ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនគម្រោងបើករោងចក្រផលិតឧបករណ៍បម្រើទៅលើវិស័យថាមពលប្រកបដោយបច្ចេកវិទ្យាទំនើបនៅកម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចិនគ្រោងបើករោងចក្រផលិតឧបករណ៍បម្រើការលើវិស័យថាមពលប្រកបដោយបច្ចេកវិទ្យាទំនើបបើកនៅក្នុងប្រទេសកម្ពុជា ។ នេះបើតាមលោក Nan Cunhui ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CHINT Group…

រាជធានីភ្នំពេញ ៖ ចិនគ្រោងបើករោងចក្រផលិតឧបករណ៍បម្រើការលើវិស័យថាមពលប្រកបដោយបច្ចេកវិទ្យាទំនើបបើកនៅក្នុងប្រទេសកម្ពុជា ។ នេះបើតាមលោក Nan Cunhui ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CHINT Group របស់ប្រទេសចិនក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

យោងតាមបណ្តាញសង្គមសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងជំនួបនាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ នៅវិមានសន្តិភាពលោក Nan Cunhui បានសំដែងនូវក្តីរីករាយ និងមោទនភាព ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាត្តអោយចូលជួបពិភាក្សាការងារវិនិយោគបន្ត ។ គណៈប្រតិភូបានបង្ហាញនូវភាពជឿជាក់ថា ក្នុងរយៈពេលដែលក្រុមហ៊ុនបានមកបណ្តាក់ទុនវិ និយោគនៅក្នុងប្រទេសកម្ពុជាជាង១០ឆ្នាំកន្លងមកនេះ ។ លោកបន្តថា អ្វីដែលក្រុមហ៊ុនបានឃើញច្បាស់ គឺកម្ពុជាមានសសុខសន្តិភាព និងស្ថិរភាពនយោបាយដែលមានការរីកចម្រើន រួមទាំងកំណើន សេដ្ឋកិច្ច សង្គមកិច្ច ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែមានជំនឿជឿជាក់ក្នុងការបន្តដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាជាបន្តទៀត ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា ។

កន្លងមកក្រុមហ៊ុន CHINT Group បានវិនិយោគលើគម្រោងវារីអគ្គីសនីតាតៃខាងក្រោមដែលបានផលិតអគ្គីសនីសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសដោយជោគជ័យ ។ លោកលើកឡើងថាក្រុមហ៊ុនពេញចិត្តក្នុងការបន្តវិនិយោគនៅកម្ពុជាដោយបានលើកសំណើគម្រោងវិនិយោគវ៉ារីអគ្គិសនីតាតៃខាងលើ ជម្រាបជូនសម្តេចតេជោ ។ ក្រុមហ៊ុនមានជំនឿថា វានឹងផ្ដល់ផលចំណេញយ៉ាងច្រើនពីព្រោះគម្រោងនេះ គឺប្រើប្រាស់បណ្ដាញទឹកតែមួយ ហើយអាចប្រើបាន២ប្រភពដែលនឹងជួយឲ្យបំពេញតម្រូវការនៃការប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសដែលកំពុងត្រូវការចាំបាច់ទាំងសម្រាប់ប្រជាពលរដ្ឋ និងពាណិជ្ជករទូទៅ ។

ក្នុងជំនួបនោះដែរគណៈប្រតិភូក្រុមហ៊ុនក៏បានលើកឡើងនូវគម្រោងវិនិយោគកសាងរោងចក្រផលិតឧបករណ៍ដែលបម្រើការទៅលើវិស័យថាមពលប្រកបដោយបច្ចេកវិទ្យាទំនើបដូចជាត្រង់ស្វូបន្ទះសូឡា និងគ្រឿងឧបករណ៍ផ្សេងៗទៀតដែលសម្រាប់ប្រើប្រាស់នៅក្នុងវិស័យងថាមពលដែលនឹងជួយថែរក្សាការការពារនូវការប៉ះពាល់បរិស្ថាន និងការសន្សំសំចៃ ភ្លើងផងដែរ ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរនូវគម្រោងនេះ ដោយសម្ដេចបានមានប្រសាសន៍ថា នេះ គឺជាអត្ថប្រយោជន៍មួយសំខាន់នៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក្នុងចំណោមយុទ្ធសាស្ត្រទាំង៤ដែលក្នុងនោះមានធនធានមនុស្ស ផ្លូវ ភ្លើង និងទឹក ដូច្នេះការវិនិយោគទៅលើវិស័យថាមពលអគ្គិសនី គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត ។ សម្តេចតេជោបានបន្តថា បច្ចុប្បន្ននេះអគ្គិសនីត្រូវបានធ្វើការចែកចាយមិនត្រឹមតែក្នុងទីក្រុងប៉ុណ្ណោះទេ គឺត្រូវបានបម្រើចែកចាយដល់ទីជនបទដាច់ស្រយាលផងដែរ ។ ស្របពេលក្នុងការបណ្តាក់ទុនជាលើកទី២នៅកម្ពុជាសម្ដេចតេជោបានធ្វើការណែនាំដល់ក្រុមហ៊ុនមិនត្រូវមើលតែលទ្ធភាពទីផ្សារកម្ពុជា ដែលមានមនុស្សប្រមាណ១៦លាននាក់នោះទេ គឺត្រូវមើលទីផ្សារអាស៊ាន (ASEAN Market) ទីផ្សារតំបន់ ជាពិសេសក្នុងគម្រោងនៃកិច្ចព្រមព្រៀងថ្មីៗនោះមានន័យថារាល់ការវិនិយោគមិនត្រឹមតែបម្រើនូវសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាទេ គឺត្រូវគិតទៅលើការផលិត ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារដទៃទៀតខាងក្រៅផងដែរ ។

ជារួមនៅក្នុងជំនួបនេះសម្ដេចតេជោបានស្វាគមន៍ចំពោះគម្រោងដែលក្រុមហ៊ុនចិនបានលើកឡើង ហើយជំរុញឲ្យក្រុមហ៊ុនខិតខំអនុវត្តបានជោគជ័យ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត ។ មុននឹងបញ្ចប់សម្តេចតេជោ ហ៊ុន សែន បានអរគុណក្រុមហ៊ុន CHINT Group ហើយបានស្នើសុំឲ្យក្រុមហ៊ុនលោក និងក្រុមហ៊ុនប្រទេសចិនទាំងអស់បន្តវិនិយោគរួមចំណែកអភិវឌ្ឍន៍កម្ពុជា ហើយស្នើសុំឲ្យភាគីមិត្តចិនបើកទីផ្សារឲ្យបានទូលាយថែមទៀតសម្រាប់នាំចូលនូវផលិតផលកសិកម្មអោយបានកាន់តែច្រើនពីកម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ