ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ដ្រី​ជំនាញ​បង្ហាញ​ពី​ឫសគល់​ត្រី​ចម្លែក​ចាប់​នៅ​ព្រែក​ព្នៅ ជា​ត្រី​ហ្គា​តាម​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ប្រែ​មក​ថា​“​លំពែង​”

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ភ្ញាក់ផ្អើល​ដោយ សារ​តែ​អ្នកនេសាទ​បង់សំណាញ់​ជាប់​ត្រី ចម្លែក​មួយ​ក្បាល​កាលពី​ថ្ងៃ​ទី​១១ ធ្នូ ។ ត្រី ចំ​ម្លែ​ក​នៅ​ទី​នេះ​វា​មិនមែន​ចម្លែក​បែប​ជំនឿ អច្ឆរិយៈ​នោះ​ទេ តែ​ចម្លែក​ដោយសារ​តែ មនុស្ស​ភាគច្រើន​មិន​ធ្លាប់​ឃើញ មិន​ធ្លាប់​ដឹង ប៉ុណ្ណោះ ។ នៅ​សបា្ដហ៍​មុន​នេះ ត្រី​មួយ ប្រភេទ​ដែល​គេ​នាំ​គ្នា​ហៅ​ថា ត្រី​ចម្លែក​ត្រូវ អ្នកនេសាទ​បង់សំណាញ់​បាន​នៅ​ឃុំ​ព្រែក​ព្នៅ ស្រុក​ពញាឮ ខេត្ដកណ្ដាល ហើយ​គេ​នាំ​គ្នា ហៅ​ថា ត្រី​ចម្លែក​ក្បាលក្រពើ កន្ទុយ​នាគ…

 ការ​ភ្ញាក់ផ្អើល​ដោយ សារ​តែ​អ្នកនេសាទ​បង់សំណាញ់​ជាប់​ត្រី ចម្លែក​មួយ​ក្បាល​កាលពី​ថ្ងៃ​ទី​១១ ធ្នូ។ត្រីចំ​ម្លែ​ក​នៅ​ទី​នេះ​វា​មិនមែន​ចម្លែក​បែប​ជំនឿ អច្ឆរិយៈ​នោះ​ទេ តែ​ចម្លែក​ដោយសារ​តែ មនុស្ស​ភាគច្រើន​មិន​ធ្លាប់​ឃើញ មិន​ធ្លាប់​ដឹង ប៉ុណ្ណោះ។នៅ​សបា្ដហ៍​មុន​នេះ ត្រី​មួយ ប្រភេទ​ដែល​គេ​នាំ​គ្នា​ហៅ​ថា ត្រី​ចម្លែក​ត្រូវ អ្នកនេសាទ​បង់សំណាញ់​បាន​នៅ​ឃុំ​ព្រែក​ព្នៅ ស្រុក​ពញាឮ ខេត្ដកណ្ដាល ហើយ​គេ​នាំ​គ្នា ហៅ​ថា ត្រី​ចម្លែក​ក្បាលក្រពើ កន្ទុយ​នាគ។

កាលពី​ថ្ងៃ​ទី​២១ ធ្នូ កន្លង​មក លោក សូ ណា​ម ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ដ្រ​ស្រាវ ជ្រាវ​និង​អភិវឌ្ឍន៍​ជលផល​ទឹកសាបបាន​ធ្វើ ការ​ពន្យល់​ពី​ប្រភេទ​ត្រី​នេះ​ថា ត្រី​ដែល​បាន ចាប់ពី​ព្រែក​ព្នៅ ក្នុងភូមិ​ផ្សារ​លិចឃុំ​ព្រែកព្នៅ ស្រុក​ពញាឮ ខេត្ដកណ្ដាលដែល​មានប្រវែង​៤​តឹកនិង​ទំងន់​១​គីឡូក្រាម​នោះ​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា “​ត្រី​ហ្គា​” (Gar-fish) ស្ថិត​នៅ​ក្នុង​គ្រួសារ Lepisosteridae ដែល​មាន​ចំនួន​ប្រាំពីរ​ប្រភេទ ។ ហ្គា​ជា​ភាសា ដើម​អង់គ្លេស​មាន​ន័យ​ថា “​លំពែង​”។ត្រី លំពែង​នេះ ជា​ប្រភេទ​ត្រី​ទឹកសាប​ដែល​មាន ប្រភព​ដើម​នៅ​ភាគ​ខាងត្បូង​សហរដ្ឋ​អា​មេរិ​ក​និង​អា​មេ​រិ​ក​កណ្ដាល ដូច​ជា​ប្រទេស ម៉ិចស៊ីកូ និង​ប្រទេស​កូ​ស្ដារ​រី​កា​ជាដើម និង តំបន់​ប្រជុំ​កោះ កា​រា​ប៊ី​ន ដូច​ជា ប្រទេស​គុយ បា​ជាដើម។

ត្រី​លំពែង​នេះ​លូតលាស់​ធំធាត់ យ៉ាង​ឆាប់រហ័ស​អាច​មាន​ប្រវែង​ពី​ប្រាំមួយ តឹក​ដល់​បី​ម៉ែត្រ ឬ​ទំងន់​១៣៥​គីឡូក្រាម។សព្វថ្ងៃ​ត្រី​លំពែង​នេះ​ត្រូវ​បាន​គេ​និយម​យក មក​ធ្វើ​ជា​ត្រី​លំអហើយ​ត្រូវ​បាន​គេ​ឃើញ​នៅ ក្នុង​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​។ប្រភេទ​ត្រី​លំអ​នេះ​ត្រូវ​បាន​គេ​នាំ​ចូល​ទៅ ប្រទេស​ថៃ និង​វៀតណាម​អស់​រយៈពេល ជាង​ដប់​ឆ្នាំ​មក​ហើយ។

សព្វ​ថ្ងៃនេះ ប្រទេស​ថៃ​អាច​ធ្វើការ​ភ្ញាស់ បង្កាត់​ប្រភេទ​ត្រី​លំពែង​លំអ​នេះ​បាន​យ៉ាង ជោគជ័យ ហើយ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង ហាង​ត្រី​លំអ ជា​ច្រើន​នៅ​ប្រទេស​ថៃ។ត្រីលំពែង​លំអ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ធម្ម ជាតិ​នៅ​ប្រទេស​ថៃ និង​វៀតណាម ព្រោះ​វា រួច​ចេញពី​កន្លែង​ចិញ្ចឹម និង​ស្ថានីយ​ភ្ញាស់ បង្កាត់ ។ ភាគច្រើន​អ្នក​ចូល​ចិត្ដ​ចិញ្ចឹម​ត្រី លំអ​គ្មាន​អាង ឬ​ទីកន្លែង​ដាក់​ចិញ្ចឹម​ត្រី​លំអ​ដ៏ ធំ​នេះ​ក៏​បាន​នាំ​គ្នា​លែង​ពួក​វា​ចូល​ក្នុង​ដែនទឹក ធម្មជាតិ។

ការ​លែង​ត្រី​នេះ​ចូល​ទៅ​ក្នុង​ធម្ម ជាតិ អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ត្រី​ធម្ម ជាតិ ព្រោះ​ត្រី​លំពែង​នេះ​ជា​ត្រី​ស៊ីសាច់​ជា អាហារ វា​ចូល​ចិត្ដ​ស៊ី​ត្រី និង​ក្ដាម​ដោយសារ វា​មាន​ធ្មេញ​ដូច​ម្ជុល ហើយ​ចូល​ចិត្ដ​រស់នៅ ក្នុង​ទឹកធម្មជាតិ ដែល​មាន​រុក្ខជាតិ​ច្រើន​ដូច​ជា បឹង ត្រ​ញំ​ង អូរ ព្រែក ទន្លេ​ជាដើម. ប្រភេទ​ត្រី​លំពែង​នេះ​ជា​ប្រភេទ​ត្រី​ធន់នឹង​មជ្ឈដ្ឋាន​មិន​សម​ស្រប ហើយ​នៅ​ពេល គុណភាព​ទឹក​មិនល្អ ប្រភេទ​ត្រី​ធម្មជាតិ​អាច ងាប់​បាន ប៉ុន្ដែ​ត្រី​លំពែង​នេះ​មិន​ងាយ​ងាប់ឡើយ។គេ​អាច​ហូ​ច​សាច់​ត្រី​លំពែង​បាន ប៉ុន្ដែ​ពងត្រី​លំពែង​នេះ​មាន​ជាតិពុល បើ មនុស្ស​យើង​ហូប​ប៉ះ​ពងត្រី​លំពែង​នេះ បណ្ដាល​ឱ្យ​មាន​ជម្ងឺ ឬ​គ្រោះថ្នាក់​ដល់​អាយុ ជីវិត​បាន។

សព្វ​ថ្ងៃនេះ ត្រី​លំពែង​មាន​ដាក់​លក់​នៅ ហាង​លក់​ត្រី​លំអ​នៅ​រាជធានី​ភ្នំពេញ ដែល ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​ត្រី​ដែល បង់សំណាញ់​បាន​ខាងលើ​នេះ គឺ​ប្រាកដជា រួច​ពី​កន្លែង​លក់ ឬ​ចិញ្ចឹម​ត្រី លំអ​ចូល​ទៅ ធម្មជាតិ ។ ត្រី​លំពែង​នេះ ជា​ប្រភេទ​ត្រី​ត្រូវ បាន​គេ​លក់​នៅ​ក្នុង​ហាង​ត្រី​លំអ​ចិញ្ចឹម​ជា​ត្រី​លំអ​តាម​គេហដ្ឋាន ហាង​លក់ដូរ និង​ភោ​ជ នី​យ​ដ្ឋា​ន​ជា​ច្រើន​ប្រទេស​នៅ​ទូ​ទាំង​ពិភព លោក រួម​ទាំង​ប្រទេស​ជិតខាង​ដូច​ជា ថៃ វៀតណាមនិង​ប្រទេស​កម្ពុជា​ជាដើម។អាស្រ័យ​ហេតុនេះ ត្រី​លំពែង​មិនមែន​ជា​ត្រី ចំ​ម្លែ​ក ឬ​ត្រី​អ្នកតា​គួរ​គោរព​បូជា​នោះ​ទេ ។ លើស​ពី​នេះ​ទៀត ខ្ញុំបាទ​សូម​សំណូមពរ​ដល់ អ្នកលក់ និង​ចិញ្ចឹម​ត្រី​លំពែង​លំអ​នេះ​ឱ្យ​មាន ការ​ប្រុង​ប្រយ័ត្ន​បំផុត ចៀសវាង​ត្រី​នេះ​រួច ចូល​ទៅ​ក្នុង​ធម្មជាតិ ព្រោះ​ត្រី​លំពែង​នេះ​រួច ចូល​ទៅ​ក្នុង​ធម្មជាតិ​វា​អាច​ប៉ះពាល់​ដល់​ត្រី ធម្មជាតិ​ដ៏​សំបូរ​បែប​របស់​យើង។