ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចំនួន​៨៨៦​គ្រួសារ​រង​គ្រោះ​ដោយ​ទឹកជំនន់​ទទួល​បាន​ស្រូវពូជ​ម្នាក់​១​បាវ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ចំនួន​៨៨៦ គ្រួសារ​រស់នៅ​ឃុំ​ចំនួន​៨ ក្នុងស្រុក​កំពង់ត្រាច ទទួល​បាន​ស្រូវពូជ​ក្នុង​មួយ​គ្រួសារ​១​បាវ ទម្ងន់​៥០​គីឡូ និង​គ្រួសារ​ខ្លះ​ទៀត​មាន​ផ្ទៃដី​លិចលង់​ខាតបង់​ច្រើន​ទទួល​បាន​ស្រូវពូជ​១០០​គីឡូ ។ ការ​ចែក​ស្រូវពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយ​ទឹកជំនន់​លិច​ស្រូវ​ស្រែ​នោះ​បាន​ចែក​ជូន​ក្រោម​មេឃ​ភ្លៀងរលឹម…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ចំនួន​៨៨៦ គ្រួសារ​រស់នៅ​ឃុំ​ចំនួន​៨ ក្នុងស្រុក​កំពង់ត្រាច ទទួល​បាន​ស្រូវពូជ​ក្នុង​មួយ​គ្រួសារ​១​បាវ ទម្ងន់​៥០​គីឡូ និង​គ្រួសារ​ខ្លះ​ទៀត​មាន​ផ្ទៃដី​លិចលង់​ខាតបង់​ច្រើន​ទទួល​បាន​ស្រូវពូជ​១០០​គីឡូ ។

ការ​ចែក​ស្រូវពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ដោយ​ទឹកជំនន់​លិច​ស្រូវ​ស្រែ​នោះ​បាន​ចែក​ជូន​ក្រោម​មេឃ​ភ្លៀងរលឹម កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា នៅ​បរ​វេន​វត្ត​អង្គ​សុរភី​ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ។

លោក​ចាន់ ទិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពត​បាន​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​ទ្វារ​ទំនប់​ទឹក​វា​រី​អគ្គិសនី​ចំ​ចាយ​បាន​បើក​រហូត​ដល់​៥​ទ្វារ ហើយ​លិចលង់​ផលដំណាំ និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពត និង​នៅ​ស្រុក​ទឹកឈូ និង​ស្រុក​ដងទង់​ក៏​ដោយ​ក៏​មាន​ខូចខាត​ដល់​ផលដំណាំ​របស់​ពលរដ្ឋ​ឡើយ ។

លោក​ចាន់ រិ​ទ្ធ អះអាង​ថា ការ​លិចលង់​នៅ​ក្រុង​កំពត​-​ស្រុក​ទឹកឈូ និង​ស្រុក​ដងទង់​មាន​រយៈពេល​ខ្លី ។ លោក​បាន​ធ្វើ​បទ​បង្ហាញ​ពូជស្រូវ​ក្រអូប​នេះ ដល់​ពលរដ្ឋ​មាន​រយៈពេល​ខ្លី និង​ទទួលផល ។

ចំណែក​លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បាន​មាន​ប្រសាសន៍​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​មក​ទទួល​ស្រូវពូជ​ថា ពូជស្រូវ​ទាំងនេះ​ពិតជា​បងប្អូន​ប្រជា​កសិករ​យើង​យក​ទៅ​សាបព្រោះ​បន្ត​ទៀត បន្ទាប់​ពី​មានការ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ។ លោក​បាន​អរគុណ​ដល់​មន្ត្រី​ទាំង​អស់ទាំង​កងកម្លាំងប្រដាបអាវុធ​ទាំង​៨​ស្រុក ក្នុង​ខេត្តកំពត​បាន​ចូលរួម​ជួយ​ជ្រុំ​ជ្រែង​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​មិន​ថា យប់​មិន​ថា​ថ្ងៃ ។

លោក​សង្ឃឹមថា កងកម្លាំង​ទាំង​៣ និង​មន្ត្រីរាជការ​បន្ត​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​ដល់​ពលរដ្ឋ​ដែល​មានទុក្ខ​លំបាក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ