ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សនិទ្ទេសA,B,Cទទួលរង្វាន់​ពីលោក​អភិបាល​ខេត្ត​ និងសប្បុរសជន​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តមណ្ឌលគិរី​ ៖ សិស្ស​ដែលប្រលង​ជាប់​និទ្ទេស​A ប្រចាំ​ខេត្តមណ្ឌលគិរី​តែ​ម្នាក់​គត់ ត្រូវ​បាន​ទទួល​ការ​ឧបត្ថម្ភ​ម៉ូតូ និង​ថវិកាជា​ច្រើន​ពី​សប្បុរសជន ខណៈ​អ្នកមាន​​​និទ្ទេស B C បាន​ជួប​សំណេះសំណាល…

ខេត្តមណ្ឌលគិរី​ ៖ សិស្ស​ដែលប្រលង​ជាប់​និទ្ទេស​A ប្រចាំ​ខេត្តមណ្ឌលគិរី​តែ​ម្នាក់​គត់ ត្រូវ​បាន​ទទួល​ការ​ឧបត្ថម្ភ​ម៉ូតូ និង​ថវិកាជា​ច្រើន​ពី​សប្បុរសជន ខណៈ​អ្នកមាន​​​និទ្ទេស B C បាន​ជួប​សំណេះសំណាល និង​ទទួលរង្វាន់​លើកទឹកចិត្ត​ពី​អភិបាលខេត្ត​មណ្ឌលគិរី និង​សប្បុរសជន​ធ្វើឡើងនៅ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តមណ្ឌលគិរី ​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ កញ្ញា ។

ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ថា សិស្ស​ប្រឡង​បាក់​ឌុ​ប​សម្រាប់​ឆ្នាំ​នេះ មាន​ចំនួន​៤០១​នាក់ ស្រី​២២១​នាក់ ចំណែក​សិស្ស​ដែល​ប្រឡង​ជាប់ មាន​ចំនួន​៣៥៧​នាក់ ស្រី​២០០​នាក់ ក្នុង​នោះ ជាប់​និទ្ទេស​A ១​នាក់ និទ្ទេស​B ៣​នាក់ និទ្ទេស​C ៣៦​នាក់ និទ្ទេស​D ១១២​នាក់ និង​និទ្ទេស​E ២០៥​នាក់ ជា​រួម​សិស្ស​ប្រឡង​ជាប់​ គឺមាន​៨៩.០៣% ស្រី​៩០.៥០% ។

លោក ទឹម សង្វាត បញ្ជាក់​ថា សម្រាប់​បេក្ខជន​ដែល​ប្រឡង​ជាប់​នៅ​ខេត្តមណ្ឌលគិរី គឺ​ទទួល​បានការ​យក​ចិត្ត​ដាក់​ពី​វិស័យ​អប់រំ​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដោយ​ផ្ដល់​អាហារ​រូបករណ៍​១០០%​ឲ្យ​ពួក​គាត់​ទៅ​បន្ត​ការ​សិក្សា ប្រ​សិន​ពួក​គាត់​ចាប់អារម្មណ៍ ។

សិស្ស​ឆ្នើម​និទ្ទេស​A ឈ្មោះ មាស រតនា ក៏​បាន​ប្ដេជ្ញា​ថា នឹង​បន្ត​ខិតខំ​រៀនសូត្រ​បន្ថែម​ទៀត ប្រឹងប្រែង​យកចំណេះ វិជ្ជា​មក​បម្រើ​ដល់​សង្គម​ជាតិ​វិញ​នា​ពេល​អនាគត ។ សិស្ស​ឆ្នើម មាស រតនា រូប​នេះ​បន្ត​ថា ប្អូន​ពិតជា​អរគុណ​ដល់​សម្ដេច តេ​ជោ និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ផ្ដល់​ជា​អាគារ​សិក្សា​ថ្មី កំណែ​ទម្រង់​​កា​រៀនសូត្រ​រឹត​បណ្ដឹង​ការ​ប្រលង ដែល បាន​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ប្រឹងរៀន​រហូត​ទទួល​បាន​លទ្ធផល​ល្អ​ស្ទើ​គ្រប់​ៗ​គ្នា ។ សិស្ស​និទ្ទេស​A​បាន​ចែករំលែក​ថា ចំពោះ រូប​ប្អូន​ផ្ទាល់​ប្រសិនបើ​ខ្សោយ​មុខ​វិជ្ជា​ណា គឺ​ត្រូវ​ដាក់​កាលវិភាគ​រៀនសូត្រ​បំប៉ន​មុខ​វិជ្ជា​នោះ ដើម្បី​ឲ្យ​មាន​ភាព​សម​ស្រប ជាមួយ​មុខ​វិជ្ជា​ដទៃ​ទៀត ។


​លោ​កស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​លើក​ឡើង​ថា លោក​ពិតជា​មាន​មោទនភាព​ដែល​ឆ្នាំ​នេះ ខេត្តមណ្ឌលគិរី មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A​សារ​ជា​ថ្មី ជា​ពិសេស​គឺ​មាន​អា​ត្រា​សិស្ស​ប្រឡង​ជាប់​ច្រើន មាន​លេខ​រៀង​ទី ២​នៅ​ទូ​ទាំង​ប្រទេស ។ ឯកឧត្ដម​បន្ត​ថា លទ្ធផល​ល្អ​ប្រសើរ​ទាំងនេះ​គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រសួង​និង​មន្ទីរ​អប់រំ​យុវជន​និង​កីឡា មជ្ឈដ្ឋាន​នានា​ដែល​គាំទ្រ ជា​ពិសេស​នោះ​គឺ​លោកគ្រូ អ្នកគ្រូ ដែល​ខិតខំ​បង្រៀន សិស្ស​នុ​សិស្ស​បាន​យ៉ាង​ល្អ ទើប​ខេត្តមណ្ឌលគិរី​មាន​កិត្តិយស​ទទួល​បានការ​រីក​ចម្រើន​នៃ​វិស័យ​អប់រំ​ដូច​សព្វថ្ងៃ ។

សូម​បញ្ជាក់​ថា ក្នុង​ឱកាស​នោះ សិស្ស​និទ្ទេស​A​ទទួល​បាន​រង្វាន់​ម៉ូតូ​១​គ្រឿង ពី​លោក​ឧកញ៉ា អ៊ឹ​ង ស៊ី​តាត​វី​រៈ និង​ទូរ​សព្ទ​១​គ្រឿង ពី​ឯកឧត្ដម អ៊ឹម ឈុ​ន​លឹ​ម ព្រមទាំង​ថវិកា 1250 $ ពី​សប្បុរសជន​នានា ចំណែក​សិស្ស​និទ្ទេស​B ៣​នាក់ ទទួល​បាន​ថវិកា​ម្នាក់ 200$ និង​សិស្ស​និទ្ទេស​C ៣៦​នាក់ ទទួល​បាន​ថវិកា​ម្នាក់ ១៥​ម៉ឺន​រៀល ទាំងនេះ​ជា​ថវិកា របស់​អភិបាលខេត្ត​មណ្ឌលគិរី និង​សប្បុរសជន ។ ជាមួយ​គ្នា​នេះ លោកគ្រូ អ្នកគ្រូ ១២​នាក់ ឯកឧត្ដម​អភិបាលខេត្ត មណ្ឌលគិរី បាន​ជូន​ថវិកា​ម្នាក់​២០​ម៉ឺន​រៀល​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ