ម៉ែត្រ ។

ដោយឡែក​ស្រុក​.​ក្រុង​ចំនួន​៣​ទៀត​ភ្លៀង​បាន​ធ្លាក់​ដូច​គ្នា តែ​មិន​ទាន់​ប៉ះពាល់​នៅឡើយ​តែ​កម្រិត​កម្ពស់​ទឹក​កំពុង​ឡើង​រាល់ថ្ងៃ ដោយ​ជំនន់​ទឹកភ្លៀង បើសិនជា​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​អាច​ប្រឈម​លិចលង់​ដូច​គ្នា ទោះជា​យ៉ាងណា​ក៏​ដោយ​ឃើញ​អាជ្ញាធរ​ស្រុក​.​ក្រុង និង​មន្ទីរ​ពាក់ព័ន្ធ​បាន​កំពុង​រក​ដំណោះស្រាយ​ដោយ​កន្លែង​ខ្លះ​កាយ​រំដោះ​ទឹក ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ