រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ ពាក់ព័ន្ធប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះជាម្ចាស់បំណុល ។
បុរសជាជនសង្ស័យឈ្មោះសុខ ម៉េង អាយុ៤៥ឆ្នាំ មុខរបរជាងរថយន្ត មានទីលំនៅផ្ទះលេខ១៣ ផ្លូវ២១២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ទាក់ទិននឹងកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះ គឺយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ខូង រ៉ាវី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាងក្រឡឹង ស្នាក់ផ្ទះលេខ៥០ ផ្លូវ១៩៤ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាជនរងគ្រោះ ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ខុង រ៉ាវី បានបញ្ជាក់ថា កាលពីវេលាម៉ោងប្រហែល៨យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ មានមិត្តភក្តិម្នាក់ឈ្មោះ ស្រ៊ុន បានទូរស័ព្ទហៅគាត់ទៅផឹកស៊ីនៅកន្លែងលក់សាច់គោអាំងមួយកន្លែង ។ លុះនៅពេលទៅដល់ក៏បានអង្គុយរួមតុជាមួយឈ្មោះស្រ៊ុន ឈ្មោះ សុខ ម៉េង និងឈ្មោះ ស៊ិន សុខុម ហើយក៏ផឹកស្រាបៀរទាំងអស់គ្នា ។
យោងតាមពាក្យបណ្តឹងបានបន្តថា បន្ទាប់ពីផឹកស្រាបៀអស់ម្នាក់២កំប៉ុង ស្រាប់តែឈ្មោះ សុខ ម៉េង និងឈ្មោះ ស៊ីន សុខុម បាននិយាយមើលងាយ និងរករឿងគាត់ ព្រមទាំងនាំបក្ខពួកចំនួន២នាក់ផ្សេងទៀត មកព្រួតវាយគាត់ បណ្តាឲ្យបែកមាត់ចេញឈាម និងជាំភ្នែកខាងឆ្វេង និងរបួសសៀតផ្កាខាងស្តាំ ព្រមទាំងវាយក្បាលគាត់យ៉ាងដំណំទៀតផង ។ មិនតែប៉ុណ្ណោះជនសង្ស័យឈ្មោះ សុខ ម៉េង បានទាញដែកបំពង់ទីបបម្រុងវាយសម្លាប់គាត់នៅនឹងកន្លែងទៀត តែត្រូវបានមិត្តភក្តិជួយឃាត់ទាន់ ។
យោងតាមពាក្យបណ្តឹងបានបន្តទៀតថា ពាក់ព័ន្ធនឹងអំពើហិង្សាខាងលើនេះ គឺផ្តើមចេញពីជនសង្ស័យឈ្មោះ សុខ ម៉េង ធ្លាប់ជំពាក់ប្រាក់គាត់ចំនួន៧០០ដុល្លារអាមេរិក ថ្លៃឈ្នួលជួសជុលគ្រឿងម៉ាស៊ីនរថយន្ត ហើយមិនព្រមសងគាត់(ដើមបណ្តឹង)នោះទេ ។ លុះពេលគាត់ (ដើមបណ្តឹង)ទារលុយនោះក៏កើតទំនាស់ពាក្យសំដីគ្នា រហូតមានការប្រើអំពើហិង្សាវាយដំណំ និងប្រមាថអាយុជីវិតជនរងគ្រោះ ។
បើតាមចម្លើយសារភាពជនសង្ស័យឈ្មោះ សុខ ម៉េង នៅចំពោះសមត្ថកិច្ចបានបញ្ជាក់ថា ខ្លួនពិតជាបានទៅហូបសាច់គោអាំងជាមួយជនរងគ្រោះជាភាគីដើមបណ្តឹងនោះមែន ។ នៅពេលផឹកស្រាបៀអស់ប្រហែលមួយកេះ មិត្តភក្តិមួយចំនួនចេញទៅអស់ នៅសល់តែខ្លួន និងឈ្មោះ ខូង រ៉ាវី និងឈ្មោះ ស៊ីន សុខុម ទេ ។
ជនសង្ស័យបានបន្តថា ពេលនោះឈ្មោះ ខូង រ៉ាវី ចេះតែរអ៊ូរឿងលុយដែលខ្លួនជំពាក់គ្រឿងម៉ាស៊ីនចំនួន៧០០ដុល្លារ ហើយខ្លួនក៏បានអង្វសុំទុកពេលឲ្យមួយរយៈទៀតទៅ ព្រោះសព្វថ្ងៃកំពុងជួបការលំបាក ។ ខណៈនោះឈ្មោះ ខូង រ៉ាវី ដែលជាដើមបណ្តឹងបានបញ្ចេញកាយវិការច្រង៉េងច្រង៉ាង ទើបកើតមានរឿងវាយតប់គ្នាតែម្តង ។
សំណុំរឿងខាងលើនេះត្រូវបានលោក ចែ សុង ព្រះរាជអាជ្ញារង កំពុងធ្វើការសាកសួរ រហូតដល់រសៀលថ្ងៃដដែលនេះ តំណាងអយ្យការនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ៕ (កែសម្រួលដោយ ៖ ធីតា)
ហាង Stefano Ricci ជាហាងលក់សម្លៀកបំពាក់បុរសមួយដែលមានទីតាំងនៅ Beverly Hills នៃរដ្ឋ California ក្នុងសហរដ្ឋអាមេរិក និងជាហាងសម្រាប់បុរសៗដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេលើលោក ។...
ទោះជាប្រព័ន្ធសង្គមបានជួយផ្តល់ភាពងាយស្រួលដល់មនុស្សម្នាក់ៗក្នុងការប្រាស្រ័យទាក់ទងគ្នាពិតមែនក្តី ភាពឯកកោនៅតែជាបញ្ហាមួយដែលមនុស្សពេញវ័យភាគច្រើនតែងជួប...
យោងតាមដំបូន្មានរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានមានព្រះបន្ទូលអំពីទម្លាប់ដែលគួរធ្វើ និងមិនគួរធ្វើ ឬហៅថាទម្លាប់ប្រក្រតីប្រចាំថ្ងៃ ដែលជាទម្លាប់ពិបាកនឹងកែ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩៖ ថ្មីៗនេះ បន្ទាប់ពីស្រាបៀរកម្ពុជា បង្ហាញរូបរាងថ្មីដ៏ឡូយជាផ្លូវការ យើងសង្កេតឃើញថា រូបភាពស្រាបៀរកម្ពុជា ថ្មីនេះត្រូវ...
រាជធានីភ្នំពេញ ៖ ពាក្យចាស់ពោលថា «ការសិក្សាគ្មានដែនកំណត់ គ្មានទីបញ្ចប់ គឺជាការសិក្សាមួយជីវិត» ដូច្នេះអាយុគ្រាន់តែជាតួលេខដែលមិនអាចបញ្ឈប់ដូនជីមួយរូបវ័យដល់...
ខេត្តបាត់ដំបង ៖ ក្រុមអ្នកលេងតុងទីនប្រមាណជាង១០០នាក់ ដែលអះអាងថា បានចាញ់បោកមេតុងទីនរបស់ខ្លួនក្នុងម្នាក់ៗអស់ប្រាក់រាប់សិបលានរៀល បានលើកគ្នាមកដល់ខាងមុខ...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរស៣នាក់ត្រូវជនមិនស្គាល់មុខមួយក្រុមប្រដាប់ដោយកាំបិតបានសម្រុកទៅកាប់ បណ្ដាលឲ្យរងរបួសធ្ងន់ពេលកំពុងនាំគ្នា...
រាជធានីភ្នំពេញ ៖ សមាគមអន្តរជាតិនៃអភិបាលក្រុងនិយាយភាសាបារាំងហៅកាត់ AIMF ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ដោយជោគជ័យហើយ ដោយបានប្រកាសគាំទ្រដល់សមាជិក...
មុននេះកំពូលគ្រូហុងស៊ុយចិនសែបានអះអាងថា នៅថ្ងៃសុក្រ ទី៦ ធ្នូនេះ លោកអ្នក ដែលកើតឆ្នាំទាំង៥ ខាល រោង មមី វក ច មានសំណាងធំ មានលាភ មានលុយ មាសប្រាក់ ទ្រព្យសម្បត្តិ ឡើងឋានៈ...
ខេត្តកំពង់ចាម ៖នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អាកាសធាតុបានចុះត្រជាក់រហូតដល់អ្នកខ្លះត្រូវក្រោកពីងងឹត ដើម្បីអាំងភ្នក់ភ្លើងឱ្យមានភាពកក់ក្តៅ ។ ជាមួយគ្នានោះដែរ...
ខេត្តមណ្ឌលគិរី ៖ ម៉ូតូកែច្នៃចំនួន១០គ្រឿងដែលក្រុមជួញដូរឈើខុសច្បាប់ប្រើសម្រាប់ដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប...
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បន្ទាយមានជ័យ បានឃាត់រថយន្ត១...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា Luka Modric ដែលបានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ២០១៨ នៅពេលដែលទាំងកីឡាករ Cristiano Ronaldo និង Lionel Messi មិនបានចូលរួមកម្មវិធីបានធ្វើឱ្យពួកគេចុកឈាម តែ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាវេលាម៉ោង២និង២៧នាទីរសៀលថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះល្វែងជាន់ទី១...
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៩-២០២៣ ដែលឯកសារទាំងពីរនេះបានជំរុញឱ្យ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹកក្លិបហង្សក្រហម Liverpool លោក Jurgen Klopp នៅតែមិនជឿថា ជើងខ្លាំង Lionel Messi ជាម្ចាស់ពាន Ballon d’Or ឆ្នាំនេះ បើទោះបីជាលទ្ធផលចេញមកហើយក៏ដោយ...
ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលក្រុងស្ទឹងត្រែងចាប់ខ្លួនដោយដាក់ខ្នោះដៃក្រោយរងបណ្តឹងក្នុងករណី «សេពសន្ថវៈលើក្មេងអនីតិជន» យ៉ាងរ៉ាំរ៉ៃ...
ខេត្តព្រៃវែង ៖ បច្ចុប្បន្ននេះ តម្លៃខ្សាច់ទន្លេ បានឡើងរហូតដល់៤ដុល្លារហើយ គឺស្មើនឹង១ម៉ឺន៦ពាន់រៀល ក្នុង១ម៉ែត្រគូប បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ គឺខុសគ្នាគុណនឹង២...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ប្រធានប្រជាការពារសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវបានសន្តិសុខផ្សារនាគមាសបើករថយន្តបុកផ្ទប់ទៅរថយន្តដឹក...
រាជធានីភ្នំពេញ ៖ លោក កែប ជុតិមា តំណាងរាស្ត្រ និងជាអតីអភិបាលរាជធានីភ្នំពេញ បានបង្ហាញពីការដោះស្រាយបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍទីក្រុង ដើម្បីបង្កលក្ខណៈងាយស្រួល...