ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំង​ព្រឹក​! កម្មករ​ហៅ​មិន​ឆ្លើយ​ក៏​ទៅ​អង្រួន ស្រាប់តែ​ម្នាក់​ៗ​ស្រឡាំងកាំង​យ៉ាង​ខ្លាំង​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បន្ទាប់​ពី​កម្មករ​សំណង់​១​ក្រុម ប្រទះ​ឃើញ​បុរស​ជា​សន្តិសុខ​ម្នាក់​ដេក​ស្លាប់​ក្នុង​អង្រឹង ដោយ​មិនដឹង​មូលហេតុ ។

សេចក្តីរាយការណ៍​បុរស​រង​គ្រោះ​ឈ្មោះ ពុត ភេ​ន អាយុ​៥១​ឆ្នាំ មាន​ប្រពន្ធ និង​កូនប្រុស​ស្រី​៥​នាក់ នៅ​ក្នុង​បន្ទុកគ្រួសារ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​កូន​ក្អែក ឃុំ​សំបូ​រណ៍ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ និង​បាន​មក​ស្នាក់​នៅ​ធ្វើ​ជា​សន្តិសុខ​យាមឃ្លាំង​នៅ​ទីតាំង​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​កម្មករ​សំណង់​បាន​ទៅ​ធ្វើការ​នៅ​ឃ្លាំង​មួយ​នោះ ហើយ​ពេល​ទៅ​ដល់​បានឃើញ​ជន​រង​គ្រោះ​ដេក​មិន​ក្រោក​សោះ​ក៏​បាន​នាំ​គ្នា​ស្រែកហៅ​ឲ្យ​ក្រោក ដើម្បី​បើកទ្វារ​ចូល​ធ្វើការ ។ ប៉ុន្តែ​ទោះ​ហៅ​យ៉ាងណា​ក៏​មិន​ឆ្លើយ​តប ហើយ​មិនឃើញ​ភ្ញាក់​ទៀត​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​អង្រួន ស្រាប់តែ​ម្នាក់​ៗ​មាន​ភាព​ស្រឡាំងកាំង​យ៉ាង​ខ្លាំង ព្រោះ​ជន​រង​គ្រោះ​បាន​ស្លាប់មាន​សភាព​រឹង​ទៅ​ហើយ ។ ទើប​ស្រែក​ប្រាប់​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ដល់​អ្នក​ភូមិ និង​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​និង​នគរបាល​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាម​ៗ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា បុរស​រង​គ្រោះ​ខាងលើ​ទើប​មក​ធ្វើ​ជា​សន្តិសុខ​បាន​រយៈពេល​១​ខែ​ទេ ហើយ​គាត់​បាន​យាម​នៅ​ទីនោះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ គឺ​យាម​ទាំង​យប់​ទាំង​ថ្ងៃ​ពេញ​២៤​ម៉ោង​តែ​ម្ដង​គ្មាន​អ្នក​ប្ដូរ​វេន និង​គ្មាន​ពេល​ឈប់​សម្រាក​ឡើយ ។ នេះ គឺជា​ការ​ធ្វើការ​ហួសកម្លាំង​ដែល​បាន​ធ្វើ​ឲ្យ​សុខភាព​គាត់​ទន់ខ្សោយ ម្យ៉ាង​គាត់​តែង​ដេក​លើ​អង្រឹង​បែប​នេះ​រាល់ថ្ងៃ ហើយ​ការ​ស្លាប់​នេះ​ត្រូវ​បាន​នគរបាល​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ខ្យល់គ ។

ក្រោយ​ពី​ការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​រួច​នគរបាល​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ