ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​អ្នក​ទៅ​វត្ត​ក៏​មិន​លើកលែង​ដែរ ចេះ​តែ​ហាន​មែន

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច មាន​ស្ថាន​ទម្ងន់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​បរិស័ទ​នៅ​មុខ​វត្ត​ហើយ​ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង​បាន​លុង​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រុង និង​កម្លាំង​ប្រជា​ការពារ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្នុង​ការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​នោះ ខណៈ​ដែល​គេ​កំពុង​ធ្វើ​សកម្មភាព​ឆក់​កាបូប​បរិស័ទ​នៅ​វេលា​ម៉ោង​១៩​និង​០០​នាទី​ថ្ងៃ​ទី​២០…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច មាន​ស្ថាន​ទម្ងន់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​បរិស័ទ​នៅ​មុខ​វត្ត​ហើយ​ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង​បាន​លុង​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រុង និង​កម្លាំង​ប្រជា​ការពារ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្នុង​ការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​នោះ ខណៈ​ដែល​គេ​កំពុង​ធ្វើ​សកម្មភាព​ឆក់​កាបូប​បរិស័ទ​នៅ​វេលា​ម៉ោង​១៩​និង​០០​នាទី​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ នៅ​មុខ​វត្ត​ភ្នុំ​ស្វាយ ក្នុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។

សមត្ថកិច្ច​បានឱ្យ​ដឹង ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ​ឈ្មោះ មី រ៉​ហ្វែ​ក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែ​ឥ​ស្លា​ម មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ចាង​រ៉ា​ស្រឡៅ​ឃុំ បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​ថា បាន​ដេញ​តាម​ទាន់​ប្រមាណ​២០០​ម៉ែត្រ ទើប​ចាប់​បាន​ជនសង្ស័យ​នៅ​ចំណុច​មុខ​សណ្ឋាគារ​សុវណ្ណ​គិរី ស្ថិត​ក្នុងភូមិ ភ្នំ​ស្វាយ ខេត្តរតនគិរី ។ ដោយ​សមត្ថកិច្ច​បាន​ដកហូត​សម្ភារ​រួម​មាន ម៉ូតូ​ឌ្រី​ម​សង់​១២៥ ផលិត​ឆ្នាំ ២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​ផង​ដែរ​។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ