ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​សត្វ​ទន្សោង​ដ៏​កម្រ​បាន​បង្ហាញខ្លួន​ក្នុង​​ព្រៃ​សហគមន៍​ជា​ច្រើន​ក្បាល

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពិតជា​នឹក​ស្មាន​មិន​ដល់​សោះ​ថា ហ្វូង​សត្វ​ទន្សោង​១​ហ្វូង​បង្ហាញខ្លួន​នៅ​ក្នុង​ព្រៃ​សហគមន៍​មួយ​នា​ស្រុក​ថ្ពង​នោះ គឺ​សហគមន៍​ប្រាំបី​មុម​។ ការ​បង្ហាញខ្លួន​របស់​ហ្វូង​សត្វ​កម្រ​នេះ ត្រូវ​បាន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ព្រមទាំង​មហាជន​មានការ​ចាប់អារម្មណ៍…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពិតជា​នឹក​ស្មាន​មិន​ដល់​សោះ​ថា ហ្វូង​សត្វ​ទន្សោង​១​ហ្វូង​បង្ហាញខ្លួន​នៅ​ក្នុង​ព្រៃ​សហគមន៍​មួយ​នា​ស្រុក​ថ្ពង​នោះ គឺ​សហគមន៍​ប្រាំបី​មុម​។ ការ​បង្ហាញខ្លួន​របស់​ហ្វូង​សត្វ​កម្រ​នេះ ត្រូវ​បាន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ព្រមទាំង​មហាជន​មានការ​ចាប់អារម្មណ៍ និង​សំដែង​ក្តី​សោមនស្ស​យ៉ាង​ខ្លាំង​។

បើ​តាម​មន្ត្រី​សាលាខេត្ត​១​រូប​ប្រាប់​ថា «​កាលពី​រសៀល​ថ្ងៃ​ទី​១០ កញ្ញា លោក វ៉ី សំណាង អភិ​បាល​​នៃ​គណៈ​អភិបាលខេត្ត រួម​ជាមួយ​ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត​បាន​អញ្ជើញ​ទស្សនា​សត្វ​ទន្សោង​ដ៏​កម្រ​ប្រមាណ​៨០​ក្បាល​ដែល​កំពុង​រស់នៅ​លើ​ភ្នំ​ព្រះ​ពួយ ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រើ​ញ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង »​។ មន្ត្រី​ដដែល​បន្ត​ថា «​ក្រោយ​ពី​ឃើញ​បែប​នេះ​ហើយ ធ្វើ​ឲ្យ​មន្ត្រី ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ព្រោះថា​សត្វ​នេះ​គឺជា​សត្វ​កម្រ »​។

បើ​តាម​លោក​សឿ​ន ឡាយ ប្រធាន​សហគមន៍​ប្រាំបី​មុម​ប្រាប់​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៣​កញ្ញា​នេះ​ថា «​កាលពី​បង្កើត​សហគមន៍​ដំបូង​នៅ​ឆ្នាំ​២០០៣ គឺ​មាន​តែ​៣០​ក្បាល​ទេ រហូត​២០០៤ ក៏​ឃើញ​មាន​៤០​ក្បាល លុះដល់​បច្ចុប្បន្ន​នេះ​មាន​ចំនួន​៨០​ក្បាល​ហើយ រស់នៅ​៤​ហ្វូង​ផ្សេង​ៗ​គ្នា​។ លោក​រំលឹក​ថា «​កាលពី​បង្កើត​ដំបូង​លោក និង​សមាជិក​របស់​លោក​រស់នៅ​ក្នុង​ព្រៃ​ដើម្បី​ការពារ​សត្វ​ទាំងនេះ គឺ​ឯកា​ខ្លាំង​ណាស់ ព្រោះ​ព្រៃ​មាន​ទំហំ​ដល់​១២២១​ហិ​កតា​ហ៊ុម​ព័ទ្ធ​ជុំវិញ​ដោយ​ចំការ​អំពៅ​»​។

លោក​គាវ លាង​គា អភិបាលស្រុក​ថ្ពង បាន​ប្រាប់​ដែរ​ថា «​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ខាង​សហគមន៍​អំពី​វត្តមាន​របស់​ហ្វូង​សត្វ ក៏​ដូច​ជា​ការ​អំពាវនាវ​រក​ការ​ឧបត្ថម្ភ​គាំទ្រ​។ លោក​វ៉ី សំណាង ​អភិបាលខេត្ត​ក៏​ឆ្លៀតពេល​ដ៏​មមាញឹក​ពី​ការងារ​ចុះ​មក​ពិនិត្យ​ដោយ​នាំ​មក​នូវ​ការ​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​មក​ជូន​ដល់​សមាជិក​ស្ម័គ្រចិត្ត​ក្នុង​សហគមន៍​ក្នុង​ម្នាក់​ថវិកា​១០​ម៉​ន​រៀល អង្ករ​២៥​គីឡូ សំលៀក​បំពាក់​១​កំ​ប្លេ មី​១​កេស ទឹកត្រី​ទឹកស៊ីអ៊ីវ​១​យួរ​ផង​ដែរ​»​។

គួរ​រំលឹក​ថា កាលពី​អំឡុង​ឆ្នាំ​២០១២ និង​២០១៣ ហ្វូង​សត្វ​ទាំងនេះ​ត្រូវ​បាន​ក្រុម​មនុស្ស​ខិលខូច​លួច​មក​យាយី​ជីវិត​យ៉ាង​ខ្លាំង រហូត​ដល់​ឆ្នាំ​២០១៨ ខាង​សមត្ថកិច្ច​ឃាត់ខ្លួន​មេ​ក្លោ​ង​ម្នា​កើ​បញ្ជូន​ទៅ​តុលាការ លុះ​ចាប់តាំងពី​ពេល​នោះ​មក​គ្មាន​ជន​ណា​ហ៊ាន​ចូល​មក​បរបាញ់​សត្វ​ទាំងនេះ​ទៀត​ឡើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ