James Maddison ធ្វើ​ឱ្យ​អ្នកគាំទ្រ Leicester ភ្ញាក់ផ្អើល​ជាមួយនឹង​កាបូប LV របស់​ខ្លួន


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ James Maddison ត្រូវ​បាន​មហាជន​លើ​បណ្តាញ​សង្គម​សើចចម្អក​ចំពោះ​ការ​ស្ពាយ​កាបូប Louis Vuitton តម្លៃ​៦៥០០​ផោន មក​តារាង​ពេល​ប្រកួត​ជាមួយនឹង Tottenham ។

អ្នក​សារព័ត៌មាន​របស់ BBC លោក Dan Walker បាន​បង្ហោះ​រូប James ពេល​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​របស់ Leicester​។ ពេល​នោះ James កំពុង​ពាក់​កា​តាប LV ថ្លា ដែល​មើលទៅ​ដូច​ជា​កា​តាប​ក្មេង​ៗ​ស្ពាយ​កាលពី​នៅ​ក្មេង ។ លោក​បាន​សរសេរ​ភ្ជាប់​មក​ថា ៖ «​តើ​នេះ គឺជា​កា​តាប​ប្រណិត​របស់ Maddison ឬ ? តម្លៃ​៦៥០០​ផោន?​» មាន​អ្នកគាំទ្រ​ម្នាក់​បាន​សរសេរ​តប​វិញ​ថា​៖ «​តម្លៃ​៦៥០០​ផោន? មើលទៅ​ដូច​ជា កា​តាប​ក្មេង​អាយុ​៨​ឆ្នាំ សម្រាប់​ដាក់​ខ្មៅ​ដៃ​ពណ៌​មក​ពីសា​លា​អ៊ីចឹង​។​»

ម្នាក់​ទៀត​បាន​សរសេរ​ថា​៖ «​វា​មើលទៅ​ដូច​ជា អ្វី​ដែល​កូនស្រី​របស់ខ្ញុំ​ស្ពាយ​ទៅ​ណា​មក​ណា សម្រាប់​ដាក់​កូនក្រមុំ​តុក្កតា​លេង​អ៊ីចឹង ។ ថ្លៃ​បាន​តែ​ថ្លៃ​!»

តម្លៃ​របស់​កា​តាប​នេះ​អាច​ឆែក​មើល​បាន​តាម​រយៈ​វេ​ប​សាយ​របស់ Louis Vuitton ជា​ផ្លូវការ​បាន ដោយ​វា​មានឈ្មោះ​ថា Louis Vuitton Virgil Christopher Prism Backpack​។ តម្លៃ​របស់​វា គឺ​ខ្ពស់​មែនទែន បើ​ទោះបីជា​វា​មិន​ធ្វើ​ឡើង​ពី​ស្បែក​ប្រណិត​ក៏​ដោយ ៕ កែស​ម្រយ​ល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ