ទាំងនេះ​ជា​អ្វី​ដែល​យើង​គួរ​រៀន​ពី​លោក Jack Ma ពេល​ចុះ​ចេញពី​តំណែង


លោក Jack Ma ដែល​ជា​សហគ្រិន និង​ស្ថាបនិក​ក្រុមហ៊ុន Alibaba Group បាន​ចែករំលែក​មេរៀន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ដឹកនាំ​ពេល​ដែល​លោក​សម្រេចចិត្ត​ចុះ​ចេញពី​តំណែង​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន​ដែល​លោក​បាន​ចាប់ផ្តើម ។

លោក Ma បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ទី ៩​ខែកញ្ញា​កន្លង​មក​ថា លោក​បាន​ចាប់ផ្តើម​ដំណើរការ​ផ្ទេរ​កិច្ចការ​របស់ Alibaba ទៅ​ឲ្យ​លោក Daniel Zhang ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន និង​ជា​អ្នក​បន្ត​តំណែង​ជា​អគ្គនាយក​ក្រុមហ៊ុន​ពី​លោក Ma តាំងពី​ថ្ងៃ​ទី ១០​ខែកញ្ញា​កន្លង​មក​ដែល​ជា​គម្រប់​ខួប ២០​ឆ្នាំ​របស់​ក្រុមហ៊ុន Alibaba ។ ការ​ផ្ទេរតំណែង​នេះ​ត្រូវ​បាន​រៀបចំ​ទុក​អស់​រយៈពេល​ប្រមាណ ១០​ឆ្នាំ​មក​ហើយ និង​វា​បាន​ជួយ​ឲ្យ Alibaba ក្លាយទៅជា​ក្រុមហ៊ុន e-commerce ដែល​មាន​តម្លៃ​រាប់​ប៊ី​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ។

សហគ្រិន​អាយុ ៥៤​ឆ្នាំ​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ដើម្បី​រក្សា​ការ​លូតលាស់​របស់​អាជីវកម្ម ការ​ចុះ​ចេញពី​តំណែង​របស់​លោក​គឺ​ពិតជា​សំខាន់​ណាស់ ។ លោក​បាន​សរសេរ​ក្នុង​សំបុត្រ​មួយ​សម្រាប់​អតិថិជន និង​ម្ចាស់​ភាគហ៊ុន​របស់ Alibaba ថា ពេល​ដែល Alibaba ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៩ គោលដៅ​របស់​ក្រុមហ៊ុន គឺ​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ចិន និង​ពិភពលោក​មាន​មោទនភាព​លើ និង​ក្រុមហ៊ុន​ដែល​អាច​បន្ត​ដំណើរការ​ឲ្យ​បាន ១០២​ឆ្នាំ ។

ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​អាច​នៅ​ជាមួយ​ក្រុមហ៊ុន​រហូត​គ្រប់​១០២​ឆ្នាំ​ឡើយ ។ ក្រុមហ៊ុន Alibaba ដែល​រឹង​មាំ​ត្រូវ​មាន​អភិបាលកិច្ច​នឹងន​ទស្សនៈ​ដែល​ឲ្យ​តម្លៃ​លើ​វប្បធម៌ និង​មាន​ភាព​ជាប់លាប់​ក្នុង​ការ​អភិវឌ្ឍន៍​មនុស្ស ។ លោក Ma បាន​បន្ត​ថា មិន​មាន​ក្រុមហ៊ុន​ណាមួយ​ដែល​ពឹងផ្អែក​លើ​តែ​ស្ថាបនិក​សុទ្ធ​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​បន្ថែម​ថា ព្រោះតែ​សមត្ថភាព និង​កម្លាំង​មាន​កម្រិត មិន​មាន​នរណា​ម្នាក់​អាច​រែក​ទំនួល​ខុស​ត្រូវ​ដែល​ភ្ជាប់​ជាមួយ​តំណែង​ជា​អគ្គនាយក និង​នាយក​ប្រតិបត្តិ​បាន​រហូត​ទេ ។

គម្រោង​របស់​លោក Ma ទទួល​ឥទ្ធិពល​ពី​អតីតកាល​របស់​លោក​ដែល​ធ្លាប់​ជា​គ្រួ​បង្រៀន​ភាសា​អង់គ្លេស​នៅ Hangzhou ក្នុង​ប្រទេស​ចិន ។ លោក​បាន​ឲ្យ​ដឹង​ថា គ្រូបង្រៀន​តែងតែ​ចង់​ឲ្យ​សិស្ស​របស់​ខ្លួន​មាន​សមត្ថភាព​លើស​ខ្លួន ដូច្នេះ​តួនាទី​របស់ខ្ញុំ​គឺ​ឲ្យ​មនុស្ស​ដែល​មាន​វ័យក្មេង​ជាង និង​មាន​ទេព​កោសល្យ​ជាង​ខ្ញុំ​បន្ត​តំណែង​ជា​អ្នកដឹកនាំ​ដើម្បី​ឲ្យ​ពួក​គេ​បន្ត​បេសកកម្ម​របស់​ពួក​លោក នោះ​គឺ​ការ​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​គ្រប់​ទីកន្លែង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ