ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ ភ្ញាក់​ផ្អើល​ទល់​មុន​​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ចេឡា… ឆេះ​ស្លាក​ឱសថ​ស្ថាន​ (វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច មាន​ករណី​ទុស្សេ​ខ្សែ​ភ្លើង​នៅ​ទល់​មុខ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ចេឡា ម្តុំ​ផ្សារ​ដើម​គ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​២​គ្រឿង​បាន​មកដល់​កន្លែង​កើតហេតុដើម្បី​អន្តរាគមន៍​…

រាជ​ធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច មាន​ករណី​ទុស្សេ​ខ្សែ​ភ្លើង​នៅ​ទល់​មុខ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ចេឡា ម្តុំ​ផ្សារ​ដើម​គ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​២​គ្រឿង​បាន​មកដល់​កន្លែង​កើតហេតុដើម្បី​អន្តរាគមន៍​ ប៉ុន្តែ​មិន​ហ៊ាន​បាញ់​នោះ​ទេ ​មូល​ហេតុ​ដែល​រថយន្ត​ភ្លើង​ពន្លត់​អគ្គិ​ភ័​យ​មិន​ហ៊ានបាញ់ ព្រោះ​តែ​ខ្លាច​ឆ្លង​ចរន្ល​​ បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​។

សេចក្តី​រាយ​ការណ៍​បន្តថា នៅ​ពេលនេះ គឺ​រយៈ​ពេល​ប្រហែល​កន្លែង​ម៉ោង​ហើយ ហើយ​ខាង​អគ្គិសនី​មិន​ទាន់​ភ្លើង​នៅ​ឡើយ​ទេ ព្រោះកំពុង​តែ​តាម​ដាន​រក​ប្រភព​នៃ​​ការ​ទុស្សេ​ខ្សែ​ភ្លើង​ខាងលើ​នេះ ។

សេចក្តី​រាយ​ការណ៍បន្ត​ទៀតថា អគ្គិ​ភ័យ​ខាងលើនេះ​​ គឺ​ទុស្សេ​ខ្សែ​ភ្លើង​ចេញពី​ឱសថ​ស្ថាន «គ្រីស្តាល់» ស្ថិត​នៅ​អគារ​លេខ​៣០០ ហើយ​បាន​ឆាបឆេះចេញ​ជា​ផ្កា​ភ្លើង​ ហើយ​​រាល​ដាល​ដល់​ហាង​ទូរស័ព្ទ​ដៃ​​យីហោ «អង្គរ​មាស» ស្ថិត​នៅ​អគារ​លេខ​២៩៨ ជាប់​កន្លែង​កើតហេតុ​តែម្តង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង។

សូម​បញ្ជាក់ថា ពាក់​ព័ន្ធ​ករណី​ខាងលើនេះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​បាន​មក​ដល់​កន្លែង​​កើតហេតុ​ហើយ ប៉ុន្តែ​មិន​ហ៊ាន​បាញ់​ទឹក​ពន្លត់​នោះ​ទេ ព្រោះ​ខ្លាច​​​ឆ្លង​ចរន្ត​ បណ្តាល​ឱ្យ​​មាន​​គ្រោះ​ថ្នាក់​ជាយថាហេតុ ហើយ​ពេល​នេះ​ភ្លើង​នៅ​តែ​បន្ត​ផ្ទុះ​នៅ​ឡើយ ខណៈ​ភ្លើង​កំពុង​បង្អុរ​ធ្លាក់​រលឹមៗ​ផង ។

សូម​បញ្ជាក់​ទៀតថា គិត​មក​ត្រឹម​ម៉ោង​នេះ ភ្លើង​បាន​រលត់​វិញ​ហើយ ប៉ុន្តែ​មិន​បាន​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់ ឬ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ​ដទៃ​ទៀត​នោះ​ទេ គ្រាន់តែ​ទុស្សេ​ខ្សែភ្លើង បណ្តាលឱ្យ​ខូច​ខាត​ប្រអប់​កុងតឺ និង​ខ្សែ​ភ្លើង ព្រម​ទាំងខូច​ខាត​ស្លាក​យីហោ​តែប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ