ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេខ​មុខ​ស្ត្រី​ម្នាក់​អះអាង​ថា​ជា​អ្នក​ធ្លាប់​ដាក់​ទាន​បឺ​ហ្គឺ​ឱ្យ Ronaldo

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​រៀប​ការ​រួច​មានកូន​ពីរ​នាក់​បាន​ចេញ​មុខ​អះអាង​ថា គាត់​គឺជា​អតីត​បុគ្គលិក McDonalds ដែល​ធ្លាប់​ឱ្យ​បឺ​ហ្គឺ​ទៅ​កីឡាករ​ល្បី Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​រៀប​ការ​រួច​មានកូន​ពីរ​នាក់​បាន​ចេញ​មុខ​អះអាង​ថា គាត់​គឺជា​អតីត​បុគ្គលិក McDonalds ដែល​ធ្លាប់​ឱ្យ​បឺ​ហ្គឺ​ទៅ​កីឡាករ​ល្បី Cristiano Ronaldo កាលពី​នៅ​ក្មេង ។

កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Ronaldo បាន​និយាយ​រឿងរ៉ាវ​ដែល​កើតឡើង​កន្លង​មក នៅ​ក្នុង​កម្មវិធី​សម្ភាសន៍​ជាមួយនឹង​លោក Piers Morgan ទាំង​ទឹកភ្នែក ។ លោក​ប្រាប់​ថា លោក​ធ្លាប់​ដើរ​សុំទាន​បឺ​ហ្គឺ​មក​បំពេញ​ក្រពះ​ជាមួយនឹង​មិត្ត​រួម​ក្រុម​ផ្សេង​ៗ​ទៀត កាលពី​នៅ​លេង​ឱ្យ​ក្លិប Sporting Lisbon ។ លោក​តែងតែ​ទៅ​សុំ​នៅ​ហាង McDonalds ដែល​ពេល​នោះ​មាន​បុគ្គលិក​៣​នាក់ (​ម្នាក់​ឈ្មោះ Edna) ចេញ​មុខ​មក​ឱ្យ​ដល់​លោក តែ​ពេល​នេះ​លោក​មិនដឹង​ថា ពួក​គេ​ទៅ​ណា​ទេ ។

ម្ចាស់​ពាន Ballon d’Or ប្រាំ​ជំនាន់​រូប​នេះ​បាន​ប្រាប់​ថា ប្រសិនបើ​លោក​រក​ឃើញ​លោក​នឹង​សុំ​អញ្ជើញ​ពួក​គេ​ទៅ​ពិសា​របាយ​ល្ងាច​ជាមួយនឹង​លោក​ដើម្បី​ជា​ការ​ដឹងគុណ ។ ស្រាប់តែ​នៅ​ពេល​នេះ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ Paula Leca បាន​ចេញ​មុខ​មក​អះអាង​ថា គាត់​គឺជា​ម្នាក់​នៅ​ក្នុង​ចំណោម​បី​នាក់​នោះ ។

Leca បាន​ប្រាប់​តាម​វិទ្យុ​ព័រ​ទុ​យ​ហ្កា​ល់​ថា​៖«​ពួក​គេ​តែងតែ​មក​ខាង​មុខ​ហាង ហើយ​រាល់ពេល​ដែល​មាន​បឺ​ហ្គឺ​សល់ ប្រធាន​គ្រប់គ្រង​របស់​ពួក​យើង​នឹង​អនុញ្ញាត​ឱ្យ​ពួក​យើង​ដាក់​ទាន​ដល់​ពួក​គេ ។ ក្មេង​ម្នាក់​ក្នុង​ចំណោម​នោះ​គឺជា Ronaldo ។ គេ​តែងតែ​មក​ជា​រៀង​រាល់​យប់​» ។

គាត់​បាន​និយាយ​ទៀត​ថា ប្តី​របស់​គាត់​ក៏​បានដឹង​ពី​រឿង​នេះ​ដែរ​ដោយសារ​តែ​ធ្លាប់​មក​យក​គាត់​ទៅ​ផ្ទះ​ជា​រៀងរាល់ថ្ងៃ​កាលនោះ តែ​មក​ដល់​ពេល​នេះ Leca បាន​បាត់​ទំនាក់ទំនង​ជាមួយនឹង Edna ដែល​ជា​ប្រធាន​គ្រប់គ្រង​របស់​គាត់​ហើយ ។ គាត់​ថា គាត់​នឹង​យល់ព្រម​ចំពោះ​អាហារ​ពេល​ល្ងាច​របស់ Ronaldo ៕

ចុចអាន ៖ Ronaldo ស្វែងរក​អតីត​បុគ្គលិក McDonalds ៣​នាក់​ដែល​ធ្លាប់​ដាក់​ទាន​បឺ​ហ្គឺ​ឱ្យ​ខ្លួន

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ