ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​រោង​​រាប​ដល់​ដី​ បំផ្លាញទាំង​«​អគ្គី​នេត្រ​សែន​ជ័យ​»​ទៀត

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​ធម្មជាតិ​បាន​កើតឡើង​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​រលំ​រោង​ដាក់​ទូក​.​ង​មាន​ទំហំ​៨​គុណ​៤០​ម៉ែត្រ​នឹង​កំពស់​៥​ម៉ែត្រ ប្រក់​ក្បឿង​នៅ​ក្នុង​វត្ត​គគី ភូមិ​ទី​២ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ។ ហេតុ​ការ​ណ៏​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់…

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​ធម្មជាតិ​បាន​កើតឡើង​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​រលំ​រោង​ដាក់​ទូក​.​ង​មាន​ទំហំ​៨​គុណ​៤០​ម៉ែត្រ​នឹង​កំពស់​៥​ម៉ែត្រ ប្រក់​ក្បឿង​នៅ​ក្នុង​វត្ត​គគី ភូមិ​ទី​២ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ។ ហេតុ​ការ​ណ៏​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់ រំលង​អ​ធ្រា​ត្យ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​បាក់​ក្បាលទូក​.​ង​១ និង​បាក់​សរសៃ​ចំនួន​០៣​ទូក សមិទ្ធិ​ផល​ក្នុង​ទី​អារាម​ផ្សេង​ទៀត​មិន​មានការ​ខូចខាត​នោះ​ទេ ហើយ​ត្រូវ​បាន​ប្រជា​ការពារ និង​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​រុះរើ ។

លោក​វរ​សេនី​យ៏​ឯក សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ឲ្យ​ដឹង​ថា ក្នុង​មួយ​រយៈ​នេះ​ស្រុក​ក្រូចឆ្មារ​ត្រូវ​បាន​រង​គ្រោះ​ដោយ​ទឹកជំនន់​ពី​ទន្លេមេគង្គ បណ្តាល​ឲ្យ​ផ្លូវថ្នល់ និង​ភូមិឋាន​ជា​ច្រើន​ត្រូវ​បាន​ទឹក​លិច​ហើយ​ប្រជាជន​មួយ​ចំនួន​ត្រូវ​បាន​រុះរើ​ផ្ទះ ទៅ​កាន់​កន្លែង​សុវត្ថិភាព​ពី​ច្រាំង​ទន្លេ ។ គ្រោះ​នេះ​មិន​ទាន់​និង​ផុត​ផង​ក៏​មាន​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ បណ្តាល​ឲ្យ​រលំ​រោង​ដាក់​ទូក​.​ង​ក្នុង​វត្ត​គគីរ​លុះ​មក​ដល់​ព្រឹក​ឡើងកម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ជួយ​អន្តរា​គម​ន៏​រុះរើ​លើក​ឈើ​បាក់​បែកចេញ​។

ព្រះ​តេជគុណ ថៃ សុខ​នី ចៅអធិការ​វត្ត​ស្តីទី​វត្ត​គគី មាន​ថេរ​ដីកា​ថា រោង​ដាក់​ទូក​.​ង​នោះ​ត្រូវ​បាន​ធ្វើ​ជិត១០​ឆ្នាំ​មក​ហើយ ដាក់​ទូក​.​ង​ចំនួន​០៤​គ្រឿង​មានឈ្មោះ​តែ​មួយ​«​អគ្គី​នេត្រ​សែន​ជ័យ​» ជា​អំណោយ​របស់លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី​បាន​ឧបត្ថម្ភ​ឲ្យ​កន្លង​មក ដោយ​ក្នុង​នោះ​មាន​តែ​១​គ្រឿង​ទេ​នូវ​ប្រើ​ការ​អុំបាន​កាល​ឆ្នាំ​២០១៨​កន្លង​ទៅ ចំនែក​ទូកង​ចំនួន​០៣​ទៀត​ដាក់​ក្នុង​រោង​រួម​គ្នា មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ណាស់​ទៅ​ហើយ មិន​អាច​ប្រើ​ការ​បាន​ឡើយ ។

លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ជួយ​អត្តរា​គម​ន៏​រុះរើ ហើយ​សម្រាប់​ផែនការ​ក្នុង​ពេល​ខាង​មុខ​ដ៏​ឆាប់ និង​សង់រោង​ឈើ​មួយ​ឡើង​វិញ​សម្រាប់​ដាក់​ទូក​.​ង ដោយ​មាន​ទំហំ​ដដែល និង​សង់​ឲ្យ​រឹង​មាំ​ជាង​មុន​ប្រើប្រាស់​បាន​យូរអង្វែង ។ ព្រះ​អង្គ​មានការ​សោកស្តាយ​ដោយ​ខ្យល់​កន្ត្រាក់​បាន បោកបក់​មក​លើ​រោង​ដាក់​ទូកង​ដែល​សង់​ជិត​១០​ឆ្នាំ​មក​ហើយ និង​មាន​សភាព​ចាស់​មិន​សូរ​រឹង​មាំ ស្រប​ពេល​ត្រូវ​ខ្យល់​បណ្តាល​ឲ្យ​រលំ​បាក់បែក​ឈើ​រួម និង​ខូចខាត​ទូកង​ថែម​ទៀត​ពិតជា​មានការ​សោកស្តាយ កុដិ និង​សមិទ្ធិ​ផល​ក្នុង​វត្ត​មិន​មានការ​ខូចខាត​នោះ​ឡើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ