ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អស់លោក​លក់​ទី​តាំ​ង​មែន​អត់? បើ​លក់​ថា​លក់​ទៅ ​! កុំ​ច្រេ​ង​ច្រុំ​..!

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​គ្រី​ត្បូង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ប្រមាណ​ជា​៣០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា បាន​មក​កាន់​សាលាដំបូង​ខេត្ត ដើម្បី​តាម​ឃ្លាំមើល​តំណាង​របស់​ខ្លួន…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​គ្រី​ត្បូង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី ប្រមាណ​ជា​៣០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា បាន​មក​កាន់​សាលាដំបូង​ខេត្ត ដើម្បី​តាម​ឃ្លាំមើល​តំណាង​របស់​ខ្លួន ​ដែល​ត្រូវ​បាន​តុលាការ​កោះហៅ​មក​ឆ្លើយ​បំភ្លឺ​តាម​បណ្តឹង​របស់​អាជ្ញាធរ​ស្រុក​ជល​គី​រី ដែល​ប្តឹង​ចោទប្រកាន់​ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ។ តើ​អស់លោក​លក់​ដី​នេះ​មែន​អត់? បើ​លក់​មែន​ចែក​រាស្ត្រ​ធ្លាប់​នៅ​បាន​រស់​ផង​ ។

នៅ​ព្រឹក​នោះ បន្ទាប់​ពីសាកសួរ​រយៈពេល​ខ្លី លោក​អ៊ុ​ុ​ង ប៉ុយ តំណាង​ប្រជាពលរដ្ឋ​ជាង​៣០​គ្រួសារ ដែល​ត្រូវ​បាន​តុលាការ​កោះហៅ មក​ឆ្លើយ​បំភ្លឺពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​លោក​ហៃ មនោ​រម្យ អភិបាលស្រុក​ជល​គី​រី , លោក​នូ គឹ​ម​ស៊ី​ន អភិបាលស្រុក​ជល​គិរី​ និង​លោក​ហ៊ឹ​ម យ៉ុ​ង អធិការ​នគរបាល​ស្រុក​ជល​គិរី ដែល​ប្តឹង​ចោទ​បទ​បរិហារ​បង្កាច់​កេរ្តិ៍​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ដោយបាន​រំលឹក​រឿង ​ដែល​​នាំ​ឱ្យ​អាជ្ញាធរ​ស្រុក​ប្តឹង​លោក​ និង​អ្នក​សារព័ត៌មាន​ថា នៅ​ក្នុង​អំឡុង​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​ក្នុង​បរិវេណ​ដី អធិការដ្ឋាន​នគរបាល​នគរបាលស្រុក​ជល​គិរី​បាន​ហៅ​អ្នក​សារព័ត៌មានឱ្យមក​ជួយ​រកយុត្តិធម៌ឱ្យ ខណៈដែលពួកគាត់ត្រូវបាន​បណ្តេញចេញពីអធិការដ្ឋាននគរបាល​ស្រុកជលគិរី ក្រោយមក​អធិការដ្ឋាននេះ ត្រូវបានរៀបចំពុះជាឡូត៍លក់ឱ្យទៅឯកជន ។ ​

ពួក​គាត់​បាន​ហៅ​អ្នក​សារព័ត៌មាន​មក​ គឺ​ជួយ​ផ្សព្វ​ផ្សាយ​ក្នុង​គោលបំណង​ឱ្យ​​អធិការ​នគរបាល​ជួយ​ដោះ​ស្រាយ​គោលនយោបាយឱ្យ​ពួក​គាត់​បាន​សម​ស្របផង ព្រោះ​ពួក​គាត់​ធ្លាប់​រស់នៅ​តាំងពី​យូរយារ​ណាស់​មក​ហើយ ។ ប៉ុន្តែ​ក្រោយមក​ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ដូច​មាន​រាយ​ឈ្មោះ​ខាងលើបាន​ប្ដឹង​ចោទប្រកាន់​គាត់​តែ​ម្ដង ។ ប្រៀបដូចដេញគេចេញយកដី​មកពុះលក់ ទើបមានការតវ​៉ាសុំចែកខ្លះ ។ (សម្រួលដោយ៖ ស្រីណា​)

ព័ត៌មានបន្ថែម មានផ្សាយជូននៅកាសែតកោះសន្តិភាព​។

អត្ថបទសរសេរ ដោយ