ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​តប​វិទ្យុ​អាស៊ី​សេរី​ ដែល​ផ្សាយ​ព័ត៌​មាន​បន្ថែមល្បោយ…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា កន្លង​មក​ថា មេធាវីលោក កឹ​ម សុខា ថា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា កន្លង​មក​ថា មេធាវីលោក កឹ​ម សុខា ថា ​លោក កឹ​ម សុខា ចង់ទៅ​រាប់បាត្រ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ត្រូវ​បាន​សហ មេធាវី​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិប្រតិកម្ម​នឹង​ការ​ផ្សាយ​របស់​វិទ្យុ​នេះ​ថា ផ្សាយ​ពូកែ​ថែម​ល្បោយ​លើ​អ្វី​ដែល​គាត់​សម្ភាសន៍​ប្រភព ។

សហ​មេធាវី​លោកស្រី មេ​៉​ង សុភា​រី បាន​សរសេ​រលើ​បណ្តាញ​សង្គម ដោយ​បង្ហោះ​ជាមួយ​សំឡេង​របស់​លោកស្រី​ប្រាប់​ទៅ​វិទ្យុ​អាស៊ី​សេរី ដែល​ស្រង់​សម្តី​លោកស្រី​ផ្សាយ​យ៉ាង​ដូច្នេះ​ថា «​អា​សុ​ី​សេរី​ចូល​ចិត្ត​ថែម​ល្បោយ ខ្ញុំ​ឆ្លើយ​តប​ការ​សម្ភាសន៍​ត្រឹម​ប៉ុណ្ណេះ​ទេ​(​ត្រឹម​មាន​សំឡេង​) តែ​គាត់​ថែម​ល្បោយ​លើ​បទ​សម្ភាសន៍​ទាំង​មុន​និង​ក្រោយ​ទៀត ។ ខ្ញុំ​មិនមែន​នំ​បញ្ចុក​ទេ មិនបាច់​ថែម​ល្បោយ​ឡើយ​» ។

សូម​ជម្រាប​ថា ការ​លើក​របស់​សហ​មេធាវី​របស់​លោក កឹ​ម សុខា គឺ​បន្ទាប់​ពី​កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ វិទ្យុ​អាស៊ី​សេរី​បាន​ផ្សាយ​ថា «​មេធាវី​ថា​លោក កឹ​ម សុខា ចង់ទៅ​វត្ត​ធ្វើបុណ្យ​រាប់បាត្រ​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​» ។ វិទ្យុ​នេះ​ក៏​បាន​ស្រង់​សម្តី​ផ្សាយ​ទៀត​ថា សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹ​ម សុខា គឺ​លោកស្រី មេធាវី ម៉េ​ង សុភា​រី ប្រាប់​ថា ក្រុម​មេធាវី​មិន​ទាន់​បាន​ទៅ​សួរសុខទុក្ខ​លោក កឹ​ម សុខា ទេ តែលោក​ស្រី​គិត​ថា លោក កឹ​ម សុខា ច្បាស់​ជា​មានបំណង​ចង់ទៅ​វត្ត​រាប់បាត្រ​ឧទ្ទិស​កុសល​ក្នុង ពិធីបុណ្យកាន់បិណ្ឌ​ណាស់ គ្រាន់តែ​លោក​ត្រូវ​ជាប់​បម្រាម​ឃុំខ្លួន​នៅ​ក្នុងផ្ទះ ។

លោកស្រី​និយាយ​ថា ក្រុម​មេធាវី​មាន​បំណងស្នើ​សុំ​ចៅក្រម​អនុញ្ញាត​ឲ្យ​លោក កឹ​ម សុខាបាន​ទៅ​វត្ត​ធ្វើបុណ្យ​នៅ​ឱកាស​ភ្ជុំបិណ្ឌ​ជាមួយ​ពលរដ្ឋ​ដទៃ​ទៀត ។ មេធាវី​បញ្ជាក់​ថា «​ខ្ញុំ​អត់​បាន​ទៅ​សួរសុខទុក្ខ​គាត់​ផង ដូច្នេះ​អត់​បាន​ទទួល​ព័ត៌មាន​អ្វី​ពី​គាត់​ទេ ប៉ុន្តែ​ការ​សន្និដ្ឋាន​របស់ខ្ញុំ​ធម្មតា​ទេ យើង​អ្នក​កាន់​ព្រះពុទ្ធ​សាសនា កាលណា​មាន​ពិធីបុណ្យ​សាសនា ពិធីបុណ្យ​ជាតិ​អុ​ី​ចឹ​ង គឺ តែងតែ​ចង់ទៅ​ចូលរួម​នៅ​ក្នុង​កម្មវិធី​ហ្នឹងហើយ ។

ជា​ពិសេស បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ទៀត​សោត​គឺជា​បុណ្យ​ដែល​ឧទ្ទិស​ដល់​ញាតិសន្ដាន សាច់ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ ។ ធម្មតា​ទេ សាច់ញាតិ​កូនចៅ​ដែល​នៅ​រស់​ហ្នឹង គឺ​តែងតែ​ចង់ទៅ​វត្ត​ទៅ​វេរ​ឧទ្ទិស​កុសល​ជូន​ញាតិសន្ដាន​របស់​ខ្លួន​ដែរ ។មិន​ថា​រូប​គាត់​ឬ​ក៏​អ្នក​ណា​ៗ​ដែល​កាន់សាសនា​ព្រះពុទ្ធ ។ ពួក​ខ្ញុំ​មិន​ទាន់​បាន​ជជែក​គ្នា​ពី​រឿង​ហ្នឹង​ថា ត្រូវ​សុំ​ឬ​មួយ​អត់ ។ ចាំ​មើល​ពួក​ខ្ញុំ​ជជែក​គ្នា​សិន​ណា​» ។

សូម​រំឭក​ថា លោក កឹ​ម សុខា ត្រូវ​បាន​ឃុំខ្លួន​ដោយ​មិន​បាន​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ ចាប់តាំងពី​ឆ្នាំ​២០១៦ មក គឺ​កាលនោះ​លោក​ត្រូវ​បង្ខំចិត្ត​ឃុំ​ខ្លួនឯង​ក្នុង​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ។
នៅ​ឆ្នាំ​២០១៧ មុន​ពិធីបុណ្យ​ដាក់​បិណ្ឌ​ប្រមា​ណ​មួយ​ខែ លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​កណ្ដាលអធ្រាត្រ​នៅ​គេហដ្ឋាន​របស់​លោក យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ងក្បែរ​ព្រំដែន​ប្រទេស​វៀត​ណាម ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព ជាមួយ​បរទេស ឬ​ក្បត់ជាតិ ។

នៅ​ខែកញ្ញា ឆ្នាំ​២០១៨ លោក កឹ​ម សុខា ត្រូវបាន​ដោះ​លែង​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង តែ​ចៅក្រម​នៅ​បន្ត​ឃុំខ្លួន​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​នៅ​ក្នុងផ្ទះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ដើរ​ចេញ​ក្រៅរបង ឬ​ជួប​និយាយ​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ ក្រៅពី​ម្ដាយ ប្រពន្ធ​កូន និង​មេធាវី ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ខក​ខានមិនបាន​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ទេ ។

ទោះបីជា​មានការ​បកស្រាយ​ពី​ភាគី​ណា​ក្តី មន្ត្រីជំនិត​លោក កឹ​ម សុខា គឺ​លោក មុត ច​ន្ថា បាន​អះអាង​ថា លោក កឹ​ម សុខា នៅ​តែ​មាន​ឆន្ទៈ​ឥត​ប្រែប្រួល ប្រាថ្នា​ចង់​ឲ្យ​មានការ​ផ្សះផ្សា និង​ការ​បង្រួបបង្រួម​ជាតិ ។ ពិត​ហើយ​មាន​តែ​ឯកភាព​ជាតិ​ទេ ទើបអាច​ធានា​បាន​ឯករាជ្យ​ជាតិ​ពិត​៕ ​

អត្ថបទសរសេរ ដោយ