ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ខ្វល់​ពេក​!…​លិច​អី​លិចទៅ កុំឱ្យ​តែ​លិច​ផ្ទះ​អញ?

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចិញ្ចើម​ថ្នល់ជាតិ​លេខ​១ ត្រង់​ចំណុច​ទីប្រជុំជន​ផ្សារ​ជ្រោយ​ដង ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មួយ​កន្លែង​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ចង់​ត្រឹម​ជង្គង់​រយៈពេល​យូរ​ខែ​មក​ហើយ ពុំដែល​មាន​ឃើញ​អាជ្ញាធរ…

ខេត្តកណ្តាល ៖ ចិញ្ចើម​ថ្នល់ជាតិ​លេខ​១ ត្រង់​ចំណុច​ទីប្រជុំជន​ផ្សារ​ជ្រោយ​ដង ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មួយ​កន្លែង​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ចង់​ត្រឹម​ជង្គង់​រយៈពេល​យូរ​ខែ​មក​ហើយ ពុំដែល​មាន​ឃើញ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​ចុះ​មក​ពិនិត្យ​មើល​នោះ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​ពី​មហាជន​បាន​និយាយ​ថា តាំងពី​រដូវវស្សា មេឃ​ធ្លាក់​ភ្លៀង​ជាប់​ៗ​គ្នា​មក ធ្វើ​អោយ​ចំណុច​ខាងលើ​នេះ​ជន់​លិច​ចាល​ទឹក​ស្ទើរតែ​ពាក់កណ្តាល​ថ្នល់ជាតិ ចាប់​ពីមុខ​ធនាគារ​អេ​ស៊ី​លី​ដា រហូត​ដល់​មុខ​ផ្សារ​ជ្រោយ​ដង ទល់មុខ​ផ្ទះ​លោក​អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ ជម្រៅ​ចង់​ត្រឹម​ជង្គង់ ចម្ងាយ​ប្រហែលជា​១០០​ម៉ែត្រ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មូលហេតុ​នៃ​ការ​នាំ​អោយ​ជំនន់​ទឹកភ្លៀង​ជន់​លិច​អស់​រយៈពេល​យូរ​ខែ​បែប​នេះ គឺ​បណ្តាល​មក​ពី​ស្ទះលូ​បង្ហូរ​រំដោះ​ទឹក​តាម​ចិញ្ចើម​ផ្លូវ ជា​ពិសេស​ចំណុច​ផ្សារ​តែ​ម្តង​។ មហាជន​មានការ​ងឿងឆ្ងល់​ថា ផ្សារ​នេះ​គឺជា​ផ្សារ​របស់​លោក​អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ ហើយ​ផ្ទះ​របស់​លោក​ក៍​នៅ​ទល់មុខ​ផ្សារ​ហ្នឹង​ទៀត ចេញចូល​រាល់ថ្ងៃ ចុះ​ហេតុ​អ្វី​បានជា​លោក​មើល​មិនឃើញ​ទឹក​លិច​ថ្នល់ជាតិ​នោះ? ហើយ​បច្ចុប្បន្ន​ទឹក​នេះ​កំពុង​ឡើង​ទៅ​ជា​ខ្មៅ​កខ្វក់ និង​ជះក្លិន​ស្អុយ​អា​សោចិ៍​ទៅ​ហើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ