ការអស់កម្លាំង គឺជាពាក្យដែលត្រូវបានប្រើ ដើម្បីពិពណ៌នាអំពីអារម្មណ៍ទូទៅនៃភាពនឿយហត់ ឬកង្វះថាមពល។ វាមិនដូចជាការមានអារម្មណ៍ងងុយគេងនោះទេ។ នៅពេលអ្នកអស់កម្លាំងអ្នកគ្មានកម្លាំងចិត្ត និងគ្មានថាមពល។ ការងងុយគេង អាចជារោគសញ្ញានៃការអស់កម្លាំងប៉ុន្តែ វាមិនមែនជារឿងដូចគ្នាទេ។
ការអស់កម្លាំង គឺជារោគសញ្ញាទូទៅមួយនៃជំងឺជាច្រើនដែលមានសភាពពីស្រាលទៅធ្ងន់ធ្ងរ។ វាក៏ជាលទ្ធផលធម្មជាតិនៃជម្រើសរបៀបរស់នៅមួយចំនួន ដូចជាកង្វះលំហាត់ប្រាណ ឬរបបអាហារមិនល្អ។
កត្តារស់នៅមួយចំនួន ងាយធ្វើឲ្យអ្នកអស់កម្លាំងញឹកញាប់
ប្រសិនបើអ្នកកំពុងជួបប្រទះភាពអស់កម្លាំង សកម្មភាព និងរបៀបរស់នៅមួយចំនួនអាចជាបុព្វហេតុ។ ឧទាហរណ៍ភាពអស់កម្លាំង អាចបណ្តាលមកពី ៖
១- ការប្រឹងប្រែងខាងរាងកាយខ្លាំងពេក
២- កង្វះសកម្មភាពរាងកាយ
៣- កង្វះនៃការគេង
៤- លើសទម្ងន់ ឬធាត់
៥- មានភាពតានតឹងអារម្មណ៍
៦- ភាពធុញទ្រាន់
៧- ទុក្ខព្រួយ
៨- ប្រើថ្នាំមួយចំនួនដូចជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ឬថ្នាំងងុយគេង
៩- ការប្រើគ្រឿងស្រវឹងជាប្រចាំ
១០- ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ដូចជាកូកាអ៊ីន
១១- ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក
១២- មិនបរិភោគរបបអាហារដែលមានជីវជាតិ (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ