ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ ផលិតផល​ស្មូន​ដី គឺជា​អត្តសញ្ញាណ​នៃ​ខេត្តកំពង់ឆ្នាំង ដែល​ត្រូវ​អភិរក្ស និង​ជំរុញ​ការ​អភិវឌ្ឍ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​កំពង់ឆ្នាំង ៖ ក្នុង​ន័យ​លើកកម្ពស់​និង​ការពារ​អត្តសញ្ញាណ​នៃ​ផលិតផល​ប្រចាំ​ខេត្ត​នីមួយ​ៗ «​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ បាន​កំពុង​សិក្សា​អំពី​សក្តានុពល​នៃ​ផលិតផល​ស្មូន​ដី ដែល​ជា​អត្តសញ្ញាណ​របស់​ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើការ​អភិរក្ស និង​ជំរុញ​ការ​អភិវឌ្ឍ សំដៅ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​ជា​សិប្បករ​ស្មូន​ដី​»…

​កំពង់ឆ្នាំង ៖ ក្នុង​ន័យ​លើកកម្ពស់​និង​ការពារ​អត្តសញ្ញាណ​នៃ​ផលិតផល​ប្រចាំ​ខេត្ត​នីមួយ​ៗ «​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ បាន​កំពុង​សិក្សា​អំពី​សក្តានុពល​នៃ​ផលិតផល​ស្មូន​ដី ដែល​ជា​អត្តសញ្ញាណ​របស់​ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើការ​អភិរក្ស និង​ជំរុញ​ការ​អភិវឌ្ឍ សំដៅ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​ជា​សិប្បករ​ស្មូន​ដី​» ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​។

នា​ឱកាស​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​មើល​សិប្បកម្ម​ស្មូន​ដី ស្ថិត​នៅ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ពី​ថ្ងៃ​អង្គា​រ៍ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​រៀបចំ​បង្កើត «​មជ្ឈមណ្ឌល​ភូមិ​មួយ​ផលិតផល​មួយ​លើ​វិស័យ​ស្មូន​ដី​កម្ពុជា​» លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន ខិតខំ​យកចិត្តទុកដាក់​ថែរក្សា​មុខរបរ​ស្មូន​ដី ដែល​មាន​ប្រវត្តិ​ជាប់​ទាក់ទង​នឹង​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ពី​បុរាណ​របស់​ប្រជាជន នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​។

​លោក​រដ្ឋមន្ត្រី បាន​សន្យា​នឹង​ខិតខំ​កៀងគរ​ប្រភព​ធនធាន និង​ដៃគូ​ផ្សេង​ៗ ដើម្បី​ជួយ​ធ្វើការ​អភិវឌ្ឍ​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ និង​ស្វែងរក​ទីផ្សារ​ឱ្យ​បាន​ទូលំទូលាយ សម្រាប់​ផលិតផល​ស្មូន​ដី​របស់​កម្ពុជា តាម​រយៈ​ការ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ជាតិ និង​អន្តរជាតិ សំដៅ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន និង​ពិភពលោក​បាន​ស្គាល់​អំពី​ផលិតផល ដ៏​មាន​សក្តានុពល​មួយ​នេះ​។

សូម​បញ្ជាក់​ថា​ដំណើរ​ចុះ​ទៅ​ខេត្តកំពង់ឆ្នាំង​នេះ ក៏​មានការ​ចូលរួម​ពី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ អាជ្ញាធរ​ខេត្ត តំណាង​ក្រុមហ៊ុននាំចេញ​ផលិតផល​ខ្មែរ ប្រធាន​សមាគម​ទេសចរណ៍ ប្រធាន​សមាគម​ស្ត្រី ប្រធាន​សហគមន៍​សិប្បកម្ម​ស្មូនឆ្នាំង សិប្បករ ផលិតករ និង​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​៖ ១). ផ្សព្វផ្សាយ និង​បញ្ជ្រាប​អំពី​គំនិត​ផ្តួចផ្តើម និង​ការ​រៀបចំ​ផែនការ​ទិស​ដៅ​របស់​ក្រសួងពាណិជ្ជកម្ម ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ចូលរួម​គាំទ្រ និង​ជំរុញ​ការ​អភិវឌ្ឍ​ផលិតផល​ស្មូន​ដី​កម្ពុជា​។ ២). បំផុស និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​សិប្បកម្ម​ស្មូនឆ្នាំង សំដៅ​ជំរុញ និង​ពង្រឹង​ការ​អភិរក្ស និង​អភិវឌ្ឍ​ទៅ​ជា​ផលិតផល​អត្តសញ្ញាណ (​ភូមិ​មួយ​ផលិតផល​មួយ​) ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។

៣. ចូលរួម​ធ្វើ​ពិពិធ​ម្ម​ឱកាស​ការងារ និង​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន ព្រមទាំង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​តំបន់​។ ៤). សិក្សា​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​សាល់ អំពី​ទីតាំង​ភូមិសាស្ត្រ​ជាក់លាក់ សម្រាប់​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ថ្នាក់ដឹកនាំ​ក្រសួង​ក៏​បាន​ធ្វើ​ជា​សាក្សី​លើ​ការ​ចុះ​កិច្ចសន្យា​ទិញ​-​លក់​ផលិតផល​ស្មូន​ដី ចំនួន​២ គឺ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុលាលភាជន៍​ភូមិ​បាញ់​ឆ្គោ​ល ជាមួយ​ក្រុមហ៊ុន​មួយ​ក្នុង​ទំហំ​ទឹកប្រាក់ ២០​លាន​រៀល ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ