ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! ត្រឡប់មកពីលេង​កូននៅឯស្រុក ជួបគ្រោះ​តាម​ផ្លូវ​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈ​ជនរងគ្រោះ​កំពុងជិះម៉ូតូត្រឡប់មកពីលេងកូន​នៅឯស្រុកបាទី ខេត្តតាកែវ ​រួច​បានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានរថយន្តម៉ាក​ហ៊ី​យ៉ាន់ដាយ​មួយ​គ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿន​មក​ដល់ក៏​បុកយ៉ាងពេញទំហឹង បណ្តាល​ឱ្យ​ជនរងគ្រោះ​ខ្ទាតប៉ើងជាង៣០ម៉ែត្រស្លាប់ភ្លាមៗតែម្តង​។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈ​ជនរងគ្រោះ​កំពុងជិះម៉ូតូត្រឡប់មកពីលេងកូន​នៅឯស្រុកបាទី ខេត្តតាកែវ ​រួច​បានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានរថយន្តម៉ាក​ហ៊ី​យ៉ាន់ដាយ​មួយ​គ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿន​មក​ដល់ក៏​បុកយ៉ាងពេញទំហឹង បណ្តាល​ឱ្យ​ជនរងគ្រោះ​ខ្ទាតប៉ើងជាង៣០ម៉ែត្រស្លាប់ភ្លាមៗតែម្តង​។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅ​លើលំណាត់ផ្លូវ៥០ម៉ែត្រ ចំណុចមុខក្លោងទ្វាវត្តហា ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ជន​រងគ្រោះ​ដែលស្លាប់​ឈ្មោះពិសិដ្ឋ សាមី ភេទប្រុស អាយុ​៣៧ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅ​ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តវែង មានទីលំនៅអចិន្រ្តៃយ៍នៅស្រុកបាទី ខេត្តតាកែវ ហើយ​ជនរងគ្រោះ​បានមក​ស្នាក់នៅ និង​ធ្វើ​ជាកម្មករសណង់ នៅបន្ទប់ជួល​ម្តុំរោងចក្រកាណាឌីយ៉ា ស្ថិត​ក្នុង​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែក​រថយន្ត១គ្រឿង​ខាងលើ​ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AY-៤៣៥០ បើកបរ​ដោយ​បុរស​ម្នាក់ មិនស្គាល់អត្ត​សញ្ញាណ បានរត់គេចខ្លួន​បាត់ ។

តាម​ប្រភពព័ត៌​មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុន​សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ ១AY-៦២០៤ ត្រឡប់មកពីលេងកូននៅ​ឯ​ស្រុកបាទី ខេត្តតាកែវ ដោយបាន​ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះ​មក​ដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមាន​រថយន្ត​មួយគ្រឿងម៉ាកហ៊ីយ៉ាន់​ដាយ​ បើក​បរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីលិច​ទៅ​កើតក៏ជ្រុលចង្កូតទៅបុក​ម៉ូតូ​យ៉ាងពេញទំហឹងតែម្ដង។

តាម​ប្រភពព័ត៌មាន​​បានបន្តថា ​ក្នុងហេតុការណ៍​នោះ​បណ្ដាលឲ្យ​អ្នកបើកបរ​ម៉ូតូ​​ប៉ើងខ្ទាតប្រហែលជាង​៣០ម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពី​កើតហេតុ រថយន្តបង្កបានឈប់ហើយអ្នកបើកបររត់​គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍​ខណ្ឌដង្កោ​បានសហការ​ជាមួយនគរបាលការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែងរួចនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើ​ការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ