ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាលកូន​លើ​ទូកដ​កណ្តាល​បឹង​…​ព្រោះ​ផ្លូវ​គោក​ត្រូវ​ទឹកទន្លេ​ជន់​លិច​អស់

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វបាន​និយាយ​ថា ក្រុម​គ្រូពេទ្យ​ជំនាញ និង​ផ្នែក​ឆ្មប​របស់មណ្ឌល​សុខភាព បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់ នៅ​លើ​ទូកដកណ្តាល​បឹង​ខា ខណៈ​ដែល​ក្រុម​គ្រួសារ​កំពុង​បញ្ជូន​តាម​ទូកដ សំដៅ​មក​មណ្ឌល​សុខភាព…

ខេត្តក្រចេះ ៖ ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វបាន​និយាយ​ថា ក្រុម​គ្រូពេទ្យ​ជំនាញ និង​ផ្នែក​ឆ្មប​របស់មណ្ឌល​សុខភាព បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់ នៅ​លើ​ទូកដកណ្តាល​បឹង​ខា ខណៈ​ដែល​ក្រុម​គ្រួសារ​កំពុង​បញ្ជូន​តាម​ទូកដ សំដៅ​មក​មណ្ឌល​សុខភាព តែ​បាន​ត្រឹម​ពាក់កណ្តាល​បឹង ។

លោក ឈា្ន​ង សុ​វត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​ថា ស្ត្រី​ឈ្មោះ ឈឹ​ន ជូរ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ខ្សា​ត់ ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ដែល​បាន​ឈឺពោះ​សម្រាលកូន កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សម្រាល​នៅ​លើ​ទូកដរ​រហូត​បាន​ជោគជ័យ ហើយ​សុខភាព​ទាំង​ម្តាយ ទាំង​កូន​មាន​ភាពល្អ​ប្រសើរ​ទេ ​ហើយ​នេះ​ជា​កូន​ទី​៣​របស់​គាត់ ។

លោក​ថា នេះ​ជា​ស្ត្រី​ទី​១ ដែល​បាន​សម្រាលកូន​នៅ​ពាក់​កណ្តាលផ្លូវ ពេល​កំពុង​បញ្ជូន មក​មណ្ឌល​សុខ
ភាព ឬ​មន្ទីរពេទ្យ​ក្នុង​រដូវ​ទឹកជំនន់​ជន់​ឡើង​ខ្លាំង​នេះ ។ ប្រធាន​មណ្ឌល​សុខភាព​តា​ម៉ៅ លោក សេង គឹ​ម​លេង បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា មុន​នឹង​ចាត់​បញ្ជូន​មក​មណ្ឌល​សុខភាព ក្រុម​គ្រួសារ​របស់​គាត់​បាន​ទាក់
ទង​មក​មណ្ឌល ។

តែ​ដោយសារ​ការ​បារម្ភពី​សុវត្ថិភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​នេះ លោក​ក៏​បាន​នាំ​ពេទ្យឆ្មប​របស់​មណ្ឌល រួម​ទាំង​សម្ភារ​សម្រាប់​សម្រាលចេញ​ទូក​ទៅ​ជាមួយ​ ដើម្បី​ទទួលយក​ស្ត្រី ដែល​ក្រុម​គ្រួសារ​កំពុង​បញ្ជូន​មក​មណ្ឌល​តាម​ទូកដរ ។

លោក​បញ្ជាក់​ថា ពេល​ទៅ​ដល់​ស្ត្រី​រូប​នេះ ត្រូវ​ដល់​ពេល​សម្រាលកូន ហើយ​ក្រុម​គ្រូពេទ្យ​របស់​លោក ក៏​ជួយ​សម្រាល​នៅ​លើ​ទូកដ​​កណ្តាល​បឹង​តែ​ម្តង ។ ដោយសារ​តែ​លំនៅ​ឋាន​របស់​ស្ត្រី​មាន​ផ្ទៃពោះ​រូប​នេះ នៅ​ឆ្ងាយ​ពី​ភូមិ​ប្រមាណ​ជិត​១០គីឡូ​មែ​ត្រ ។

ម្យ៉ាង​តាម​តំបន់​ដែល​គាត់​រស់នៅ​នោះ ត្រូវ​បាន​ជន់​លិច​ដោយ​ទឹកជំនន់ ធ្វើ​ឲ្យ​ការ​ដឹក​បញ្ជូន​គាត់ មក​កាន់​មណ្ឌល​សុខភាព​តាម​ទូក​មិន​បាន​ឆាប់រហ័ស​ដូច​តាម​ផ្លូវគោក​នោះ​ទេ ។ លោក​ប្រធាន​មណ្ឌល​បាន​បញ្ជាក់​
ថា ក្រោយ​ការ​ជួយ​សម្រាល​នៅ​លើ​ទូកដរួច ទាំង​ម្តាយ​និង​ទារក ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នាំ​មក​សម្រាក​នៅ​មណ្ឌល ហើយ​សុខភាព​របស់​ពួក​គេ​ទាំង​ពីរ មាន​ភាពល្អ​ប្រសើរ​ជា​ធម្មតា ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ