ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ឆ្លើយ​ថា នាង​ជា​អ្នក​បើកទ្វារ​ឱ្យ​ក៏​ទោស​ដែរ​…​ស្តែង​នេះរំលោ.ភ​២​ករណី

4 ឆ្នាំ មុន
  • កំពត

​​ខេត្ត​កំពត ៖ តាម​សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹង​ថា ​ករណី​រំលោភ​សេពសន្ថវៈ​ពីរ​ករណី​កើតឡើង​ខុស​គ្នា ករណី​ទី​១ កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៣ ​កញ្ញា ​ដោយកម្លាំង​សមត្ត​កិច្ច​នគរបាល​ស្រុក​អង្គរ​ជ័យ ខេត្តកំពត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ…

​​ខេត្ត​កំពត ៖ តាម​សេចក្តី​រាយ​ការ​ណ៍ឲ្យ​ដឹង​ថា ​ករណី​រំលោភ​សេពសន្ថវៈ​ពីរ​ករណី​កើតឡើង​ខុស​គ្នា ករណី​
ទី​១ កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៣ ​កញ្ញា ​ដោយកម្លាំង​សមត្ត​កិច្ច​នគរបាល​ស្រុក​អង្គរ​ជ័យ ខេត្តកំពត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហួ ប៊ុល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​មាន​ជ័យ ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ពី​បទ​​លួងលោម​នារី​អាយុ​១៧​ឆ្នាំ រំលោភ​​បាន​សំរេច ​​ត្រង់ភូមិ​ត្រពាំង​ខ្យង ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរ​ជ័យ ។

ករណី​នេះ​ ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ពួក​គេ​ទាំង​ពីរ​នាក់ ធ្លាប់​បាន​ទំនាក់​ទំនង​ស្នេហា​គ្នា​តាម​ទូរស័ព្ទ ហើយខណៈ​ពេល​ឪពុក​ម្តាយ​នាង​មិន​នៅ ទើប​ខាង​ប្រុស​ឡើង​ទៅ​រំលោភ​ខាង​ស្រី​ដល់​លើ​ផ្ទះ​ ។ ចម្លើយ​បន្ត​ថា ពេល​ខ្លួន​ទៅ​ដល់​ផ្ទះ​ គឺជន​រង​គ្រោះជា​អ្នក​បើកទ្វារ​ឱ្យ ទើប​ខ្លួន​ចូល​ទៅ​ដេក​ជាមួយ​នាង និង​បាន​ធ្វើ​សកម្ម​ភាព​រួម​ភេទ​រហូត​បាន​សម្រេច​ដោយ​ជោគជ័យ ។ លុះ​ពេល​កំពុង​ប្រព្រឹត្ត​​​ជាក់ស្តែង ម្តាយ​ខាង​ស្រី​មក​ទាន់ ​ទើប​ចាប់​ជនសង្ស័យ​ឲ្យ​សមត្ត​កិច្ច ចាត់ការ​តាម​ផ្លូវច្បាប់ ។

ករណី​ទី​២ កើតឡើង​វេលា​ម៉ោង​១រសៀល​ថ្ងៃ​ទី​១៣​ កញ្ញា កម្លាំង​សមត្ថកិច្ចកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កណ្ដោលបាន​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ លាង ស្រី​មុំ ភេទ​ស្រី អាយុ​១៩ ឆ្នាំ​រស់នៅ​ភូមិ​មាន​រិ​ទ្ធ ឃុំ​កណ្ដោល ស្រុក​ទឹកឈូ ខេត្តកំពតថា​ ​បុរស​ម្នាក់​ឈ្មោះ លី​ន ក្រេះ អាយុ​២៨​ឆ្នាំ បាន​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ​នាង នៅ​ចំណុច​ប្រឡាយ​ទឹក​ចិន ស្ថិត​ក្នុងភូមិ​ទឹក​ក្រហម ឃុំ​កណ្ដោល ស្រុក​ទឹកឈូ ខេត្តកំពត ។

តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ខាងលើ​ នាង​ដែល​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់​ឯង​តាម​ប្រឡាយ​ទឹក​ចិន​ទៅ​ដល់​ចំណុច​ក្បែរ​ផ្ទះ​ពូ​លីក៏​ឈប់ ។ ពេល​នោះ​ ជនសង្ស័យ​ឈ្មោះ លី​ន ក្រេះ បាន​ជិះ​ម៉ូតូ​ដេញ​តាម​នាង​ពីក្រោយ ហើយ​ក៏​បាន​ឈប់​នៅ​លើ​ភ្លឺ​ប្រឡាយ​ក្បែរ​នាង ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​ចាប់​នាង​ផ្តួល ក្នុង​គោលបំណង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ តែ​ជន​រង​គ្រោះ​បាន​ប្រវាយប្រតប់​លើ​ជនសង្ស័យ​វិញ និង​បាន​រត់​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​ឲ្យ​គេ​ជួយ ហើយ​ជនសង្ស័យ​ក៏​បាន​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ត​កិច្ច បាន​ធ្វើការ​ស្រាវជ្រាវតាម​រក​ចាប់ខ្លួន​ជនសង្ស័យ​នាំ​មក​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ