ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UNDP ជំរុញ​ភាគី​ពាក់ព័ន្ធ​ចូលរួម​លុប​បំបាត់​ទ​ង្វើ​ការ​ផុស​រូបភាព​ប៉ះពាល់​ដល់​ស្ត្រី និង​កុមារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​លុប​បំបាត់​ការ​រើសអើង​លើ​ស្ត្រី និង​កុមារ​អង្គកា រ UNDP បាន​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​លុប​បំបាត់​ទ​ង្វើ​ការ​ផុស​រូប​ដែល​ប៉ះពាល់​ដល់​ស្ត្រី និង​កុមារ​គ្រប់​រូបភាព​លើ​បណ្តាញ​សង្គម ។ លោក…

រាជធានី​ភ្នំពេញ ៖ ក្នុង​គោលបំណង​លុប​បំបាត់​ការ​រើសអើង​លើ​ស្ត្រី និង​កុមារ​អង្គកា រ UNDP បាន​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​លុប​បំបាត់​ទ​ង្វើ​ការ​ផុស​រូប​ដែល​ប៉ះពាល់​ដល់​ស្ត្រី និង​កុមារ​គ្រប់​រូបភាព​លើ​បណ្តាញ​សង្គម ។

លោក រីក បា​រ៉េ​ន​ស្វើ​ត តំណាង​អង្គការ UNDP បាន​លើក​ឡើង​កិច្ចប្រជុំ​បណ្តាញ អ្នក​សារ ព័ត៌មាន​ស្តី​ពី​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ នៅ​សណ្ឋាគា​ភ្នំពេញ​ថា ការ​រីក​ចំរើន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មាន​ហ្វេ​ស​ប៊ុ​ក ឬ​ក៏​ប្រព័ន្ធ​ផ្សេង​ៗ​ទៀត​បាន​នាំ​មក​នូវ​ភាគី​រីក​ចម្រើន ។ ប៉ុន្តែ​វា​ក៏​បាន​នាំ​មក​នូវ​ឧបសគ្គ និង​ហានិភ័យ​ជា​ច្រើន​រួម​ជាមួយ​គ្នា​ផង​ដែរ ។

ជា​ពិសេស​នោះ​ការ​ផ្សព្វផ្សាយ​បាន​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ មានការ​ប្រមូល​ព័ត៌មាន និង​មានការ​ជះ​ឥទ្ធិពល​ទៅ​លើ​អាប្ប​កិរិយា និង​ឥរិយាបថ​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​មហាជន ជា​ពិសេស​ការ​យល់​ដឹង​របស់​ពួក​គាត់ ។ លោក​បន្ត​ថា ការ​ផុស​លើ​បណ្តាញ​សង្គម​និង​ផ្តល់​ភាព​អវិជ្ជមាន​ដល់​អ្នក​ដែល​ទទួល​បាន ប្រ​សិន​អ្នក​ផុស ឬ​អ្នក​ផ្តល់​នោះ​មិន​បាន​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ប្រកបដោយ​ស្តងដា ឬ​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​នោះ​ទេ ។

លោក​បញ្ជាក់​ថា ៖«​យើង​ឃើញ​ថា ប្រជាជន​កម្ពុជា​មាន​ប្រហែលជា​១៦​លាន​នាក់ ហើយ​ក្នុង​នោះ​១២​លាន​នាក់ មាន​ភាព​សកម្ម​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ឬ​ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ។ អី​ញ្ចឹ​ង​ក្នុង​នោះ​ជា​មធ្យម​អ្នក​ទាំងនោះ​មាន​អាយុ​២៤ ឆ្នាំ ដែល​ជន​ពេញវ័យ​មួយ​នៅ​កម្ពុជា ហើយ​កំពុង​ចូលរួម​យ៉ាង​ស្រាក់​ស្រាំ​នៅ​ក្នុង​វិស័យ​នេះ​» ។ ចំពោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ត្រូវ​បាន​លោក​លើក​ឡើង​ថា ពិសេស​នោះ​នៅ​តំបន់​ទីក្រុង ដូច្នេះ​វា​ជា​ឱកាស​មួយ​ដល់​ល្អ ហើយ​ជា​ចំណែក​មួយ និង​ជា​កាដូរ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្នុង​នោះ​រួម​មាន​ឲ្យ​មានការ​រីក​ចំរើន​លើក​ប្រព័ន្ធ​ឌី​ជី​ថ​ល ដូច្នេះ​អ្នកចូលរួម​គួរ​ធ្វើ​ជា​បទ​ពិសោធ​ជា​វិជ្ជមាន​មួយ ។ លោក​បាន​បន្ថែម​ថា UNDP បាន​គាំទ្រ​ចំពោះ​ក្រសួង​កិច្ច​នារី​ក្នុង​ការ​បង្កើន និង​ព​ន្លឿ​ន និង​បង្កើន​វិសាលភាព​ក្នុង​ការ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​ឲ្យ​កាន់តែ​ប្រសិទ្ធិ​ភាព និង​អន្តរាគមន៍ ក្នុង​ការ​ផ្លាស់​ប្តូរ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អ្នក​សារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការ​យល់​ដឹង​អំពី​សមភាព​យេ​ន​ឌឺ និង​ធ្វើ​យ៉ាងណា ដើម្បី​ប្រឆាំង​លើ​ស្ត្រី និង​កុមារ ។

លោក​អ៊ុ​ក គឹ​ម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា នៅ​កម្ពុជា​បណ្តាញ​សង្គម​កំពុង​តែ​មាន​ប្រជាប្រិយភាព​ច្រើន​ជាងគេ បន្ទាប់​មក​មាន​យូ​ធូប​តេ​ឡេ​ក្រាម …​។ លោក​បញ្ជាក់​ថា ៖ «​ខ្ញុំ​យល់​ថា គ្រប់​ក្រុមហ៊ុន​ដែល​ធ្វើការ​លើ​វិស័យ​ព័ត៌មាន​ដែល​ចុះបញ្ជី​ជាមួយ​ក្រសួង​ព័ត៌មាន​តែងតែ​ធ្វើការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ទាំងឡាយ ពិសេស​នោះ​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​របស់​ស្ត្រី ។ ព្រោះថា បច្ចុប្បន្ន យើង​លើកមុខ​មាត់​សិទ្ធិ​សេរី​របស់​ស្ត្រី​ធ្វើ​យ៉ាង​ឲ្យ​ស្ត្រី និង​បុរស​មាន​សេរី​ស្មើនឹង​បុរស និង​មាន មុខ​នៅ​ក្នុង​សង្គម​ស្មើរ​ៗ​គ្នា​» ។

ចំណែក​ទូរទស្សន៍​នៅ​ចំនួន​ដដែល គឺ​២៣​ស្ថានីយ៍ (​ទូរទស្សន៍​ផ្សាយ​ព័ត៌មាន​) និង​វិទ្យុ​មាន​ជាង ២០០​ស្ថានីយ៍ ។ គ្រប់​អំពើ​ហិង្សា​នោះ​អាច​កើត​ឡើ ង​ដោយ​មិន​គិត​ពី​ប្រាក់​ចំណូល កម្រិតវប្បធម៌ ចំណេះដឹង​ឡើយ ។ អំពើ​ហិង្សា​កើត​ចំពោះ​ស្ត្រី​នៅ​កម្ពុជា គឺ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​អំពើ​ហិង្សារ​ផ្លូវភេទ​» ។ លោកស្រី​បន្ថែម​ថា រាជរដ្ឋាភិបាល​តែងតែ​គិតគូរ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​គ្រប់​រូបភាព ពិសេស​នោះ​រាជរដ្ឋាភិបាល​បាន​បញ្ចូល​បញ្ហា​នេះ​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលពី​៤​ផង​ដែរ ។ លោកស្រី​លើក​ឡើង​ទៀត​ថា នៅ​កម្ពុជា​សេរីភាព​សារព័ត៌​មានបាន​កំពុង​តែ​មានការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង ជា​ពិសេស​នោះ​ការ​ផ្សាយ​ព័ត៌មាន​ប្រព័ន្ធ​អេ​ឡេច​ត្រូ​និ​ច និង​បណ្តាញ​សង្គម​បង្ក​ផល​ជា​វិជ្ជមាន​ផង និង​ជា​អវិជ្ជមាន​ផង​ដល់​សង្គម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ