សម្រាប់ថ្ងៃចុងសប្តាហ៍នេះយើង សូមបង្ហាញអំពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរដែលហាក់មានប្រៀបជាងប្រាក់បាតថៃបន្តិចប្រើប្រៀបធៀប កាលពីម្សិលមិញ ។ ធនាគារអេស៊ីលីដាភីអិលស៊ីបានឱ្យដឹងថា ថ្ងៃទី២០ ខែកញ្ញានេះ ១បាតថៃមានអត្រាទិញតែ១៣៤,១០រៀល និងអត្រាលក់តែ១៣៥,២០រៀលប៉ុណ្ណោះ ខណៈដែលកាលពីថ្ងៃម្សិលមិញមានអត្រាទិញ១៣៤,២០រៀល និងអត្រាលក់រហូតដល់១៣៥,៣០រៀល ។
ដោយឡែកប្រាក់រៀលធៀបជាមួយប្រាក់ប្រទេសផ្សេងៗក្នុងថ្ងៃនេះដែរធនាគារដដែលឱ្យដឹងទៀតថា ១ដុល្លារអាមេរិកមានអត្រាទិញ៤.០៩៦រៀល អត្រាលក់៤.១០៩រៀល , ១អឺរ៉ូមានអត្រាទិញ៤.៤៧២,៨៣រៀល អត្រាលក់៤.៥៨៥,៦៤រៀល , ១ដុល្លារអូស្ត្រាលីមានអត្រាទិញ ២.៧២៧,៩៤រៀល អត្រាលក់២.៨៣១,១០រៀល ។
ចំពោះប្រាក់យ៉េនជប៉ុន១យ៉េនមានអត្រាទិញ៣៧,៤០៦៤រៀល អត្រាលក់៣៨,៤៣៧៨រៀល, ១ដុងវៀតណាមមានអត្រាទិញ០,១៧៣៦រៀល អត្រាលក់០,១៧៧៩រៀល និង១គីបឡាវមានអត្រាទិញ០,៣៩៧២រៀលអត្រាលក់០,៤៧២៤រៀល ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ