ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរណាស់! ឪពុកម្តាយមកទទួល​យកកូន​ប្រុស​ត្រឡប់ទៅផ្ទះវិញហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​ថា គិតមកត្រឹមវេលាម៉ោង​​៣​និង​​៤០នាទីរសៀលថ្ងៃទី​១៥ កញ្ញា ក្មេង​ប្រុស​ម្នាក់ដែលវង្វេង​ឪពុកម្តាយ ហើយត្រូវ​បាន​សមត្ថកិច្ច​ប្រទះឃើ​ញដើរ​ក្រោម​ស្ពានអាកាស​៧មករា ពេលនេះ​ត្រូវបាន​ឪពុកម្តាយមកទទួលយកត្រឡប់ទៅផ្ទះ​វិញហើយ ។ គួររំលឹកថា…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​ថា គិតមកត្រឹមវេលាម៉ោង​​៣​និង​​៤០នាទីរសៀលថ្ងៃទី​១៥ កញ្ញា ក្មេង​ប្រុស​ម្នាក់ដែលវង្វេង​ឪពុកម្តាយ ហើយត្រូវ​បាន​សមត្ថកិច្ច​ប្រទះឃើ​ញដើរ​ក្រោម​ស្ពានអាកាស​៧មករា ពេលនេះ​ត្រូវបាន​ឪពុកម្តាយមកទទួលយកត្រឡប់ទៅផ្ទះ​វិញហើយ ។ គួររំលឹកថា អាណិត​ណាស់​! មិនដឹង​គាត់​មកពីណា​ទេ ឃើញ​ដើរ​ក្រោម​ស្ពាន​អាកាស​៧​មក​រា

បើតាមប្រភពពី​ឪពុកម្តាយ​​ក្មេង​ប្រុស​ម្នាក់​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា កូនប្រុស​របស់ពួកគាត់មិន​មែនជាជនជាតិចិននោះ​ទេ តែ​មាន​ជីដូនជីតាជា​ជនជាតិចិន ។​

តាម​ប្រភពពី​បុរសឈ្មោះប៊ុន ញឹម អាយុ​​​៤០​ឆ្នាំ មានទីលំនៅ​ក្នុង​សង្កាត់សំរោងក្រោម ត្រូវជា​ឪពុករបស់ក្មេង​ប្រុសម្នាក់​ខាងលើ បាន​រៀប​រាប់​ឱ្យ​ដឹង​ថា ​កាលពីព្រឹកថ្ងៃទី​​​១៥ កញ្ញា គាត់​និង​ប្រពន្ធ​បានធ្វើ​ដំណើរទៅ​ទិញ​គ្រឿងអេឡិចត្រូនិកនៅ​មុខ​ផ្សារ​ស៊ីធីម៉ល ហើយ​កូន​ប្រុស​ម្នាក់​ខាងលើ​ក៏បាន​ទៅ​តាម​ម្តាយ​ទៅទិញទឹក ដោយគាត់​ស្មានថា​កូន​​ប្រុស​ទៅ​តាម​ម្តាយ ចំណែកម្តាយ​ស្មាន​តែ​កូន​នៅជា​ឪពុក ។

តាមប្រភពដដែលបានបន្ត​ថា បន្ទាប់ពីទៅទិញទឹករួច​ហើយ ម្តាយក៏បានទៅទិញអីវ៉ាន់នៅផ្សារ​អូរឫស្សី លុះត្រឡប់​មកដល់​ផ្ទះវិញនៅ​វេលាម៉ោង​ប្រហែលជា​​២រសៀលថ្ងៃដដែល ស្រាប់តែ​ផ្អើលថាបាត់​កូន ក៏នាំគ្នា​ដើររក ទើប​ដឹងដំណឹង​ថា ត្រូវបាននគរបាលនាំមករក្សាទុក​នៅប៉ុស្តិ៍ទឹកល្អក់ ក៏ធ្វើដំណើរមកទទួលយកកូន​ប្រុសត្រឡប់ទៅផ្ទះវិញតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ