ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះមិនតិចទេ…​បា.ញ់​សត្វ​ខ្ទីង និង​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ខុសច្បាប់

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​១​រូប ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​មេ​ម៉​ង់​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​នៅ​ក្នុង​លំនៅ​ឋាន ពាក់ព័ន្ធ​នឹង​ករណី​បរបាញ់​សត្វ​ខ្ទីង​ដោយ​ខុសច្បាប់ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​១៤…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​១​រូប ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​មេ​ម៉​ង់​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​នៅ​ក្នុង​លំនៅ​ឋាន ពាក់ព័ន្ធ​នឹង​ករណី​បរបាញ់​សត្វ​ខ្ទីង​ដោយ​ខុសច្បាប់ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ឋិត​ក្នុងភូមិ​ពូ​ចារ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ចប់ ហា​ញ ភេទ​ប្រុស ជា​ជនជាតិ​ព្នង មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពូ​ងោ​ល ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ជា​ឪពុកក្មេក​របស់​ជន​ដៃដល់​ដែល​បាន​រត់គេច​ខ្លួន​បាត់ ។

ចំពោះ​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ៖ ១- អាវុធ​អាកា​ស្វ័​យ​បត់​ចំនួន​០១​ដើម និង​គ្រាប់​ចំនួន​០៩​គ្រាប់ ២- សាច់សត្វ​ខ្ទីង​ស្រស់​ចំនួន​៣០​គីឡូក្រាម ៣- សាច់​ខ្ទីង​ចម្អិន​ឆ្អិន​ចំនួន​០១​ឆ្នាំង ៤- អាវុធ​កែ​ច្នៃ (​កាំភ្លើង​ខ្យល់​) ចំនួន​២​ដើម ។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី និង​កំពុង​ស្វែងរក​ជន​ដៃដល់ និង​បក្ខពួក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ