ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដេក​នៅ​រានហាល​មុខ​ផ្ទះ អ្នក​ជិត​ខាង​ដើរ​ចូល​ទៅ​… ប្រាប់​សមត្ថកិច្ច​ផ្អើល

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដេក​ស្លាប់​បាត់បង់​ជីវិត ខណៈ​ឱ្យ​តែ​បាន​ផឹកស៊ី​ហើយ គឺ​ដេក​មិន​ហូប​បាយ បណ្តាល​ឱ្យ​កើត​ខ្យល់គ​ដេក​ស្លាប់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកញ្ញា…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដេក​ស្លាប់​បាត់បង់​ជីវិត ខណៈ​ឱ្យ​តែ​បាន​ផឹកស៊ី​ហើយ គឺ​ដេក​មិន​ហូប​បាយ បណ្តាល​ឱ្យ​កើត​ខ្យល់គ​ដេក​ស្លាប់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​អូរ​ពស់ព្រៃ​ខាងកើត ក្នុងភូមិ​ឈូក​មាស សង្កាត់​កូន​គ្រៀល ក្រុង​សំរោង​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ កែវ (​មិន​ស្គាល់​ត្រកូល​) ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ហើយ​ជា​អតីត​ទាហាន​។

បើ​តាម​សាក្សី​នៅ​និង​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា បុរស​រូប​នេះ គេ​បាន​សង្កេត​ឃើញ​ថា តែងតែ​អង្គុយ​ផឹកស៊ី​ជា​រៀងរាល់ថ្ងៃ​យប់ ហើយ​ឱ្យ​តែ​បាន​ផឹកស៊ី​ស្រវឹង​ហើយ គឺ​មិន​ដែល​ឃើញ​ហូប​បាយ​នោះ​ទេ លុះ​នៅ​ថ្ងៃ​កើតហេតុ​នេះ គេ​ឃើញ​ជន​រង​គ្រោះ​ដេក​នៅ​លើរាន​ហាល​នៅ​មុខ​ផ្ទះ ខណៈ​អ្នក​ជិតខាង​បាន​ដើរ​ចូល​ទៅ ស្រាប់តែ​ឃើញ​ដេក​ស្លាប់​បាត់​ទៅ​ហើយ ក៏​រាយការណ៍​ប្រាប់​ដល់​សមត្ថកិច្ច​តែ​ម្តង ។

បើ​តាម​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កូន​គ្រៀល បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​រស់នៅ​ឯកោ មិន​មាន​ប្រពន្ធ​កូន​នោះ​ទេ ជន​រង​គ្រោះ​តែងតែ​រស់នៅ​ហូប​បាយ​វត្ត ហើយ​ព្រះសង្ឃ​ក៏​បាន​កសាង​ខ្ទម​ឱ្យ​ជន​រង​គ្រោះ​ដេក​ស្នាក់​នៅ​ចាំ​ថែរក្សា​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​តែ​ម្តង ខណៈនោះ​ក៏​មាន​អ្នក​ភូមិ ដោយ​ពួក​គេ​រស់នៅ​ក្បែ​ៗ​នោះ​ជា​អ្នក​ធ្វើ​ចំការ​ស្រែ​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត​មាន​ថា មាន​មនុស្ស​ដេក​ស្លាប់ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ ហើយ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ផឹកស៊ី​ស្រវឹង ហើយ​មិន​បាន​ហូប​បាយ ទើប​បង្ក​ឱ្យ​កើត​ខ្យល់គ​ដេក​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​។ ខណៈ​ពេល​នេះ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ព្រះសង្ឃ រួម​ទាំង​អ្នក​ភូមិ​ចាត់ចែង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ