ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​មិន​តិច​ទេ ! ប្រតិបត្តិការ​តែ​៣​ថ្ងៃ​ចាប់​បាន​មិន​ស្ទើរ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ នៅ​តាម​ដង​ទន្លេមេគង្គ​ត្រូវ​បន្ត​ការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់ ។ រយៈពេល​០៣​ថ្ងៃ​ជាប់​ៗ​គ្នា ចាប់ពី​១៥ ដល់​១៧​កញ្ញា​នេះ…

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ នៅ​តាម​ដង​ទន្លេមេគង្គ​ត្រូវ​បន្ត​ការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​ហាមឃាត់ ។ រយៈពេល​០៣​ថ្ងៃ​ជាប់​ៗ​គ្នា ចាប់ពី​១៥ ដល់​១៧​កញ្ញា​នេះ ក្នុងភូមិ​សាស្ត្រ​ឃុំ​ប៉ើ​ស​២ ឃុំ​កំពង់ទ្រាស និង​ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ បង្ក្រាប​បាន​ស្បៃ​មុង​រាប់​ពាន់​ម៉ែត្រ និង​ចាក់​លែង​កូន​ត្រី​ចំរុះ​ទៅ​ក្នុង​បឹង​ធម្មជាតិ​រាប់​គីឡូក្រាម ។

លោក​វរសេនីយ៍ឯក​សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ប្រាប់​ឲ្យ​ដឹង​ថា យោង​តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៥ កញ្ញា កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ើ​ស​២ បាន​ចុះ​បង្ក្រាប​លប​ស្បៃ​មុង​ត្រង់​ចំនុច​ក្រោយ​ភូមិ​ទួល​សម្បត្តិ បាន​លប​ស្បៃ​មុង​ចំនួន​០៤​មាត់ ស្មើ​១៥០​ម៉ែត្រ បង្គោល​ឫស្សី​ចំនួន​៥៥​ដើម សម្ភារៈ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល និង​បាន​ចាក់​លែង​កូន​ត្រី​ទង្ង​ន់​១៥​គីឡូក្រាម ។

អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​បន្ត​ថា នៅ​ថ្ងៃ​ទី​១៦ កញ្ញា​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​សហការ​ជាមួយនឹង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​លប​ស្បៃ​មុង​នៅ​ឃុំ​កំពង់ទ្រាស បាន​ចំនួន​៣៥​មាត់ របាំង​ព្រួល​ស្បៃ​មុង ប្រវែង​២.៧០០​ម៉ែត្រ បង្គោល​ឫស្សី​ចំនួន​២.៥០០​ដើម លប​យាំង​កាវ ចំនួន​០៧​មាត់ របាំង​ព្រួល​ប្រវែង​៧៥០​ម៉ែត្រ សម្ភារៈ​ទាំងនេះ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល នៅ​កន្លែង​បង្ក្រាប​តែ​ម្តង និង​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទង្ង​ន់​១៥០​គីឡូក្រាម ។

ចំពោះ​ករណី​ទី​៣​វិញ នៅ​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៧ កញ្ញា កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​រកា​ខ្នុរ​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​លប​ស្បៃ​មុង​ខុសច្បាប់ ត្រង់​ចំនុច​ទួល​ទន្សោង​ក្រោយ​ភូមិ​ទី​៤ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ដោយ​បង្ក្រាប​បាន​លប​ស្បៃ​មុង​ប្រវែង​១.៦១០​ម៉ែត្រ បង្គោល​ឫស្សី​ចំនួន​១៤៥​ដើម សម្ភារៈ​ទាំងនេះ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល និង​បាន​ចាក់​លែង​កូន​ត្រី​ចំរុះ​ទង្ង​ន់​៤២​គីឡូក្រាម ។

លោក​វរសេនីយ៍ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​បញ្ជាក់​ថា យោង​តាម​បញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត រូប​លោក​ប្តេជ្ញា​ចិត្ត​ក្នុង​រដូវ​បិទ​នេសាទ និង​បន្ត​ខិតខំ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បន្ត​ទៀត​នៅ​តាម​ភូមិ​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​ក្រូចឆ្មារ​ជាប់​ដង​ទន្លេមេគង្គ​ឲ្យ​បាន​ផុលផុស ។ ក្នុង​នាម​អាជ្ញាធរ​ស្រុក​ក៏​ដូច​ស្ថាប័ន​ជំនាញ សូម​ឲ្យ​ប្រជាពលរដ្ឋ​មេត្តា​បញ្ឈប់​នេសាទ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ចាប់​យក​ត្រី​ក្នុង​រដូវ​ហាមឃាត់​នេះ​បន្ត​ទៀត ងាក​មក​ប្រើប្រាស់​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​វិញ ដើម្បី​ឲ្យ​សំបូរ​ធនធានធម្មជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ