ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​នេះ​! សុទ្ធតែ​ជនជាតិ​ចិន​កំពុង​ពពាក់​ព​ពួន​គ្នា​មាន​ទាំងប្រុស​ទាំងស្រី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគារ​ដែល​ស​ត្ថ​កិច្ច​ធ្វើការ​ឡោម​ព័ទ្ធ និង​ឆែកឆេរ​បង្ក្រាប​ល្បែងស៊ីសង​តាម Online ខុសច្បាប់​ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​១០៥​នាក់​ក្នុង​នោះ​មាន​ស្រី​ចំនួន​១០​នាក់ កាលពី​៤​ថ្ងៃមុន​នៅ​ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អគារ​ដែល​ស​ត្ថ​កិច្ច​ធ្វើការ​ឡោម​ព័ទ្ធ និង​ឆែកឆេរ​បង្ក្រាប​ល្បែងស៊ីសង​តាម Online ខុសច្បាប់​ដោយ​ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​១០៥​នាក់​ក្នុង​នោះ​មាន​ស្រី​ចំនួន​១០​នាក់ កាលពី​៤​ថ្ងៃមុន​នៅ​ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ មិនមែន​ជា​សាកលវិទ្យាល័យ Excelpolitan University នោះ​ទេ គឺ​ឈប់​រៀន​រាប់​ឆ្នាំ​មក​ហើយ ។ បន្ទាប់​ពី​បង្ក្រាប​ជនជាតិ​ចិន​ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍ និង​មាន​ងឿង​ឆ្ងា​ល់​ថា ហេតុ​អី​សាលារៀន​សោះ​បានជា​បើក​ល្បែងស៊ីសង​បែប​នេះ? ។

ជុំវិញ​ការ​ងឿងឆ្ងល់​នេះ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ក៏​បាន​ចុះ​ទៅ​សាកសួរ និង​ធ្វើការ​បំភ្លឺ​ជួន​មិត្ត​អ្នក​អាន​ព្រមទាំង​មហាជន​អោយ​អស់​ច​ម្ង​ល់ ។ អគារ​ដែល​ជាទី​តាំង​ប្រព្រឹត្ត​ល្បែងស៊ីសង​នោះ​ត្រូវ​គេ​ដឹង​ថា មាន​កម្ពស់​៦​ជាន់ ស្ថិត​នៅ​តាម​បណ្តាល​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​កែង​ផ្លូវ​ណ​ត​ប្រិត៍ (​ជាប់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​) ក្នុងភូមិ​ទ្រង់មាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។ អគារ​នេះ​បាន​ដាក់​យីហោ «​សាកលវិទ្យាល័យ Excelpolitan University»​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា កាល​ដើម​ឡើយ​ទីតាំង​នោះ​ជា​សាកលវិទ្យាល័យ​ដែល​និស្សិត​ខ្មែរ និង​បរទេស​មក​ក្រេ​ម​ជញ្ជក់​យកចំណេះ​ដឹង តែ​មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ខ្លះ​ថា​ប្រមាណ​២​ទៅ​៣​ឆ្នាំ ស្រាប់តែ​សាកលវិទ្យាល័យ​នេះ​បាន​ឈប់​ដំណើរការ មិនដឹង​ថា គ្មាន​សិស្ស​រៀន ឬ​ក៏​ក្ស័យធន​នោះ​ទេ ។ បន្ទាប់​ពី​ឈប់​ដំណើរការ​ម្ចាស់​ក៏​ដាក់​ស្លាក​ជួល ហើយ​ត្រូវ​ជនជាតិ​ចិន​ជួល​យក​ធ្វើ​ជាទី​តាំង​ប្រព្រឹត្ត​បទល្មើស​លេងល្បែង​ស៊ីសង​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​០៩ ខែកញ្ញា​នេះ កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ឡោ​ព័ទ្ធ និង​ឆែកឆេរ​បង្ក្រាប​ល្បែងស៊ីសង Online ខុសច្បាប់ ។ នៅ​ក្នុង​ប្រតិបត្តិការ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​យប់ ដោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១០៥​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​១០​នាក់ និង​ដកហូត​ម៉ាស៊ីន​កុំ​ព្យ​ទ័​រលើ​តុ​ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ចំនួន​៨០​គ្រឿង ។

ជនជាតិ​ចិន​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ