ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងណា​ហើយ​រឿង​ឧកញ៉ា ហូរ ចំរើន ឲ្យ​ចៅក្រម​សាកសួរ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផុត​ពី​រឿង​មួយ​ចូល​រឿង​មួយ ឧកញ៉ា​អស់​ក្រឹត្យ ហូរ ចំរើន នា​ព្រឹក ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផុត​ពី​រឿង​មួយ​ចូល​រឿង​មួយ ឧកញ៉ា​អស់​ក្រឹត្យ ហូរ ចំរើន នា​ព្រឹក ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស នាំ​ខ្លួន​មក​តុលាការ ដើម្បី​ឲ្យ​ចៅក្រម​ស៊ើបសួរ​សាកសួរ​លើ​សំណុំរឿង​ថ្មី​មួយទៀត​ពាក់ព័ន្ធ​ពី​បទ​ឆបោក​ប្រាក់​តាម​រូប​វិនិយោគ​ខ្យល់ ។

សេចក្តីរាយការណ៍​បាន​បន្ត តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា បានជា​ចៅក្រម​តម្រូវ​ឲ្យ​នាំ​ខ្លួន​ជនជាប់ចោទ ហូរ ចំរើន មក​សាកសួរ គឺ​ដើម្បី​បិទ​ស៊ើបសួរ និង​ដាក់​ពេល​បើក​ការ​វនា​ការ​ផ្តន្ទាទោស ។ ក្រោយ​ពី​ចៅក្រម​សាកសួរ​ចប់​ហើយ អនុរក្ស​ពន្ធនាគារ​បាន​ដឹក​ជនជាប់ចោទ ហូរ ចំរើន ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​វិញ ។

គួ​បញ្ជាក់​ថា ឧកញ៉ា​អាត់​ក្រឹត្យ ហូរ ចំរើន ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ក្នុង​សំណុំរឿង​ឆបោក​ជា​បន្តបន្ទាប់ តែ​មិន​ទាន់​ចប់​ទេ នៅ​មានរឿង​ត្រូវ​ផ្តន្ទាទោស​២ ទៅ​៣​សំណុំរឿង​ទៀត ដូច្នេះ​វាសនា​ឧកញ៉ា ហូរ ចំរើន អាច​ជាប់​ពន្ធនាគារ​រាប់​ឆ្នាំ​ដូច ហេង ពៅ ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ