ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​បារ៉ែន​បំបែក​ពួក​បាតុ​ករ​នៅ​ទី​លាន​ PERLEហើយ

15 ឆ្នាំ មុន

នៅ​ប្រទេស​បារ៉ែន​ប៉ូលិស​ជា​ច្រើន​រយ​នាក់​បាន​បំបែក​ពួក​បាតុ​ករ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​​១៦ មីនា នៅ​ទី​លាន PERLE កណ្តាល​រាជ​ធានី​ម៉ា​ណា​ម៉ា​ក្រោយ​ការ​វាយ​​លុក​មួយ​មក​។
តង់​ជា​ច្រើន​ដែល​ពួក​បាតុករ​បោះ​សំរាប់​ជ្រក​នា​ពេល​យប់​ត្រូវ​បាន​ដុត​កំទេច​ ហើយ​មាន​ពពក​ផ្សែង​ខ្មៅ​ហុយ​ចេញ​ពី​លើ​តំបន់​នោះ​។ លើក​មក​កាន់​ទី​នោះ​ដោយ​ជិះ​រថ​ក្រោះ​ រថ​យន្ត​យោធា និង​រថ​យន្ត​បឺស​ ប៉ូលិស​ប្រឆាំង​កុប្ប​កម្ម​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​រួច​លុក​សំដៅ​ទី​លាន​បាញ់​កាំ​ភ្លើង​លើ​ពួក​បាតុ​ករ​ដែល​បោះ​ជំរំ​នៅ​ទី​នោះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ​ មក​ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​កែ​ទម្រង់​។
នា​ពេល​យប់​ពួក​មេដឹក​នាំ​ស៊ីអ៊ីត​បារ៉ែន​បាន​អំពាវ​នាវ​ដល់​សហ​គមន៍​​អន្តរ​ជាតិ​ និង​ពិភព​អ៊ិស្លាម​ឱ្យ​ធ្វើ​អន្តរា​គមន៍​ដើម្បី​ចៀស​វាង​ការ​
សំ​លាប់​​រង្គាល​ក្នុង​ព្រះ​រាជា​ណា​ចក្រ​​នេះ​ដែល​ព្រះ​មហា​ក្សត្រ​ប្រកាស​អាសន្ន​ក្រោយ​ការ​លើក​មក​ដល់​នៃ​កង​ទ័ព​របស់​បណ្តា​ប្រទេស​​នៅ​ជាប់​ឈូង​សមុទ្រ​ពែរ្ស៍​​ដើម្បី​ជួយ​ទប់​ទល់​នឹង​​បាតុ​កម្ម​។ បាតុ​ករ​ម្នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១៥ មីនា ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កង​កម្លាំង​សន្តិ​សុខ​ក្នុង​ភូមិ​ស៊ីអ៊ីត​​ ស៊ីត្រា​ស្ថិត​នៅ​ចំងាយ​៥​គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង​ក្រុង​ម៉ា​ណា​ម៉ា​។ មនុស្ស​ជាង​២០០​នាក់​បាន​ត្រូវ​របួស​ដោយ​គ្រាប់​កាំ​ភ្លើង​ ហើយ​មនុស្ស​២០០​នាក់​​ទៀត​រង​ការ​ប៉ះ​ពាល់​ដោយ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​បញ្ជូន​មក​មន្ទីរ​ពេទ្យ​៕