ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេងសើចផ្លូវអារម្មណ៍បង្ក​ឱ្យ​ភ័យ​បះ​សក់​ច្រូងនេះ​…ជា​មុខ​សញ្ញា​​ដដែល​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើតាមនគរបាល​បញ្ជាក់​ថា បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ដែល​យក​ប្រអប់​បាស់​ទៅ​ដាក់​ក្នុង​ទូATMបង្ក​ឱ្យ​មានការ​ផ្អើល​ឆោឡោ​នេះ តាម​ការ​ពិនិត្យ​គឺ​មុខសញ្ញា​ដដែល ដែល​ធ្លាប់​យក​វ៉ា​លិស​១​ដាក់​លុយ​ដុល្លារ​សែនខ្មោច​មក​ដាក់​ក្នុង​ទូ​ATM នៅ​កណ្តាល​គេ ក្នុង​ចំណោម​ទូ​ចំនួន​៣ កាលពី​កន្លង​មក បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​មន្ត្រី…

ខេត្តកំពង់ចាម ៖ បើតាមនគរបាល​បញ្ជាក់​ថា បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ដែល​យក​ប្រអប់​បាស់​ទៅ​ដាក់​ក្នុង​ទូATMបង្ក​ឱ្យ​មានការ​ផ្អើល​ឆោឡោ​នេះ តាម​ការ​ពិនិត្យ​គឺ​មុខសញ្ញា​ដដែល ដែល​ធ្លាប់​យក​វ៉ា​លិស​១​ដាក់​លុយ​ដុល្លារ​សែនខ្មោច​មក​ដាក់​ក្នុង​ទូ​ATM នៅ​កណ្តាល​គេ ក្នុង​ចំណោម​ទូ​ចំនួន​៣ កាលពី​កន្លង​មក បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​មន្ត្រី CMAC ចុះ​មក​យក​វ៉ា​លី​ស​នោះ​ចេញ រួច​បើក​មើល​យ៉ាង​ប្រុង​ប្រយ័ត្នទើប​ដឹង​ថា សុទ្ធតែ​ដុល្លារ​សែនខ្មោច ។ នគរបាល​សន្និដ្ឋាន​ថា ជន​នេះ​ជា​មនុស្ស​មិន​គ្រប់ទឹក ជន​នោះ គឺជា​មនុស្ស​វិកលចរិត ។

ប្រអប់​ខ្មៅ​តូច​មួយ​ត្រូវបាន​គេ​យក​ទៅ​ដាក់​ក្នុង​ទូ​អេ​ធី​អឹ​ម (ATM) របស់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិ​ករ​លីមីត​ធី​ត នៅភូមិ​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ភ័យ​ស្លន់ស្លោរ ខណៈ​​ភ្លៀង​កំពុង​ធ្លាក់​ស្រិច​ៗ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា រហូត​ដល់​នគរបាល​ប៉ុស្តិ៍​និង​នគរបាល​ក្រុង​កំពង់ចាម​ជា​ច្រើន​នាក់ ទៅ​ពិនិត្យ​វត្ថុ​នោះ​ភ្លាម​ៗ​ដែរ ព្រោះ​សង្ស័យ​ជា​គ្រឿងផ្ទុះ​ដែល​អាច​បង្ក​គ្រោះថ្នាក់ ។

តាម​មន្ត្រី​នគរបាល​មួយ​រូប​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​នោះ គេ​ឃើញ​បុរស​ម្នាក់​ជិះ​កង់​១​គ្រឿង​មក​ឈប់​នៅ​មុខ​ទូ​ATM​ខាងលើ ហើយ​យក​ប្រអប់​ដុំ​ខ្មៅ​បួន​ជ្រុង​មក​ត​ខ្សែ​រួច​បើកទ្វារ​កញ្ចក់​យក​ទៅ​ដាក់​ក្នុង​ទូ បន្ទាប់​មក​បាន​ជិះ​កង់​ចេញ​ទៅ​ទិស​ខាងត្បូង​និង​បត់​ចូល​ផ្សារ​រាត្រី​ដែល​នៅ​ក្បែរ​នោះ ។ ប្រភព​ដដែល​បន្ត​ថា សាក្សី​ម្នាក់​ដែល​បានឃើញ​សកម្មភាព​របស់​បុរស​នោះ បាន​រាយការណ៍​ទៅ​លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ហើយ​ក៏​បាន​សុំ​គោលការណ៍​ពី​លោកស្នងការ ដោយ​ចាត់​ឲ្យ​នគរបាល​ប៉ុស្តិ៍​កំពង់ចាម និង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ចាម ទៅ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង ។

ពេល​នគរបាល​ប៉ុស្តិ៍​ទៅ​ដល់​មុន បាន​បើកទ្វារ​កញ្ចក់​ទូ​ATM ចូល​ទៅ​មើលឃើញ​ប្រអប់​ពណ៌​ខ្មៅ​បួន​ជ្រុង តែ​មិន​ហ៊ាន​កាន់​យក​ចេញ​មក​ក្រៅ​ទេ ព្រោះ​ខ្លាចក្រែង​មាន​បង្កប់​គ្រឿងផ្ទុះ​ជា​សកម្មភាព​ភេ​វរ​កម្ម​ណាមួយ ។ បន្ទាប់​មក មាន​នគរបាល​ក្រុង​មក​ដល់​បាន​បើកទ្វារ​ចូល​ទៅ​ពិនិត្យ​មើល ឃើញ​មាន​ខ្សែ ​ភ្លើង​បៀ​ប​ឌុ​យ​បញ្ចូល​ទូរស័ព្ទ​ និង​ប្រអប់​ខ្មៅ​នោះ ក៏​បាន​វាយតម្លៃ​ថា ជា​ប្រអប់​បាស់​តូច ​(​ឧបករណ៍​បំពង​សំឡេង​) ក៏​ដោះ​ឌុ​យ​ភ្លើង​ចេញ​រួច​កាន់​ចេញ​មក​ក្រៅ​ទើប​ដឹង​ថា ជា​ប្រអប់​បាស់​តូច​មួយ​មែន រួច​យក​ទៅ​អធិការដ្ឋាន​នគរ បាល​ក្រុង​កំពង់ចាម ។

បន្ទាប់​មក នគរបាល​បាន​តាម​រក​បុរស​ដែល​ជិះ​កង់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​និង​បានដឹង​ថា កង់​ដែល​បុរស​នោះ​ជិះ​មក គឺជា​កង់​របស់​អ្នកលក់​នៅ​ផ្សារ​រាត្រី ។ បន្ទាប់​ពី​បាន​ដាក់​ប្រអប់​ខ្មៅ​ក្នុង​ទូ ATM រួចរាល់​ហើយ ជន​នោះ​ក៏​បាន​ជិះ​កង់​យក​ទៅ​ទុក​ឲ្យ​គេ​វិញ ហើយ​ដើរ​គេចខ្លួន​ទៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម​បាត់​ទៅ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ