ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងសំរាម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ទោះ​អាជ្ញា​ធរ​ព្រមាន​ក្តី…តែអត់ព្រឺរោម

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រាជធានី​ភ្នំពេញ ៖ បញ្ហា​សំរាម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត អាជ្ញាធរ​ចោទ​ក្រុមហ៊ុន​កាស៊ីណូថា ​បាន​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ក្បែរ​អូរ​ព្រំដែន​ជាង​៥០០​តោន បើ​ទោះជា​អាជ្ញាធរ​ព្រមានក៏​មិន​ស្តាប់​ដែរ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​កិច្ចប្រជុំ​រៀបចំ​ញែក​និង​បែងចែក​សំរាម ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ បញ្ហា​សំរាម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត អាជ្ញាធរ​ចោទ​ក្រុមហ៊ុន​កាស៊ីណូថា ​បាន​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ក្បែរ​អូរ​ព្រំដែន​ជាង​៥០០​តោន បើ​ទោះជា​អាជ្ញាធរ​ព្រមានក៏​មិន​ស្តាប់​ដែរ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​កិច្ចប្រជុំ​រៀបចំ​ញែក​និង​បែងចែក​សំរាម ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា នៅ​សាល​ប្រជុំ​សាលាខេត្ត ។

ក្នុង​កិច្ចប្រជុំ​នេះ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន សុំ​ជួប​អភិបាលខេត្ត​ប្រជុំ​ពិភា​ក្សា​ការងារ​ស្តី​ពី​ការ​គ្រប់គ្រង​និង​បណ្តុះបណ្តាល​សម្រាប់​ទីលាន​ញែក​សំរាម​(MRF)​ក្រុង​ប៉ោយ​ប៉ែ​ត ។
លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​ពិភា​ក្សា​ការងារ​ស្តី​ពី​ការ​គ្រប់គ្រង​សម្រាប់​ទីលាន​ញែក​សំរាម​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បីចូលរួម​ការពារ​បរិស្ថាន និង​ចូលរួម​សម្អាត​ក្រុង​ក្នុង​ផែនការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ផង ព្រោះក្រុង​ប៉ោយ​ប៉ែ​ត​ជា​តំបន់​ដែល​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ឆ្លងកាត់ ។ បើ​ទីក្រុង​ស្អាត សេវាកម្ម​ល្អ អាចទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ស្នាក់​នៅ ហើយ​ប្រជា​ពលរដ្ឋ​ក៏​អាច​រក​ចំណូល​បាន​សម្រាប់​ជីវភាព​គ្រួសារ​ដែរ ។

លោក​អនុរដ្ឋលេខាធិការ​បញ្ជាក់​ថា បញ្ហា​សំរាម​បើ​យើង​គ្រប់គ្រង​មិន​បាន​ទេ អាច​មានការ​លំបាក ហើយ​សំរាម​មិនមែន​ដើរ​ប្រមូល​លុយ​ហើយ​ទុក​ចោល​២​ទៅ​៣​ថ្ងៃ​ទើប​សម្អាត​នោះ​ទេ​បើ​សំរាម​ទុក​ចោល​យូរ​នឹង​ប៉ះពាល់​ដល់សុខភាព​អ្នក​នៅ​ក្បែរ​និង​ប៉ះពាល់​បរិស្ថាន ។ ការគ្រប់គ្រង​សំរាម បាន​ត្រូវ​បែងចែក​ឱ្យ​ច្បាស់
លាស់​ដូច​ជា បង្កើត​ទីលាន​បែងចែក ឬ​ញែក​សំរាមឱ្យ​ដាច់​ពី​គ្នា គឺ​កាក​សំណល់​រឹង​និង​រាវ​ឱ្យ​ដាច់​ដោយ
ឡែក​​ពី​គ្នា ។ លោក ទូច មុនី អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​តបាន​បញ្ជាក់​ថា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បញ្ហា​សំរាម​ពិតជា​ការ​លំបាក​និង​មាន​បញ្ហា​ច្រើន ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​កំពុង​រក​ដំណោះស្រាយ​ជាក់ស្តែង ។

សំរាម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ជា​អ្នក​ប្រមូល​និង​មាន​ទីលាន​ចាក់សំរាម ក៏​ប៉ុន្តែ​កន្លង​មក​សំរាម​មាន​កាក​សំណល់​ដូច​ជា​ម្ជុលចាក់​ថ្នាំ​យក​មក​ចោល រហូត​ប្រទះ​ឃើញ​ទារក​ដែល​ត្រូវ​គេ​រំលូត​ហើយ​យក​មក​បោះចោល​ក៏​មាន​ដែរ ។លោក​បាន​បញ្ជាក់​ថា បញ្ហា​ដែល​លំបាក​គឺក្រុមហ៊ុន​កាស៊ីណូ​តែ​ម្តង​ដែល​មិន​អនុវត្ត​តាម​អាជ្ញា​ធរ ហើយ​ថែម​ទាំង​យក​ទៅ​ចាក់ចោល​ក្បែរ​អូរព្រំដែន​ឃើញ​សំរាម​ប្រមាណ​៥០០​តោន​ហើយ​។

អាជ្ញាធរ​បាន​ណែនាំ និង​ឃាត់​រថយន្ត​ក្រុមហ៊ុន​កាស៊ី​ណូ​ទុក​នៅ​សាលាក្រុង​ប៉ោយ​ប៉ែ​តយ​កមក​ធ្វើកិច្ចសន្យា​ម្តង​ជា​ពីរ​ដង​តែ​មិន​ស្តាប់ រហូត​ដល់​តំណា​ង​ក្រុង​ហ៊ុន​កាស៊ីណូ​ថា នឹង​សុំ​ច្បាប់​រាជរដ្ឋាភិបាល​ធ្វើ​ទីលាន​ចាក់សំរាម​ដោយ​ខ្លួនឯង​ទៀត​ផង ៕ ​(សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ