ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​ខ្មោច​លែង​ព្រលឹង​ដូនតា​ឱ្យមក​រក​អាហារ​នា​រដូវ​កាន់បិណ្ឌ

4 ឆ្នាំ មុន

តាម​ជំនឿ​របស់​មហាជន​យើង​តាំងពី​បុរាណកាល​មក​យល់​ថា នៅ​រដូវ​ភ្ជុំបិណ្ឌ​ជា​រដូវភ្លៀង​នៅ​ពេល​ដែល​មេឃ​មាន​ពពក​ខ្មៅ​មីរដេរដាស ផ្គរលាន់​គ្រហឹម គ្រុម​ៗ​គ្រប់​ទិស​ទី ភ្លៀង​ធ្លាក់​ស្ទើរ​រាល់​យប់​នោះ ស្តេច​យមរាជ​បាន​បើកទ្វារ​រណ្តៅ​ភ្លើង​លែង​ព្រលឹង​ដូនតា ដែល​ទៅ​កើតជា​ប្រេត​នរក​នោះ​ឱ្យ​ត្រឡប់​មក​កាន់​ស្រុកភូមិ ដើម្បី​ស្វែង​រក​អាហារ​បរិភោគ​ឱ្យ​បាន​ឆ្អែត​ផ្ទៃ​ម្តង ។ ស្រប​ពេល​នេះ​ដែរ​គេ​ឃើញ​នៅ​តាម​វត្ត​អារាម​មាន​សត្វ​ចាប​ដូនតា​ដែល​ជា​តំណាង​ព្រលឹង​ដូនតា​មក​ហើរ​ស្រែកយំ…

តាម​ជំនឿ​របស់​មហាជន​យើង​តាំងពី​បុរាណកាល​មក​យល់​ថា នៅ​រដូវ​ភ្ជុំបិណ្ឌ​ជា​រដូវភ្លៀង​នៅ​ពេល​ដែល​មេឃ​មាន​ពពក​ខ្មៅ​មីរដេរដាស ផ្គរលាន់​គ្រហឹម គ្រុម​ៗ​គ្រប់​ទិស​ទី ភ្លៀង​ធ្លាក់​ស្ទើរ​រាល់​យប់​នោះ ស្តេច​យមរាជ​បាន​បើកទ្វារ​រណ្តៅ​ភ្លើង​លែង​ព្រលឹង​ដូនតា ដែល​ទៅ​កើតជា​ប្រេត​នរក​នោះ​ឱ្យ​ត្រឡប់​មក​កាន់​ស្រុកភូមិ ដើម្បី​ស្វែង​រក​អាហារ​បរិភោគ​ឱ្យ​បាន​ឆ្អែត​ផ្ទៃ​ម្តង ។

ស្រប​ពេល​នេះ​ដែរ​គេ​ឃើញ​នៅ​តាម​វត្ត​អារាម​មាន​សត្វ​ចាប​ដូនតា​ដែល​ជា​តំណាង​ព្រលឹង​ដូនតា​មក​ហើរ​ស្រែកយំ ចេចចាច​ៗ នៅ​ក្បែរ​លំនៅ​ឋាន​ខ្មែរ​ហាក់ដូចជា​ចម្លែក​ជាង​ពេល​ធម្មតា ។ ព្រលឹង​ដូនតា​ទាំងនេះ​តែង​ដើរ​ស្វះ​ស្វែងរក​សាច់ញាតិ​កូនចៅ​នៅ​គ្រប់​វត្ត​អារាម ដែល​គេ​តែងតែ​ទៅ​ធ្វើបុណ្យ​ដាក់​ទាន បញ្ជូន​កុសល​ទៅ​ឱ្យ​ពួក​គាត់ ។

ចាស់​ៗ​ជឿ​ថា បើ​ព្រលឹង​ដូនតា​នោះ​រក​កូនចៅ​មិនឃើញ​គ្រប់​៧​វត្ត​នឹង​ជេរប្រទេច ដាក់​បណ្តាសា​ឱ្យ​កូនចៅ​ក្តៅក្រហាយ​វិនាស​ហិនហោច​ខ្លោចផ្សា តែបើ​ឃើញ​កូនចៅ​ទៅ​ធ្វើបុណ្យ​ឧទ្ទិស​ផល​ឱ្យ​ក៏​ជូនពរ​សព្ទសាធុការ បាន​សុខ​ចម្រុងចម្រើន ។

ព្រោះហេតុនោះ​ហើយ​បានជា​ខ្មែរ​គ្រប់​រូប ទោះបី​ក្រលំបាក​ដល់​ថ្នាក់​ណា​ក៏​ដោយ ឱ្យ​តែ​ដល់​ថ្ងៃ​កាន់បិណ្ឌ​ក៏​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ឧទ្ទិស​កុសលផល​បុណ្យ ដល់​ព្រលឹង​ដូនតា ឪពុក​ម្តាយ​ពុំ​ហ៊ាន​ខកខាន​សោះឡើយ ។ ម្យ៉ាងទៀត​បុណ្យកាន់បិណ្ឌ​នេះ​តែង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ដែល​កសិករ​ខ្មែរ​ទាំងឡាយ បាន​បញ្ចប់​ការងារ​ភ្ជួរ​រាល់ ដក​ស្ទូង​រួច​ហើយ ដូច្នេះ​ពលរដ្ឋ​យើង​មានឱកាស​ចូលរួម​ធ្វើបុណ្យ​នេះ ដោយ​ពុំ​មាន​ទាក់ទាម​នឹង​ការងារ​អ្វី​ឡើយ ។

នេះ​ជា​ឱកាស​មួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជា​កសិករ​ឱ្យ​បាន​មក​ជួបជុំ​នៅ​ឯ​វត្ត ដើម្បី​សាកសួរ​សុខទុក្ខ​គ្នា​ពិគ្រោះ​យោបល់​គ្នា សំណេះសំណាល​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ធ្វើស្រែ​ចម្ការ និង​ជីវភាព​រស់នៅ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ