ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ព័​ន្ឋ​កីឡា​ទូក​កា​នូ និង​រ៉ូ​អុីង​កម្ពុជា ទទួល​ការ​ជ្រោមជ្រែង​ពី​ជប៉ុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ក្នុង​បរិ​វេន​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី​សំណេះសំណាល​ដើម្បី​ជូន​ដំណើរ​ក្រុម​កីឡាករ​ទូក​កា​នូ​នៃ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា មុន​នឹង​ក្រុម​មួយ​នេះ​ចេញ​ទៅ​ប្រទេស​ជប៉ុន​។…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ក្នុង​បរិ​វេន​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី​សំណេះសំណាល​ដើម្បី​ជូន​ដំណើរ​ក្រុម​កីឡាករ​ទូក​កា​នូ​នៃ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ី​ង​កម្ពុជា មុន​នឹង​ក្រុម​មួយ​នេះ​ចេញ​ទៅ​ប្រទេស​ជប៉ុន​។
កីឡាករ​របស់​កម្ពុ​ជាមួយ​ក្រុម​នេះ នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​តាម​រយៈ​កម្មវិធី​ផ្លាស់​ប្តូរ​យុវជន JENESYS 2019​។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​គូសបញ្ជាក់​ថា ពិធី​សំណេះសំណាល​គឺ​ដើម្បី​ជូន​ដំណើរ​ដល់​កីឡាករ​កម្ពុជា និង​ដើម្បី​ជា​ការ​លើកទឹកចិត្ត​មុន​ទស្សនកិច្ច​សិក្សា​នៅ​ជប៉ុន​។

លោក បេស​សូ ខេន​អ៊ី​ជិ ឧ​ប​ទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០១២​មក លោកគ្រូ Tsuchiya Ryuichi បាន​ចូលរួម​លើកកម្ពស់​សមត្ថភាព​កីឡាករ​ទូក​កា​នូ​និង​រឹតចំណង​មិត្តភាព​ជប៉ុន​កម្ពុជា តាម​រយៈ​កីឡា​នេះ​។ កីឡា​ទាំងនេះ នឹង​ទៅ​ទស្សនកិច្ច​ទីលាន​ប្រកួត​កីឡា​ទូក​កា​នូ សម្រាប់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​តូ​ក្យូ ២០២០​។

លើស​ពី​នេះ កីឡាករ​កម្ពុជា​នឹង​ចូលរួម​ប្រកួត​ជាមួយ​សិស្សានុសិស្ស​ជប៉ុន នៅ​ទីលាន​ប្រកួត គី​បា​ហ្គា​តា នៃ​ទីក្រុង​កូ​ម៉ា​ត្សឹ ជា​កន្លែង​ជម្រើសជាតិ​ជប៉ុន​កំពុង​ហ្វឹកហាត់ ព្រមទាំង​ចូលរួម​បង្វឹក​ជាមួយ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ផង​ដែរ​។

គួរ​បញ្ជាក់​ដែរ​ថា តាម​រយៈ​ការ​អញ្ជើញ​របស់​ក្រសួងការបរទេស​ជប៉ុន​កីឡាករ​កម្ពុជា ១៥​រូប​និង​គ្រូបង្វឹក​១​រូប និង​ទៅ​ទស្សនកិច្ច​ជប៉ុន​ចាប់ពី​ថ្ងៃ​ទី​១៦ កញ្ញា ដល​ថ្ងៃ​២៥ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោម​កម្មវិធី​ផ្លាស់​ប្តូរ «​យុវជន​JENESYS 2019»​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ