ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងង​នេះ​មិន​លើកលែង​ទេ រដ្ឋបាល​ក្រុងព្រះសីហនុ​ប្រើ​ធម៌​ក្តៅ​លើ​អាជីវក​រដាក់​លក់​គ្មាន​សណ្តាប់ធ្នាប់ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ត្រង់​ចំនុច​ផ្សារ​ឃ្លាំង​លើ នា​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា​នេះ​ត្រូវ​កម្លាំង​ចំរុះ​ដឹកនាំ​ដោយ​លោក សន កុសល អភិបាលរង​ក្រុងព្រះសីហនុ​សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​បាន​ប្រើ​វិធានការ​ក្តៅ​ដោយ​បាន​ចាប់​យក​នូវ​សម្ភារៈ​មួយ​ចំនួន​យក​មក​រក្សា​ទុក​នៅ​សាលាក្រុង ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ត្រង់​ចំនុច​ផ្សារ​ឃ្លាំង​លើ នា​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា​នេះ​ត្រូវ​កម្លាំង​ចំរុះ​ដឹកនាំ​ដោយ​លោក សន កុសល អភិបាលរង​ក្រុងព្រះសីហនុ​សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​បាន​ប្រើ​វិធានការ​ក្តៅ​ដោយ​បាន​ចាប់​យក​នូវ​សម្ភារៈ​មួយ​ចំនួន​យក​មក​រក្សា​ទុក​នៅ​សាលាក្រុង ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ។

ថ្លែង​ក្នុង​ឪ​កាស​នោះ​លោក សន កុសល អភិបាលរង​ក្រុងព្រះសីហនុ​បាន​អះអាង​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ក្រោម​បទបញ្ជា​របស់​លោក អ៊ី សុខ​ឡេ​ង អភិបាលក្រុង​កម្លាំង​ចំរុះ​របស់​លោក​តែងតែបាន​ចុះ​ធ្វើការ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​ដល់​ពួក​គាត់ ដែល​តែងតែ​យក​ចំណី​ផ្លូវ ចិញ្ចើមថ្នល់​ធ្វើ​ជា​កន្លែង​លក់ គ្មាន​សណ្តាប់ធ្នាប់​បង្ក​ផល​ប៉ះពាល់​ផ្លូវ​សាធារណ និង​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់ ដោយ​ពុំ​ព្រម​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​នោះ​ទេ ទើប​ថ្ងៃនេះ​កម្លាំង​ចំរុះ​របស់​ខេត្ត​បាន​ចុះ​ស្ទួ​ច​រថយន្ត និង​រុះរើ​តូប​ទាំងនោះ ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ក្រុងព្រះសីហនុ ។

លោក សន កុសល បន្ត​ថា ចាប់ពី​ថ្ងៃនេះ​តទៅ​កម្លាំង​ជំនាញ​របស់​លោក​នឹង​ចុះ​ល្បាត​គ្រប់ពេលវេលា​មិន​បណ្តោយ​ឲ្យ​មានការ​តាំង​លក់​របស់របរ​ផ្សេង​ៗ ធ្វើ​អ្វី​ប្រាស់ចាក​អំពី​ច្បាប់​តទៅ​ទៀត​បាន​នោះ​ទេ បើ​ទោះបីជា​មានការ​តវ៉ា និង​អន្តរាគមន៍​យ៉ាងណា​ក៏​ដោយ ។

ហេតុ​ដូចនេះ​រូប​លោក​សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​គោរព​ច្បាប់​ទាំងអស់​គ្នា សូម​មេត្តា​លប់​បំបាត់​វប្បធម៌​អន្តរាគមន៍ អាង​អ្នក​នេះ អាង​អ្នក​នោះ ព្រោះ​អ្វី​ៗ​ក្នុង​សង្គម​រីក​ចំរើន​ទៅ​បាន គឺ​ផ្តើម​ចេញពី​យើង​ទាំងអស់​គ្នា សូម​ចូលរួម​ទាំងអស់​គ្នា រួម​គ្នា​គិត រួម​គ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ