ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​ដាក់​គ្នា?​សំណង់​ស្ថានីយ​ប្រេងសាំង​កំពុង​សង់​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ដេក​ព្រួយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖​ ទីតាំង​ការដ្ឋាន​កំពុង​សាងសង់ដែលពលរដ្ឋ​បារម្ភ​ជាស្ថានីយប្រេង​​សាំងមួយ​ស្ថិត​នៅ​ទល់​មុខ វិទ្យាល័យ​អង្គរ លើផ្លូវ​៧​មក​រា ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ត្រូវ​បាន​អភិ​បាល​ក្រុង​សៀមរាប​អះអាង​ថា មិន​ទាន់​មានច្បាប់​អនុញ្ញាតនោះទេ​…

ខេត្តសៀមរាប​ ៖​ ទីតាំង​ការដ្ឋាន​កំពុង​សាងសង់ដែលពលរដ្ឋ​បារម្ភ​ជាស្ថានីយប្រេង​​សាំងមួយ​ស្ថិត​នៅ​ទល់​មុខ វិទ្យាល័យ​អង្គរ លើផ្លូវ​៧​មក​រា ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ត្រូវ​បាន​អភិ​បាល​ក្រុង​សៀមរាប​អះអាង​ថា មិន​ទាន់​មានច្បាប់​អនុញ្ញាតនោះទេ​ ប៉ុន្តែ​ទើប​ដល់​ថ្ងៃ​ទី​១១​​ កញ្ញា ឃើញ​កូនចៅ​ប្រាប់​ថា រត់​មក​ដល់​ក្រុង​ហើយ​ ​។ លោក​អភិបាល​​បញ្ជាក់​ទៀត​ថា ការ​សាងសង់​​ស្ថានីយ​លក់ប្រេង​សាំង ត្រូវ​តែ​សុំ​ច្បាប់​ពី​មន្ទីរ​រ៉ែ​និង​ថាមពល មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី និងអាជ្ញាធរ​ខេត្ត និង​ក្រសួងផងដែរ ​ ។​ សូមរំលឹកថា៖ អ្នករស់​ជិតស្ថានីយប្រេងសាំង​កំពុង​ដេក​មិន​លក់បក់មិនល្ហើយ​ទេ​​រាល់ថ្ងៃ​

លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប ធ្លាប់​បាន​ប្រាប់​កាលពី​ម្សិលមិញ​យ៉ាងខ្លី​ថា »លោកនឹងឱ្យ​ក្រុមការងារ​ជំនាញចុះ​ទៅ​ពិនិត្យ​មើល»​ ។ ប៉ុន្តែ​មក​ដល់​​ពេល​នេះ គឺគ្មាន​ឃើញ​មន្ត្រី​ណា​ម្នាក់​ចុះ​មក​ដល់ទី​តាំង​ខាងលើ​នោះទេ ។

រីឯលោកជូ រ៉ា​នី ប្រធាន​មន្ទីររ៉ែ និងថាមពលខេត្ត​បាន​មាន​ប្រសាសន៍ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ចំពោះ​ម្ចាស់​ទីតាំងខាងលើ បាន​មក​ដាក់​ពាក្យសុំ​ច្បាប់​នៅ​កន្លែង​លោក​ហើយ ​។​ លោក​បន្ត​ថា បើ​ធ្វើជា​ស្ថានីយសាំង គឺ​​មាន​ធ្វើ​សសរមុខធំ​ៗ ចាប់ពី​២ទៅ៣ តែ​នេះអត់​ឃើញ​មាន​ផង ក្រែង​គេ​ធ្វើ​ហាង​លក់ទំនិញ ឬ​ហាង​កាហ្វេ​ទេ​ដឹង​ ។ លោក​បាន​បញ្ជាក់​ទៀត​ថា បើ​អ្នក​​ព័ត៌មានចង់​ដឹង​ច្បាស់ សួ​ម​ទាក់​ទងទៅ​ខាង​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​សំណង់​និង​សុរិយោដី​ខេត្តសៀមរាប​ទៅ​ ទើប​ដឹង​ច្បាស់​ជាង​ខាង​​លោក ​។ ​

​​គួរបញ្ជាក់ថា ​ប្រជា​ពលរដ្ឋ​ដែលរស់នៅ​ក្បែរ​ទីតាំង​ខាងលើ បានសំណូមពរ​​ឱ្យ​​អាជ្ញាធរ​ជំនាញ​ថា សុំ​កុំ​ចេញ​ច្បាប់​អនុញាត្តឱ្យ​សាងសង់ ព្រោះអាច​មាន​បញ្ហា​កើតឡើង​នៅ​ថ្ងៃ​ណាមួយ​ ខណៈពួក​គាត់ដែល​រស់នៅ​ជុំវិញ​ទីតាំង​នោះ​ មិន​បាន​ផ្តិត​មេដៃ​ព្រមឱ្យ​ទេ ​។

​​សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​បានឱ្យ​ដឹង​ថា ការដ្ឋាន​ខាងលើ​ទំនង​ម្ចាស់​សាងសង់ជា​ស្ថានីយ​​លក់​ប្រេង​សាំង ​ប្រាកដ ព្រោះ​ការ​សាងសង់​នោះគឺចាក់​បេតុងជា​រៀង​រាល់​​យប់។ (សម្រួលដោយ៖ ស្រីណា)​

អត្ថបទសរសេរ ដោយ