ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​កំពូល G-20 បញ្ចប់​ដោយបណ្ដា​មេដឹកនាំ​ឯកភាព​កាត់​បន្ថយ​ឱនភាព​ថវិកា

13 ឆ្នាំ មុន

កិច្ចប្រជុំ​កំពូល G-20 ដែល​រៀបចំ​ឡើងនៅ​ក្នុង​ទីក្រុង​តូ​រ៉ុ​ង​តូ ប្រទេស​កា​ណា​ដា បានបញ្ចប់​ដោយ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា ។ មេដឹកនាំ​ដែល​បាន​ចូលរួម​ប្រជុំ​ទាំងអស់​បានឯកភាព​គ្នា​កាត់​បន្ថយ​ឱនភាព​ ថវិកាជាតិ ខណៈ​សេដ្ឋកិច្ច​ពិភពលោក​នៅ​មិន​ទាន់​ងើបឡើង​វិញ​នៅឡើយ​ក៏​ដោយ ។ លោក Stephen Harper នាយក​រដ្ឋមន្ដ្រីនៃ​ប្រទេស​កា​ណា​ដា ដែល​ជា​ម្ចាស់ផ្ទះ​ថ្លែង​ថា បណ្ដា​ប្រទេស​ជា​សមាជិក​ដែល​មាន​បំផុត​នៃក្រុម G-20 គួរតែ​កាត់​បន្ថយ​ឱនភាព​ថវិកា របស់​ខ្លួន​ក្នុង​រង្វង់​រយៈពេល​៣​ឆ្នាំ ។ ពេល​ថ្លែង​ទៅ​កាន់​អ្នកកាសែត ក្រោយពី​កិច្ចប្រជុំ​កំពូល G-20 ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​ថា បទបញតិ​តឹងរ៉ឹង​រួម​មាន​សេចក្ដី​ត្រូវការ​មូលធន​យ៉ាងច្រើនសំរាប់​វិស័យ​ ធនាគារ​នឹង​ត្រូវដោះស្រាយ​នៅ​ក្នុង​កិច្ចប្រជុំ G-20 លើកក្រោយ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុងសេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូងនា​ខែវិច្ឆិកាខាង​មុខ​នេះ ។

កិច្ចប្រជុំ​កំពូល G-20 ដែល​រៀបចំ​ឡើងនៅ​ក្នុង​ទីក្រុង​តូ​រ៉ុ​ង​តូ ប្រទេស​កា​ណា​ដា បានបញ្ចប់​ដោយ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា ។ មេដឹកនាំ​ដែល​បាន​ចូលរួម​ប្រជុំ​ទាំងអស់​បានឯកភាព​គ្នា​កាត់​បន្ថយ​ឱនភាព​ថវិកាជាតិ ខណៈ​សេដ្ឋកិច្ច​ពិភពលោក​នៅ​មិន​ទាន់​ងើបឡើង​វិញ​នៅឡើយ​ក៏​ដោយ ។ លោក Stephen Harper នាយក​រដ្ឋមន្ដ្រីនៃ​ប្រទេស​កា​ណា​ដា ដែល​ជា​ម្ចាស់ផ្ទះ​ថ្លែង​ថា បណ្ដា​ប្រទេស​ជា​សមាជិក​ដែល​មាន​បំផុត​នៃក្រុម G-20 គួរតែ​កាត់​បន្ថយ​ឱនភាព​ថវិកា របស់​ខ្លួន​ក្នុង​រង្វង់​រយៈពេល​៣​ឆ្នាំ ។ ពេល​ថ្លែង​ទៅ​កាន់​អ្នកកាសែត ក្រោយពី​កិច្ចប្រជុំ​កំពូល G-20 ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​ថា បទបញតិ​តឹងរ៉ឹង​រួម​មាន​សេចក្ដី​ត្រូវការ​មូលធន​យ៉ាងច្រើនសំរាប់​វិស័យ​ធនាគារ​នឹង​ត្រូវដោះស្រាយ​នៅ​ក្នុង​កិច្ចប្រជុំ G-20 លើកក្រោយ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុងសេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូងនា​ខែវិច្ឆិកាខាង​មុខ​នេះ ។

លោក​ប្រធានាធិបតី​អូ​បា​ម៉ា ថ្លែង​ទៀតថា យើង​ត្រូវ​តែ​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បីបញ្ចៀស​ការ​កើតឡើង​វិញ​នូវ​វិបត្ដិ​ហិរញវត្ថុ ដែល​បាន​និង​កំពុង​កើតឡើង​នា​ពេល​ប​ច្ចុប្បន្ន ។ ជាមួយ​គ្នា​នេះ​ដែរ លោក​អូ​បា​ម៉ា ក៏បាន​ព្រមាន​ចំពោះ​ការ​កាត់​បន្ថយ​ថវិកា​ក្នុងល្បឿន​លឿន​ពេក ដែល​អាច​ប៉ះពាល់​ដល់កំណើនសេដ្ឋកិច្ច​សាកលលោក ។ បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​ងើបឡើង​វិញ ដូច​ជា​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​លមានការព្រួយ​បា​ម្ភ​ថា ការ​កាត់​បន្ថយ​ថវិកា​របស់ប្រទេស​អ្នកមាន​នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់ដល់​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចេញរបស់​ពួក​គេ ៕