ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តម​​​អាហារ​​ល្ងាច​ដើម្បី​សម្រក​ទម្ងន់ ឬ​​គ្មាន​ពេល ប្រយ័ត្ន​ជួប​បញ្ហា​ទាំងនេះ!

4 ឆ្នាំ មុន

ធ្លាប់​ដឹង​ទេ​ថា​ការ​តម​មិន​ទទួលទាន​អាហារ​ពេល​ល្ងាច​ដើម្បី​សម្រក​ទម្ងន់ ឬ​ដោយសារ​គ្មាន​ពេល​និង​ថាមពល ​ព្រោះ​ស្ត្រេ​ស​អាច​បណ្ដាល​ឱ្យ​អ្នក​ជួប​បញ្ហា​សុខភាព​ច្រើន​ផ្សេង​ទៀត​បាន​យ៉ាង​ងាយ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​មិន​គួរ​ចូល​គេង​ទាំង​ឃ្លាន ៖ ១. ភាព​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​កើនឡើង​ខ្ពស់…

ធ្លាប់​ដឹង​ទេ​ថា​ការ​តម​មិន​ទទួលទាន​អាហារ​ពេល​ល្ងាច​ដើម្បី​សម្រក​ទម្ងន់ ឬ​ដោយសារ​គ្មាន​ពេល​និង​ថាមពល ​ព្រោះ​ស្ត្រេ​ស​អាច​បណ្ដាល​ឱ្យ​អ្នក​ជួប​បញ្ហា​សុខភាព​ច្រើន​ផ្សេង​ទៀត​បាន​យ៉ាង​ងាយ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​មិន​គួរ​ចូល​គេង​ទាំង​ឃ្លាន ៖

១. ភាព​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​កើនឡើង​ខ្ពស់ ៖ ការ​គេង​បាន​គ្រប់​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់ គឺ​ចាំបាច់​បំផុត​សម្រាប់​សុខភាព​មនុស្ស​គ្រប់​រូប ជា​ពិសេស​ចំពោះ​អ្នក​ដែល​មានជីវិត​ពោរពេញ​ដោយ​ភាព​ស្ត្រេ​ស​។ នោះ​ក៏​ព្រោះតែ​ការ​គេង​គ្រប់គ្រាន់​ផ្ដល់​ឱ្យ​រាង​កាយ​និង​អារម្មណ៍​នូវ​ភាព​ប្រសើរ​ឡើង​។ ទោះជា​យ៉ាងណា​យើង​មិន​អាច​គេង​បាន​ស្កប់​ឡើយ​ប្រសិនបើ​ចេះ​តែ​មាន​អារម្មណ៍​ឃ្លាន​។ ទន្ទឹម​នឹង​នេះ​ភាព​ស្ត្រេ​ស​ក៏​មិន​ត្រូវ​បាន​កាត់​បន្ថយ​ឡើយ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​កុំ​ចូល​គេង​ទាំង​ឃ្លាន​។

២. អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស ៖ ពិត​ណាស់​ភាព​ឃ្លាន​មិន​អនុញ្ញាត​ឱ្យ​អ្នក​គេង​លក់​ស្រួល​ឡើយ ហើយ​បញ្ហា​នេះ​ក៏​ជះ​ឥទ្ធិពល​លើ​អារម្មណ៍​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ ម្យ៉ាងវិញទៀត​ការ​គេង​មិន​គ្រប់​បណ្ដាល​ឱ្យ​រាង​កាយ​ខ្វះ​នូវ​កា​ប៉ូ​អ៊ី​ដ្រា​ត​ដែល​ដើរតួ​នាទី​ចាំបាច់​ក្នុង​ការ​សំយោគ​អ័រម៉ូន​រីករាយ​សេ​រ៉ូ​តូ​នី​ន​។ ជា​ពិសេស​ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​ថប់​បារម្ភ​ផង​ដែរ​នោះ​កុំ​ចូល​គេង​ទាំង​ឃ្លាន​ឱ្យ​សោះ​ក៏​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​អាក្រក់​ឡើង​។

៣. ខ្វះ​ថាមពល​រាង​កាយ ៖ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​អស់​ថាមពល ឬ​គ្មាន​កម្លាំង​ខុសធម្មតា​នៅ​ថ្ងៃ​បន្ទាប់​ក្រោយ​ពេល​ចូល​គេង​ទាំង​ឃ្លាន​ដោយ​មិន​បាន​ទទួលទាន​អាហារ​ពេល​ល្ងាច​។ ការ​ឃ្លាន​មិន​ត្រឹមតែ​ជះ​ឥទ្ធិពល​ដល់​ការ​គេង​បាន​គ្រប់គ្រាន់​ដែល​ជួយ​ផ្ដល់​ថាមពល​ដល់​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រាង​កាយ​ក៏​នឹង​មិន​អាច​ទទួល​បាន​ថាមពល​បន្ថែម​ដើម្បី​បំពេញ​ដំណើរការ​មុខ​ងារ​ផ្សេង​ៗ​ផង​ដែរ​ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​អ្វី​សោះ​។

៤. កើន​ទម្ងន់ ៖ ប្រសិនបើ​អ្នក​គិត​ថា​ការ​រំលង​អាហារ​ពេល​ល្ងាច​អាច​ជួយ​ឱ្យ​អ្នក​ស្គម​ជាង​មុន​ចូរ​គិត​ម្ដងទៀត​។ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា​ការ​ធ្វើ​បែប​នេះ​តាម​ពិត​ទៅ​មាន​តែ​នាំ​ឱ្យ​កើន​ទម្ងន់​លើស​ដើម​ប៉ុណ្ណោះ​។ នោះ​ក៏​ព្រោះតែ​ការ​គេង​មិន​គ្រប់​ដោយសារ​ឃ្លាន​ពន្យឺត​ដំណើរការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​ដែល​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ទម្ងន់​របស់​អ្នក​។ លើស​ពី​នេះ​ទៅ​ទៀត​កង្វះ​នៃ​ការ​គេង​ជះ​ឥទ្ធិពល​ដល់​ចំណង់​អាហារ​ធ្វើ​ឱ្យ​អ្នក​ឃ្លាន​ខ្លាំង ហើយ​អាច​នឹង​ទទួលទាន​ច្រើន​លើស​មិន​ខាន​។

៥. គេង​មិន​លក់ ៖ ពិត​ណាស់​ការ​ទទួលទាន​ច្រើន​ពេក គឺជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​គេង​លក់​មិន​ស្រួល​ស្កប់ ប៉ុន្តែ​ការ​ចូល​គេង​ទាំង​នៅ​ឃ្លាន​ក៏​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​គេង​លក់​បាន​ស្រួល​ដូច​គ្នា​។ ដូច្នេះ​ការ​ទទួលទាន​អាហារ​សម្រន់​ប្រហែល ១៥០ កាឡូរី នៅ​មុន​ពេល​ចូល​គេង​មួយ​ម៉ោង គឺជា​ការ​ប្រសើរ​ដោយ​វា​ផ្ដល់​អោយ​រាង​កាយ​នូវ​ថាមពល​គ្រប់គ្រាន់​ជួយ​ឲ្យ​ឆាប់​គេង​លក់​។ អាហារ​ដ៏​ល្អ​ដែល​គួរ​ទទួលទាន​មុន​ពេល​ចូល​គេង​មាន​ដូច​ជា គ្រាប់​ធញ្ញជាតិ និង​ផ្លែ​ឈើ​គ្មាន​ជាតិ​ផ្អែម (​ប្រភព​​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ